អាកាសយានដ្ឋាន​នៅខេត្ត​កំពង់ឆ្នាំង?

លោក ស៊ុន ចាន់ថុល ស្នើ​ឱ្យ​ចិន​វិនិយោគ​និង​អភិវឌ្ឍ​អាកាសយានដ្ឋាន​កំពង់ឆ្នាំង


ប្រមុខ​ដឹកនាំ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅថ្ងៃទី​១៩ មីនា បាន​ស្នើ​ចំៗ​ទៅ​កាន់​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា និង​អ្នក​ជំនួញ​ចិន ដែល​រកស៊ី​ខាង​ដឹក​ជញ្ជូន ដើម្បី​ឱ្យ​ពួកគេ​បោះទុន​រកស៊ី បើក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​និង​ដឹក​ជញ្ជូន​ទំនិញ នៅ​ខេត្ត​កំពង់ឆ្នាំង។
លោក​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងសាធារណការ និងដឹក​ជញ្ជូន។ រូបភាព​ឯកសារ ទំព័រ​ហ្វេសប៊ុក​ក្រសួង
ដោយ

លោក​រដ្ឋមន្ត្រី​ថែមទាំង​ធានា​ថា ភាគី​រាជ​រដ្ឋាភិបាល​កម្ពុជា​នឹង​​សម្រួល​​​ឱ្យ​អ្នក​ជំនួញ​ចិន​ងាយ​ស្រួល​រកស៊ី ងាយ​ទទួល​បាន​កិច្ចសន្យា​វិនិយោគ ជា​ពិសេស សក្ដានុពល​សាងសង់​ព្រលាន​យន្ដហោះ​កំពង់ឆ្នាំង​តែ​ម្តង។

ឆ្លើយនឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន ខេមបូណូមីស លោក ស៊ុន ចាន់ថុល ពន្យល់​ថា ខេត្ត​កំពង់ឆ្នាំង​ជា​ខេត្ត​សក្តានុពល​បំផុត​លើ​វិស័យ​ដឹក​ជញ្ជូន ព្រោះ​ខេត្ត​នេះ​ស្ថិត​នៅ​ចំណុច​ស្នូល​នៃ​ផ្ទៃ​ប្រទេស ជាប់​ផ្លូវទឹក​គឺ​ទន្លេសាប មាន​ផ្លូវ​រថភ្លើង​កាត់ មាន​ផ្លូវ​ជាតិ​លេខ៥ (ពង្រីក​ដល់​៤​គន្លង) និង មាន​ព្រលាន​យន្តហោះ​ដែល​មិនទាន់​វិនិយោគ។

លោក​បន្ត​ថា មិនដល់​៥​ឆ្នាំ​ទៀត​ទេ កំពង់ឆ្នាំង​នឹង​មាន​ផ្លូវ​ត​ភ្ជាប់​កាត់​បឹង​ទន្លេសាប​ទៅ​កាន់​ខេត្តកំពង់ធំ ហើយ​លំហូរ​ទំនិញ​និង​ទេសចរណ៍​ពី​កំពង់ឆ្នាំង​ទៅ​កាន់​កំពង់ធំ​និង​សៀមរាប​ក៏​នឹង​កាន់​តែ​មាន​ទំហំ​ធំ​ឡើង។ 

លោក​​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់​​ដូច្នេះថា ៖ «កំពង់ឆ្នាំង​មាន​ចម្ងាយ​តែ​៩០​​គីឡូម៉ែត្រ​ពី​ភ្នំពេញ​ប៉ុណ្ណោះ ដូច្នេះ បើ​ព្រលាន​យន្តហោះ​ដំណើរការ ពិត​ជា​ងាយ​ស្រួល​ដល់​វិស័យ​ដឹកជញ្ជូន។ សព្វថ្ងៃ​នេះ រាជរដ្ឋាភិបាល​សម្លឹង​ឃើញ​សក្តានុពល​ខ្លាំង​របស់​អ្នក​ជំនួញ​ចិន ដែល​មាន​លុយ​ច្រើន​អាច​អភិវឌ្ឍ​គម្រោង​ដ៏​ធំ​នេះ​បាន»។

ទាក់ទងនឹង​ការវិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក Wang Wentian (លោក វ៉ាង វិនធាន) មានប្រសាសន៍ថា ចិន​ជា​មិត្ត​របស់​កម្ពុជា។ ហើយ​អ្នក​ជំនួញ​ដែល​មក​វិនិយោគ​កម្ពុជា គឺ​តាមរយៈ​គម្រោង​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ ដែល​ចាប់​យក​ការ​កសាង​ហេដ្ឋ​រចនា​សម្ព័ន្ធ​ជា​គោល។ ប៉ុន្តែ ទោះជាយ៉ាង​ណា​ក្ដី លោក​មិន​បាន​លើកឡើង​ពី​គម្រោង​សាងសង់​អាកាស​យានដ្ឋាន​នៅ​កំពង់ឆ្នាំង​នេះ នៅ​ឡើយ​ទេ។

បច្ចុប្បន្ន កម្ពុជា​មាន​អាកាសយានដ្ឋាន​ពាណិជ្ជកម្ម​ចំនួន ៣ ដែល​កំពុង​ដំណើរការ រួមមាន អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (ពោធិ៍ចិនតុង) អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប  និង អាកាស​យានដ្ឋាន​កងកេង (ខេត្ត​ព្រះសីហនុ)។

ប្រមុខ​រាជ​រដ្ឋាភិបាល ទើប​បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​សិក្សា​គម្រោង​អាកាស​យានដ្ឋាន​ក្នុង​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល​មួយ​ទៀត ប៉ុន្តែ មិនទាន់​កំណត់​ថា នឹង​សាងសង់​នៅ​ថ្ងៃ​ណា​នៅ​ឡើយ៕

None



អត្ថបទបន្ទាប់


ផ្អើល​នាំ​គ្នា​ទិញ​ដី​ទុក​ចំណេញ​ពី​ចិន​នៅ​កំពត! អាជ្ញាធរ​ថា​មិន​ទាន់​មាន​ចិន​ច្រើន​ដូច​ផ្អើល​ទេ!

ខណៈ​ដែល​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​សម្រុក​ទៅ​ទិញ​ដី​នៅ​ខេត្ត​កំពត​ព្រោះ​គេ​ផ្អើល​តៗ​គ្នា​ថា វិនិយោគិន​ចិន​សម្រុក​អភិវឌ្ឍ​នៅ​ទី​នោះ មន្រ្តី​ជ…

ក្រុមហ៊ុន​ចិន​ជួយ​​ជាង ១លានដុល្លារ សម្រាប់​វិស័យ​ពាណិជ្ជកម្ម​អនឡាញ​​នៅ​កម្ពុជា​

ក្រុមហ៊ុន​លំដាប់​កំពូល​ដែល​ជោគជ័យ​ខ្លាំង​លើ​ជំនួញ​ដឹកទំនិញ​ដែល​អ្នក​ទិញ​បញ្ជា​ទិញ​តាម​អនឡាញ ឈ្មោះ​ក្រុមហ៊ុន Shenzhen 4PX Express …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ