ថៃបើកទទួលអ្នកដំណើរបរទេស

ថៃបើកទទួលអ្នកដំណើរបរទេសពី ៦៣ ប្រទេស និងដែនដី ក្នុងថ្ងៃដំបូងជាមួយនឹងភាពវិជ្ជមាន


ដើម្បីស្ដារឡើងវិញនូវសេដ្ឋកិច្ចទេសចរណ៍ រដ្ឋាភិបាលថៃបានផ្តល់ភ្លើងខៀវទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួចបន្ថែមពីប្រទេសមួយចំនួនបន្ថែមទៀត ដោយមកទល់ពេលនេះ ប្រទេសថៃបានកំណត់យក ប្រទេស និងដែនដី ចំនួន ៦៣ ហើយ ដែលអាចធ្វើដំណើរចូលប្រទេសថៃបាន ដោយគ្មានការធ្វើចត្តាឡីស័កនោះឡើយ។
ថៃបើកទទួលអ្នកដំណើរបរទេសពី ៦៣ ប្រទេស
ដោយ

យ៉ាងណាមិញ នៅ​ថ្ងៃ​ទី ០១ វិច្ឆិកា​នេះ គឺជា​ថ្ងៃ​ដំបូង​នៃ​ការ​បើក​ដំណើរការ​ទទួល​ទេសចរ​បរទេស​ពី​ប្រទេស​ទាំងនេះ ដោយ​គេ​សង្កេត​ឃើញ​ថា នៅ​បើក​ដំបូង​នេះ បរិយាកាស​នៅ​ព្រ​លាន​យន្តហោះ​របស់​ថៃ គឺ​មាន​ភាព​វិជ្ជមាន​ច្រើន​ទាំង​ចំនួន​ភ្ញៀវ​ធ្វើ​ដំណើរ​ចូល និង​ការ​គ្រប់គ្រង​នានា​។ នេះ​បើ​យោង​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​។

ជើងហោះហើរ​ដំបូង​ទៅ​កាន់​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ​នៅ​ក្នុង​ថ្ងៃ​ដំបូង​នេះ គឺ​ជើង​ហោះ​ពី​ទីក្រុង​តូ​ក្យូ ដោយ​មាន​អ្នកដំណើរ​បរទេស ១១ នាក់ និង​ជនជាតិ​ថៃ ៣២ នាក់​។ អ្នកដំណើរ​ទាំងអស់​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​កូ​វី​ដ​១៩​យ៉ាង​តឹងរ៉ឹង ដោយ​បុគ្គលិក​ព្រ​លាន​យន្តហោះ ព្រមទាំង​បាន​ត្រួតពិនិត្យ​ឯកសារ​ធ្វើ​ដំណើរ​របស់​ពួក​គេ​ផង​ដែរ​។

អ្នកគ្រប់គ្រង​ទូទៅ​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ បាន​និយាយ​ថា ជើងហោះហើរ​សរុប​ចំនួន ៦១​ជើង បាន​មក​ដល់​នៅ​ថ្ងៃ​ចន្ទ​ស​ប្ដា​ហ៍​នេះ ដែល​ភាគច្រើន​មក​ពី​អឺរ៉ុប ដោយ​មាន​អ្នកដំណើរ​ប្រហែល ៣ ពាន់​នាក់ ក្នុង​នោះ មាន​ជនបរទេស​ចំនួន ២ ពាន់ ៣​រយ​នាក់​។

អ្នកគ្រប់គ្រង​ព្រ​លាន​យន្ដហោះ​រូប​នេះ​បន្ត​ថា លោក​ពេញចិត្ត​នឹង​ដំណើរការ​នេះ​ណាស់ ព្រោះ​បរិយាកាស​នៅ​ព្រ​លាន​យន្តហោះ ហាក់​មាន​ភាព​វិជ្ជមាន​ឡើង​វិញ បន្ទាប់​ពី​ស្ងប់ស្ងាត់​អស់​ជា​ច្រើន​ខែ​មក​ហើយ​នោះ​។ ទោះ​យ៉ាងណាមិញ លោក​បារម្ភ​អំពី​បញ្ហា​មួយ ដោយសារ​អ្នកដំណើរ​ចាប់ផ្ដើម​កើនឡើង​ច្រើន ដូចនេះ​ធ្វើ​ឱ្យ​មានការ​កកស្ទះ​នៅ​ស្ថានីយ៍​ត្រូ​ត​ពិនិត្យ ដែល​មន្ត្រី​ត្រូវ​ពិនិត្យ​ឯកសារ​ចាក់​វ៉ាក់សាំង​របស់​អ្នកដំណើរ​។

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក Thanakorn បាន​និយាយ​ថា នៅ​ចន្លោះ​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ​ក្នុង​ស​ប្ដា​ហ៍​ដំបូង​នេះ ជើងហោះហើរ​ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ២៧ នឹង​មក​ដល់ និង​ចាក​ចេញពី​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ ជាមួយនឹង​អ្នកដំណើរ​សរុប​ប្រមាណ ១​ម៉ឺន ៥​ពាន់​នាក់ ។

សូម​ជម្រាប​ថា នា​ពេល​បច្ចុប្បន្ន​នេះ ជើងហោះហើរ​អន្តរជាតិ​ចំនួន ៨២៥​ជើង ពី​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ១៧ គ្រោង​នឹង​មក​ដល់​កោះ​ភូ​កេ​ត​ក្នុង​ខែវិច្ឆិកា បើ​ធៀប​នឹង​ជើងហោះហើរ​ចំនួន ៥៦២​ជើង ពី​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ១១ នៅ​ក្នុង​ខែតុលា​កន្លង​ទៅ​នេះ​។ ទន្ទឹម​នេះ ប្រតិបត្តិ​ករ​ទេសចរណ៍​នៅ​កោះ​ភូ​កេ​ត​ក៏​រំពឹង​ផង​ដែរ​ថា ការ​បើក​ដំណើរការ​ឡើង​វិញ នឹង​ទទួល​បាន​អ្នកដំណើរ ១ លាន​នាក់​នៅ​ក្នុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ​ក្រោយ​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជម្លោះកោះតៃវ៉ាន់៖ រដ្ឋមន្ត្រីការបរទេសចិន និង អាមេរិកព្រមានគ្នាចំៗទៅវិញទៅមក នៅក្នុងជំនួបទ្វេភាគីខ្លីមួយ

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រាប់ទៅប្រទេសនៅក្នុងជំនួបកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក ជំទាស់ដាច់ខាតចំពោះ សកម្មភាពនានារបស់ចិន ជាពិសេ…

អស់បារម្ភ! ក្រុមហ៊ុន ULS សហការជាមួយ ធនាគារ J Trust Royal ផ្តល់កម្ចីឥណទានគេហដ្ឋានទិញខុនដូទំនើបតែមួយគត់ក្នុងខេត្តសៀមរាប!

ព័ត៌មាន
ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ Urban Living Solutions (ULS Cambodia) បានចុះអនុស្សរណៈយោគយល់គ្នាជាមួយធនាគារ J …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ