កូវីដ-១៩ ប្រទេសចិន

ករណីឆ្លងកើនឡើង ធ្វើឲ្យទីក្រុងប៉េកាំងកំពុងប្រឈមមុខនឹងការភ័យខ្លាចនៃការបិទខ្ទប់ដោយសាររការរាតត្បាតកូវីដ១៩ ដូចទីក្រុងសៀងហៃដែរ


មន្ត្រីនៅក្នុងរដ្ឋធានីបេកាំងរបស់ប្រទេសចិន បានចាត់វិធានការណ៍យ៉ាងឆាប់រហ័សនូវវិធានការដ៏តឹងរ៉ឹងលើទីក្រុងប៉េកាំង បន្ទប់ពីករណីឆ្លងមេរោគកូវីត ១៩ កំពុងចាប់ផ្តើមឡើងកើនឡើងជាបន្ដបន្ទាប់នៅក្នុងរដ្ឋធានីដែលជាបេះដូងរបស់ប្រទេសចិនមួយនេះ។
ពលរដ្ឋរស់នៅនៅក្នុងទីក្រុងប៉េកាំងកំពុងផ្អើលឈូរឆរទៅកាន់ផ្សារទំនើប ដើម្បីទិញទំនិញស្ដុកទុករាប់ចាប់តាំងបន្លែស្រស់ រហូតដល់មីកញ្ចប់ជាដើម។
ដោយ

ការ​ចាត់​វិធាន​យ៉ាង​ឆាប់រហ័ស​នេះ ក្នុង​គោលបំណង​ជៀសវាង​នូវ​វិធានការ​ដ៏​តឹងរ៉ឹង ឬ​ការ​បិទ​ខ្ទប់​នានា​ដូចដែល​បាន​ធ្វើ​នៅ​ទីក្រុង​សៀង​ហៃ ដ្បិតថា ប្រសិនបើ​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ដូច្នេះ នោះ​វា​អាច​បំផ្លាញ​ជំនឿ​ចិត្ត​របស់​ប្រជាជន ទៅ​លើ​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​លោក ស៊ី​ន ជី​ន​ពីង ជុំវិញ​នឹង​ការ​អនុវត្ត​គោលនយោបាយ​គ្មាន​កូ​វី​ដ​១៩​ដ៏​តឹងរ៉ឹង​របស់​លោក ស្រប​ពេល​ដែល ការ​បោះ​ឆ្នោត​សមាជ​បក្សកុម្មុយនិស្ត​ចិន​រៀង​រាល់ ៥ ឆ្នាំ​ម្តង​ក៏​នឹង​ខិតចូល​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​សារព័ត៌មាន​ជប៉ុន Nikkei​។

ការ​បិទ​ខ្ទប់​នៅ​ក្នុង​ទីក្រុង​ធំ​ៗ​មួយ​ចំនួន​នៃ​ប្រទេស​ចិន អាច​ត្រូវ​បាន​ចាត់​ទុក​ថា កំពុង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ចិន​ក៏​កំពុង​ជួប​ប្រទះ​នឹង​ដំណើរ​លូតលាស់​យឺត​ផង​ដែរ នៅ​គ្រា​ដែល​ចិន កំពុង​អនុវត្ត​គោលនយោបាយ​គ្មាន​កូ​វី​ដ​ដ៏​តឹងរ៉ឹង ប៉ុន្ដែ ករណី​ឆ្លង​នៅ​តែ​បន្ដ​កើត​មាន​កាន់តែ​ច្រើន ហើយ​ឥឡូវនេះ​រដ្ឋធានី​ប៉េ​កាំ​ង​ក៏​កំពុង​ប្រឈម​កាន់តែ​ខ្លាំង​ដែរ​។

ការ​ឆ្លង​ថ្មី​នៃ​កូ​វី​ដ​១៩ នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង បាន​ហក់​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយ​មានការ​រាយការណ៍​សរុប​ចំនួន ៧០ នាក់ នៅ​ចន្លោះ​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី ២៥​មេ​សា ខណៈ​ដែល​កាលពីមុន ករណី​ឆ្លង​នៅ​ក្នុង​រដ្ឋធានី​របស់​ចិន​មួយ​នេះ មាន​តួលេខ​មិន​ដល់​១០​នាក់​នោះ​ទេ​ក្នុង​មួយ​ថ្ងៃ​។ អាជ្ញាធរ​កំពុង​តម្រូវ​ឱ្យ​ប្រជាជន និង អ្នកធ្វើការ​នៅ​ក្នុងស្រុក ឆាវ​យ៉ាង (Chaoyang) ធ្វើតេស្ត PCR ៣ ដង ក្នុង​ស​ប្តា​ហ៍​បន្តបន្ទាប់​គ្នា ខណៈ​ដែល​ស្រុក​មួយ​នេះ មាន​ប្រជាជន​រស់នៅ​សរុប​ជាង​៣​លាន​នាក់​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ផង​ដែរ ដោយសារ​ការ​ភ័យ​ខ្លាច​នៃ​ការ​បិទ​ខ្ទប់​ដោយសារ​ការ​រ​ត្បា​ត​កូ​វី​ដ​១៩ ពលរដ្ឋ​រស់នៅ​នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង​កំពុង​ផ្អើល​ឈូរ​ឆរ​ទៅ​កាន់​ផ្សារ​ទំនើប ដើម្បី​ទិញ​ទំនិញស្ដុក​ទុក​រាប់​ចាប់​តាំង​បន្លែស្រស់ រហូត​ដល់​មី​កញ្ចប់​ជាដើម​។

គួរ​កត់សម្គាល់​ឃើញ​ថា តម្រូវការ​ធ្វើតេស្ត​ដ៏​តឹងតែង​នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង កំពុង​ធ្វើ​ឲ្យ​មានការ​បារម្ភ​ថា អាជ្ញាធរ​នឹង​ចាត់វិធានការ​គ្រប់គ្រង​ដ៏​តឹងរ៉ឹង​។ អ្នក​រស់នៅ ក្នុង​ទីក្រុង​ប៉េ​កាំ​ង​បារម្ភ​ថា ប្រសិនបើ​គេ​រក​ឃើញ​ថា មាន​ករណី​ឆ្លង​កើនឡើង​កាន់តែ​ច្រើន នោះ​អាជ្ញាធរ​អាច​នឹង​ចាត់វិធានការ​តឹងរ៉ឹង ដូចដែល​កំពុង​ធ្វើ​នៅ​ទីក្រុង​សៀង​ហៃ​ដែរ​។

គួរ​ជម្រាប​ថា រដ្ឋាភិបាល​ហាក់​មានការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការ​បន្ត​អនុវត្ត​គោលនយោបាយ​គ្មាន​កូ​វី​ដ​១៩​បច្ចុប្បន្ន​របស់​ខ្លួន ដោយ​លោក ស៊ី ជី​ន​ពីង បាន​អះអាង​ម្តង​ហើយ​ម្តងទៀត​ថា ប្រទេស​ចិន​នឹង​មិន​បន្ត​រស់នៅ​ជាមួយ​កូ​វី​ដ​១៩ នោះ​ឡើយ បើ​ទោះបីជា បច្ចុប្បន្ន​មាន​ប្រទេស​ជា​ច្រើន បាន​បើកទ្វារ​ប្រទេស​រស់នៅ​ជាមួយ​កូ​វី​ដ​១៩​ក៏​ដោយ​ចុះ​។ ប៉ុន្តែ​វិធានការ​ប្រឆាំង​មេរោគ​ដ៏​តានតឹង​កាន់តែ​ខ្លាំង​ឡើង​របស់​ចិន​នេះ កំពុង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ចិន ក៏​ដូច​ជា​ពិភពលោក​ទាំងមូល​ប្រឈម​នឹង​ភាព​រង្គោះរង្គើ​កាន់តែ​ខ្លាំង ខណៈ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​មានការ​រអាក់រអួល ហើយ​រោងចក្រ​ជា​ច្រើន​ត្រូវ​បង្ខំចិត្ត​បិទទ្វារ​៕

អត្ថបទ​៖ វ៉ា​ន់ ស្រី​រ័​ត្ន

None



អត្ថបទបន្ទាប់


សមាគមស្វាយចន្ទីកម្ពុជា៖ ការនាំចេញគ្រាប់ស្វាយចន្ទី អាចថយចុះពី ៤០-៥០% ព្រោះបញ្ហាអាកាសធាតុ និងការបញ្ជាទិញតិចពីវៀតណាម

បញ្ហាវិបតិ្តកូវីដ១៩, អាកាសធាតុប្រែប្រួល, តម្លៃជី ថ្នាំកសិកម្មខ្ពស់,ការខ្វះរោងចក្រកែច្នៃ និងតម្លៃកសិផលទាប បានក្លាយជាបញ្ហាប្រឈមខ្លាំងទៅហើយសម្រា…

ក្រុមហ៊ុនកម្ពុជា និងជប៉ុនជាង៥០ជួបគ្នាពិភាក្សាអំពីឱកាសវិនិយោគ និងពាណិជ្ជកម្មបន្ថែមនៅកម្ពុជា

វិនិយោគិននៃក្រុមហ៊ុនជប៉ុន និង កម្ពុជាជាង ៥០ក្រុមហ៊ុនបានជួបពិភាក្សាគ្នា ដើម្បីស្វែងរកឱកាសវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា នៅគ្រាដែលសេដ្ឋក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ