បក្សកុម្មុយនីស្តចិន

តើអ្វីនឹងក្លាយជារបៀបវារៈនយោបោយ និងសេដ្ឋកិច្ចក្នុងកិច្ចប្រជុំបក្សកុម្មុយនីស្តចិន នៅខែកក្កដា ខាងមុខ?


បើគ្មានការប្រែប្រួលទេសមាជិកគណៈកម្មាធិការកណ្តាលរបស់បក្សកុម្មុយនីស្តចិននឹងប្រមូលផ្តុំគ្នានៅខែកក្កដា ខាងមុខ ដើម្បីជួបប្រជុំពេញអង្គ ដើម្បីពិភាក្សាលើបញ្ហាផ្សេងៗដែលចិន កំពុងពើបប្រទះនាពេលបច្ចុប្បន្ន និងទៅអនាគត។ អ្នកវិភាគបានលើកឡើងថា កិច្ចប្រជុំរបស់ស្ថាប័នកំណត់ទិសដឹកនាំចិននេះ នឹងផ្តោតលើកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ចចំពេលមានបញ្ហាប្រឈមខាងសេដ្ឋកិច្ច និងភាពស្មុគស្មាញនៃសង្រ្គាមការទូតជាមួយមជ្ឈដ្ឋានអន្តរជាតិ។ តើអ្វីនឹងក្លាយជារបៀបវារៈនយោបោយ និងសេដ្ឋកិច្ចក្នុងកិច្ចប្រជុំបក្សកុម្មុយនីស្តចិននេះ?
បក្សកុម្មុយនីស្តចិន
ដោយ

តាមការគ្រោងទុកសមាជិកគណៈកម្មាធិការកណ្តាលទាំងអស់របស់គណបក្សកុម្មុយនីស្តចិន ដែលមានសមាជិក២០៥នាក់ និងសមាជិកអចិន្រ្តៃយ៍១៧១រូប ដោយរួមទាំងលោក ប្រធានាធិបតី ស៊ី ជីនពីង ផងនោះ នឹងជួបប្រជុំគ្នាជាថ្មីម្តងទៀតនៅអំឡុងខែកក្កដា ខាងមុខនេះ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei កិច្ចប្រជុំនាពេលខាងមុខនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលមេដឹកនាំចិននឹងសម្រេចលើរបៀបវារៈនយោបាយ និងសេដ្ឋកិច្ចដាក់នៅក្នុងប្រតិទិនប្រតិបត្តិនយោបាយរបស់ប្រទេសមហាយក្សមួយនេះ។

ពាក់ព័ន្ធនឹងកិច្ចប្រជុំនេះ អ្នកវិភាគបានអះអាងថា ថ្នាក់ដឹកនាំចិននឹងផ្តោតលើការកែទម្រង់ស៊ីជម្រៅបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជំរុញការលើកកម្ពស់ទំនើបភាវូបនីយកម្មនៃប្រទេសចិន។ កិច្ចប្រជុំនេះគ្រោងរៀបចំឡើង ស្របពេលដែលចិន កំពុងប្រឈមមុខនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច ហើយវិស័យអចលនទ្រព្យកំពុងជំពាក់ជំពិននឹងបញ្ហាចាក់ស្រេះ លំហូរវិនិយោគទុនចេញក្រៅប្រទេសច្រើន និងការធ្វើពាណិជ្ជកម្មជួបការរឹតត្បិតជាដើម។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ស៊ីនហួរ បានរាយការណ៍កាលពីថ្ងៃអង្គារ៍ ថា កិច្ចប្រជុំពេញអង្គលើកទីបីនេះ ជាធម្មតាត្រូវបានធ្វើឡើងនៅរដូវស្លឹកឈើជ្រុះ ចាប់តាំងពីទសវត្សរ៍នៃឆ្នាំ១៩៩០មក នឹងរៀបចំជាថ្មីបន្ទាប់ពីខកខានការរៀបចំកាលពីឆ្នាំ២០២៣។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ស៊ី ជិនពីង ធ្លាប់បាននិយាយកាលពីខែមីនា ថា ប្រទេសចិន មិនបានដួលរលំដូចការព្យាករ​ឡើយ ផ្ទុយទៅវិញចិនបានពង្រឹងលើការធ្វើកំណែទម្រង់ ដើម្បីឆ្លើយតបនឹងបញ្ហា។ ថ្នាក់ដឹកនាំរូបនេះបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា កំណែទម្រង់ និងការបើកចំហរ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ប្រទេសចិន សម័យទំនើប ដើម្បីតាមឲ្យទាន់ដំណើរវិវត្តន៍នៃសង្គម ហើយបានប្តេជ្ញាថា នឹងលើកកម្ពស់ការរៀបចំផែនការ និងអនុវត្តវិធានការសំខាន់ៗជាបន្តបន្ទាប់ ដើម្បីកែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


មហាសេដ្ឋីពាន់លានដុល្លារដើមកំណើតចិន ត្រូវបានតុលាការអាម៉េរិក កាត់ទោសឱ្យជាប់ពន្ធនាគារ៤ខែ ពីបទលាង.លុយក.ខ្វក់

មហាសេដ្ឋីកាណាដា ដើមកំណើតចិន លោក ចាងប៉េង ចាវ (Changpeng Zhao) ត្រូវបានតុលាការអាម៉េរិក កាត់ទោសដាក់ពន្ធនាគារចំនួន៤ខែ ក្រោមបទចោទពាក់…

ឥណ្ឌូនេស៊ីគ្រោងផ្ដល់សញ្ជាតិពីរដល់ពលរដ្ឋ ដើម្បីទាក់ទាញកម្មករជំនាញរបស់ឥណ្ឌូនេស៊ីដែលកំពុងរស់នៅបរទេស

រដ្ឋមន្ដ្រីខុទ្ទកាល័យជាន់ខ្ពស់មួយរូបនៅប្រទេសឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌូនេស៊ី អាចនឹងផ្តល់សញ្ជាតិពីរដល់ពលរដ្ឋ ដែលមានដើម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ