ផ្សារមូលបត្រកម្ពុជា

ក្រុមហ៊ុនថ្មីមួយទៀត គ្រោងនឹងចុះបញ្ជីនៅលើផ្សារ​មូលបត្រកម្ពុជាក្នុងឆ្នាំនេះ


ក្រុមហ៊ុន Pestech Cambodia មកពី វិស័យថាមពលអគ្គិសនី បានបង្ហាញពីគម្រោងចុះបញ្ជីនៅលើទីផ្សារមូលបត្រកម្ពុជា ក្នុងគោលបំណងប្រមូលប្រភពទុនប្រមាណ ១០លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០២០នេះ។ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាស្វាគមន៍ចំពោះដំណឹងនេះ ដោយរំពឹងនឹងទទួលបាន ការចុះបញ្ជីពី តួអង្គ មកពីវិស័យថាមពលអគ្គិសនី ក្នុងពេលឆាប់ៗខាងមុខ។
ក្រុមហ៊ុនថ្មីមួយទៀត គ្រោងនឹងចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជាក្នុងឆ្នាំនេះ(រូបភាព​ transformers-magazine.com)

លោក Paul Lim អគ្គនាយក​ក្រុមហ៊ុន Pestech បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Pestech នៅ​កម្ពុជា គ្រោង​នឹង​ចុះបញ្ជី​នៅ​លើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា នៅ​ក្នុង​ឆ្នាំ ២០២០​នេះ ដោយ​រំពឹង​នឹង​មាន​តម្លៃ​មូលធននីយកម្ម​ទីផ្សារ ប្រមាណ ៦០​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​អាច​នឹង​ប្រមូល​ដើមទុន​ប្រមាណ ១០​លាន​ដុល្លារ​អា​មេ​រិ​ក ពី​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​។

ឯកឧត្តម ហុង សុ​ហួរ អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រុមហ៊ុន Pestech កំពុង​តែ​ទាក់ទាញ វិនិយោគិន​យុទ្ធសាស្ត្រ ដើម្បី​ទិញ​ភាគហ៊ុន​របស់​ខ្លួន និង​កំពុងធ្វើការ​ជាមួយនឹង គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ដោយ​រំពឹង​នឹង​បញ្ចប់​នីតិវិធី ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​។

ឯកឧត្តម​បន្ត​ថា ផ្សា​រមូល​ប​ត្រ​កម្ពុជា​ស្វាគមន៍ និង​តែងតែ​ចង់បាន​ការ​ចូលរួម​ចុះបញ្ជី​ពី តំណាង​មក​ពី​គ្រប់​វិស័យ ជា​ពិសេស វិស័យ​ផលិតកម្ម ដែល​តំណាង​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា តួយ៉ាង ក្រុមហ៊ុន Pestech មក​ពី វិស័យ​ថាមពល​អគ្គិសនី ដែល​ប្លែក​ពី វិស័យ​មុន​ៗ ក៏​រំពឹង​ទទួល​បានការ​ចាប់អារម្មណ៍​ពី សាធារណជន​ផង​ដែរ​។

ដោយឡែក ចំពោះ​ការ​ចុះបញ្ជី​នេះ លោក Paul Lim អគ្គនាយក​ក្រុមហ៊ុន Pestech បាន​បញ្ជាក់​ថា វា​ត្រូវការ​ពេលវេលា​បន្តិច សម្រាប់ Pestech ដើម្បី​ទាក់ទាញ​វិនិយោគិន​យុទ្ធសាស្ត្រ មក​ចូលរួម​បង្កើន​តម្លៃបន្ថែម​ឲ្យ ដំណើរការ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រោះ​វា​ប្រសើរ​ជាង ប្រភេទ​វិនិយោគិន​បែប​ហិរញ្ញវត្ថុ​សាមញ្ញ​ៗ ហើយ​យ៉ាងណា ក្រុមហ៊ុន​គ្រោង​នឹង​ចុះបញ្ជី នៅ​ពាក់កណ្តាល​ឆ្នាំ​នេះ​។

លោក Paul Lim បន្ត​ថា គោលដៅ​នៃ​ការ​ចុះបញ្ជី​នៅ​លើ​ផ្សា​រមូល​ប​ត្រ​នេះ គឺ​មិន​ត្រឹមតែ​ប្រមូល​ដើមទុន​នោះ​ទេ ពោល​គឺ លើកកម្ពស់​កិត្តិនាម​នៃ​ក្រុមហ៊ុន Pestech Cambodia ដែល​កំពុង​តែ​ដំណើរការ​លើ ការងារ​វិស្វកម្ម លទ្ធកម្ម និង​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា មី​យ៉ា​ន់​ម៉ា និង​វៀតណាម​។

ក្រុមហ៊ុន​នេះ ក៏​បាន​បញ្ជាក់​ពី បំណង​រក្សា​ភាគហ៊ុន ៨០% នៅ​ក្នុង​ចំណែក​ក្រុមហ៊ុន Pestech Cambodia ក្រោយ​បញ្ចប់​ការ​ចុះបញ្ជី ពោល​គឺ ចំណែក ២០% សម្រាប់​លក់​ដល់ វិនិយោគិន​យុទ្ធសាស្ត្រ និង​សាធារណជន​។

គួរ​ជម្រាប​ដែរ​ថា គិត​មក​ទល់​ពេល ផ្សា​រមូល​ប​ត្រ​កម្ពុជា ទទួល​បាន​ក្រុមហ៊ុន​ចុះបញ្ជី​លក់​ភាគហ៊ុន​ចំនួន ៥​ក្រុមហ៊ុន​ហើយ ដោយ​ធនាគារ​អេ​ស៊ី​លី​ដា អាច​នឹង​ក្លាយជា ក្រុមហ៊ុន​ចុះបញ្ជី​លក់​ភាគហ៊ុន ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជាង៤ខែមកនេះ ក្រសួងសុខាភិបាលបានធ្វើវិភាគវត្ថុសំណាកជាង ១,៤ម៉ឺនសំណាកនៅទូទាំងប្រទេស

ព័ត៌មាន
គិតចាប់ខែមករា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២០ ចំនួនវត្ថុសំណាកដែលក្រសួងសុខាភិបាលបានយកមកធ្វើវិភាគ សរុបទាំងអស់ចំនួន ១៤.០៩៤ សំណាក សម្រាប…

សេដ្ឋកិច្ចថៃ នឹងធ្លាក់ចុះកាន់តែខ្លាំងនៅត្រីមាសទី២ ដោយសារ វិបត្តិកូវីដ-១៩

ព័ត៌មាន
ដោយសារតែវិបត្តិកូវីដ-១៩ ប្រទេសថៃ បានផ្លាស់ប្តូរការព្យាករពីកំណើនសេដ្ឋកិច្ចរបស់ខ្លួន ម្តងហើយម្តងទៀត ហើយនៅពេលនេះ ឧបនាយករដ្ឋមន្ត្រីថៃ បានព្រមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ