ក្រុមហ៊ុនចិន BYD ចង់វ៉ាផ្ដាច់ក្រុមហ៊ុន Tesla នៅឆ្នាំនេះ

ក្រុមហ៊ុនចិន BYD ចង់វ៉ាផ្ដាច់ក្រុមហ៊ុន Tesla របស់អាមេរិកនៅឆ្នាំនេះ


ក្រុមហ៊ុនផលិតរថយន្តរបស់ចិន BYD កំពុងកំណត់គោលដៅរបស់ខ្លួន ដើម្បីវ៉ាផ្ដាច់គូប្រជែងរបស់ខ្លួនគឺក្រុមហ៊ុន Tesla របស់អាមេរិក ក្នុងការលក់រថយន្តអគ្គិសនីនៅទូទាំងពិភពលោក ដោយក្រុមហ៊ុនចិនមួយនេះ នឹងបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីជំរុញបរិមាណលក់សរុបឱ្យបានកើនឡើងទ្វេដង គឺឈានដល់ជាង ៣ លាន៦សែនគ្រឿង សម្រាប់រថយន្តគ្រប់ប្រភេទនៅឆ្នាំនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីគីអេស៊ា។
ក្រុមហ៊ុនចិន BYD ចង់វ៉ាផ្ដាច់ក្រុមហ៊ុន Tesla របស់អាមេរិកនៅឆ្នាំនេះ
ដោយ

លោក វ៉ាង ជួនហ្វូ (Wang Chuanfu)​ ប្រធាន​ក្រុម​ហ៊ុន​​ផលិត​រថ​យន្ត​ BYD ​បាននិយាយ​នៅ​ក្នុងសន្និសីទវិនិយោគ​នៅទីក្រុងហុងកុងកាលពីចុងខែមុន​នេះ​ថា​ គោល​ដៅរបស់​ក្រុម​ហ៊ុន​នឹង​លក់​ឱ្យ​បាន​ចាប់​ពី ៣ លាន​គ្រឿង​ឡើង​ទៅ ​​ប៉ុន្តែលោក ​បានបន្ថែមថា ក្រុម​ហ៊ុន​ BYD ​នឹង​បង្កើនឱ្យ​បាន​​​ទ្វេដង​ពី​បរិមាណលក់កាលពីឆ្នាំមុន ​ដើម្បីឈានឱ្យ​ដល់ ៣លាន៦សែនលានគ្រឿង ហើយ​​តួលេខ​កើន​ខ្ពស់នេះ​ក៏​រួមបញ្ចូល​ការនាំចេញ​ផង​ដែរ​។

ក្រុម​ហ៊ុន​ BYD បានបញ្ឈប់ការផលិតរថយន្តប្រើ​សាំងធម្មតានៅក្នុងខែមីនា​ ឆ្នាំ​២០២២​ឋ​ដើម្បី​ផ្តោត​លើរថយន្ត​ថាមពលថ្មី​ដូចជា​រថយន្ត​អគ្គិសនី​ និងរថយន្ត​កូន​កាត់​ឋ (Hybrid)ជា​ដើម​។ ទោះយ៉ាងណា ក្រុមហ៊ុន​នេះ​ មិនបានបង្ហាញពីការវិភាគប៉ាន់ស្មាននៃបរិមាណលក់នៅឆ្នាំនេះទេ ​ប៉ុន្តែផ្អែកតាម​សមាមាត្រនៃការ​លក់​នៅ​ឆ្នាំ​២០២២ ​ក្រុម​ហ៊ុន​នេះ​នឹង​ត្រូវ​​លក់រថយន្តអគ្គិសនី​ដឹកអ្នកដំណើរឱ្យ​បាន​ចំនួន​ ជាង១លាន៧៥ម៉ឺនគ្រឿង​នៅឆ្នាំ​២០​២៣ ​​​​ដែល​តាម​ជិត​ទាន់​​គោល​ដៅ​លក់​របស់ក្រុមហ៊ុន​ Tesla ​​ដែល​​មាន​​ប្រហែល១លាន​៨០ម៉ឺន​គ្រឿង​​។

ប៉ុន្តែនៅក្នុងត្រីមាសទីមួយ​ឆ្នាំ​នេះ​ ក្រុម​ហ៊ុន​ BYD បានលក់រថយន្តអគ្គិសនី​​បាន​ត្រឹមតែ​ ២៦ ម៉ឺន​គ្រឿង​ប៉ុណ្ណោះ​ ដែល​តាមពីក្រោយនៃ​ការ​លក់​បាន​របស់​​ក្រុម​ហ៊ុន​ Tesla គឺ​មាន​ចំនួន​ ៤២ ម៉ឺន​គ្រឿង​ដោយ​សារ​តែ​ក្រុម​ហ៊ុន​ Tesla ​បាន​បញ្ចុះតម្លៃរថយន្ដរបស់ខ្លួន​​នៅលើ​ទីផ្សារជាច្រើន។

ក្រុម​ហ៊ុន​ BYD ត្រូវបានគេកត់សម្គាល់ឃើញថា ហាក់ដូចជាកំពុងបន្ថែមឧបករណ៍ និងបុគ្គលិក ដើម្បី​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ខ្លួន ​មាន​សមត្ថភាពគ្រប់គ្រាន់​ក្នុង​ការ​សម្រេច​តាម​គោលដៅលក់រថយន្តឱ្យ​បាន​ចំនួន ៣លាន៦សែនគ្រឿងនៅឆ្នាំនេះ។ ​​ក្រុមហ៊ុន​​នេះ ​រំពឹងដែរ​ថា ខ្លួន​នឹង​អាច​កាត់បន្ថយថ្លៃដើមផលិតកម្ម​ និង​លទ្ធកម្ម​​ឱ្យ​ស្រប​​តាមមាត្រដ្ឋាន​​សេដ្ឋកិច្ច​​​។

ក្រុម​ហ៊ុន BYD ក៏បានមានផែនការ​ក្នុងការ​បញ្ចេញលក់រថយន្ដម៉ាកប្រណីតរបស់ខ្លួន Yangwang នៅឆ្នាំនេះផងដែរ ដោយបាន​កំណត់​តម្លៃ​លក់ ចន្លោះ​ពី​ជាង ១១ម៉ឺន៦ពាន់ដុល្លារ​ដល់ ​២១ម៉ឺន៨ពាន់ដុល្លារ​៕




អត្ថបទបន្ទាប់


បទវិភាគ៖ តើលោក ចូកូវី របស់ឥណ្ឌូនេស៊ី អាចបន្តដឹកនាំជោគវាសនាប្រជាជាតិ ២៧៣ លាននាក់បានមួយអាណត្តិទៀតឬទេ ?

ព័ត៌មាន
សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីមានកំណើន ៩ ឆ្នាំ ជាប់ៗគ្នា ក្រោមអាណិត្តរបស់លោកប្រធានាធិបតី ចូកូ វីដូដូ។ បច្ចុប្បន្ន ប្រមុខរដ្ឋក្នុងតំណែងពីរអាណត្តិប…

កម្ពុជាកំពុងជំរុញការប្រើតំបន់សេដ្ឋកិច្ចពិសេស ដែលមិនសូវមានសកម្មភាពឲ្យអស់សក្តានុពល

ព័ត៌មាន
បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសជាង៥០កន្លែង ដែលបម្រើឲ្យការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ក៏ប៉ុន្តែក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសទាំងនេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ