ដំណើរកម្សាន្តចិន

ជនជាតិចិន កំពុងផ្លាស់ប្តូរផ្នត់គំនិតដោយធ្វើដំណើរកម្សាន្តក្នុងស្រុក ដើម្បីកាត់បន្ថយការចំណាយ


ភ្ញៀវទេសចរជនជាតិចិន កំពុងផ្លាស់ប្តូរផ្នត់គំនិតដោយងាកមកធ្វើដំណើរកម្សាន្តក្នុងស្រុក ជំនួសឱ្យការធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស ដែលពួកគេគិតថា មានតម្លៃថ្លៃជាតំបន់ទេសចរណ៍ក្នុងស្រុក។ ពលរដ្ឋចិន ដែលមានប្រាក់ចំណូលខ្ពស់តែ១៤%ប៉ុណ្ណោះ ដែលនៅតែមានគម្រោងចង់ធ្វើដំណើរទៅបរទេស។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC។
ដំណើរកម្សាន្តចិន
ដោយ

ដំណើរទេសចរណ៍ក្នុងស្រុកនៅប្រទេសចិន កំពុងមានពន្លឺនៃការងើបឡើងវិញពីជំងឺរាតត្បាត កូវីដ-១៩ ដែលបានបញ្ចប់នៅចុងឆ្នាំ២០២២។ បើយោងតាមគេហទំព័រកក់កន្លែងធ្វើដំណើរ Trip.com នៅក្នុងឆ្នាំ២០២៣ ការកក់ទុកគោលដៅទេសចរណ៍តាមជនបទក្នុងប្រទេសចិន បានកើនឡើងជាងទ្វេដង បើធៀបទៅនឹងកម្រិតមុនពេលផ្ទុះឡើងនៃជំងឺកូវីដ-១៩។

ក្រុមហ៊ុនប្រឹក្សាយោបល់ Oliver Wyman បានចេញរបាយការណ៍របស់ខ្លួននៅក្នុងខែនេះថា គឺមានតែគ្រួសារចិន ដែលមានប្រាក់ចំណូលខ្ពស់ប្រមាណ១៤%ប៉ុណ្ណោះ ដែលនៅតែគ្រោងធ្វើដំណើរទៅក្រៅប្រទេសម្តងទៀតនៅឆ្នាំ២០២៤នេះ ខណៈដែលពួកគេអាចរកចំណូលបានយ៉ាងតិចជាង៤ពាន់ដុល្លារក្នុងមួយខែ ឬប្រហែល៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ។

ការស្ទង់មតិបានរកឃើញថា មូលហេតុចម្បងនៃការចូលចិត្តដំណើរទេសចរណ៍ក្នុងប្រទេសកំណើតរបស់ជនជាតិចិនទាំងនោះ គឺដោយសារក្នុងស្រុកមានជម្រើសធ្វើដំណើរច្រើន និងម្យ៉ាងទៀតគឺដោយសារការធ្វើដំណើរទៅបរទេសមានការចំណាយច្រើនពេក។

ក្រុមហ៊ុន Oliver Wyman បាននិយាយថា ការចំណាយជាមធ្យមក្នុងមនុស្សម្នាក់សម្រាប់ការធ្វើដំណើរទេសចរណ៍ក្នុងស្រុក គឺប្រហែល១៣០ដុល្លារប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការធ្វើដំណើរដូចគ្នានៅក្នុងប្រទេសជប៉ុនវិញ គឺចំណាយអស់ច្រើនជាងនេះពីរទៅបីដងឯណោះ។

បើតាមការវិភាគរបស់សារព័ត៌មាន CNBC បានបង្ហាញថា នៅក្នុងពេលថ្ងៃឈប់សម្រាកសាធារណៈ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ការធ្វើដំណើរទេសចរណ៍ក្នុងស្រុក និងប្រាក់ចំណូលបានកើនឡើង បើធៀបនឹងកម្រិតនៅមុនពេលផ្ទុះជំងឺកូវីដនៅឆ្នាំ២០១៩៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ស្ថានភាពសេដ្ឋកិច្ចនៅអឺរ៉ុប បង្ហាញសញ្ញាជីពចរជីវិតឡើងវិញ ក្រោយធ្លាក់ចុះជាបន្តបន្ទាប់

សេដ្ឋកិច្ចរបស់អឺរ៉ុប ដែលបានធ្លាក់ចុះជាបន្តបន្ទាប់ចាប់តំាងពីផ្ទុះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានបង្ហាញសញ្ញាជីពចរជីវិតឡើងវិញហើយ។ បើយោ…

ថៃ ដែលជាកូនជឹងរបស់សហរដ្ឋអាម៉េរិក មានបំណងក្លាយជាសមាជិកនៃប្លុកប្រទេស BRICS ដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍

ប្លុកប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំងហៅកាត់ថា BRICS ដែលមានសមាជិកសំខាន់ៗចំនួន៥ រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា មហាយក្សចិន និងអាហ្វ្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ