ទីផ្សាររថយន្ត

ក្រុមហ៊ុនអគ្គិសនីរបស់ចិន ធំៗកំពុងជំរុញទីផ្សាររថយន្តទំនើបៗមកកាន់តំបន់អាស៊ីអាគ្នេយ៍


ក្រៅពីបញ្ចេញរថយន្តអុកឡុកទីផ្សារនៅតំបន់អឺរ៉ុប និងអាម៉េរិក រហូតដល់បស្ចិមប្រទេសប្រកាសដាក់ សម្ពាធពន្ធនាំចូល ក្រុមហ៊ុនផលិតរថយន្តចិន ធំៗ កំពុងប្រជែងគ្នាបង្អូតរាង និងសក្តានុពល នៃផលិតផលរថយន្តរបស់ខ្លួននៅតំបន់អាស៊ីអគ្នេយ៍ ដែលជាទីផ្សារមានប្រជាជនប្រមាណជិត៧០០លាននាក់។ ក្រុមហ៊ុនផលិតរថយន្តរបស់ចិន កំពុងបញ្ចេញម៉ូដែលរថយន្តប្រណិតៗ ដែលអាចមានតម្លៃរហូតដល់ទៅ២០ម៉ឺនដុល្លារមកកាន់ទីផ្សារអាស៊ាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ទីផ្សាររថយន្ត
ដោយ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់មហាយក្សចិន កំពុងពង្រីកឥទ្ធិពលទីផ្សាររថយន្តមកកាន់តំបន់អាស៊ីអគ្នេយ៍។ ក្រុមហ៊ុនផលិតរថយន្តចិន ដែលកំពុងប្រជែងគ្នាដណ្តើមចំណែកទីផ្សារថយន្តប្រណិតៗនៅក្នុងតំបន់ដែលមានទីផ្សារប្រមាណ៧០០លាននាក់នេះ រួមមានក្រុមហ៊ុនផលិតរថយន្តរបស់រដ្ឋចិន GAC Aion និងក្រុមហ៊ុនផលិតរថយន្ត BYD។

ក្រុមហ៊ុនទាំងពីរ​កំពុងប្រកួតប្រជែងគ្នាដណ្តើមចំណែកទីផ្សាររថយន្តប្រណិតកម្លាំងខ្លាំង ដែលមានតម្លៃចាប់ពីជាង១៨ ម៉ឺនដុល្លារ ទៅដល់ជាង២០ម៉ឺនដុល្លារ។ បច្ចុប្បន្នរថយន្តប្រណិតៗរបស់ក្រុមហ៊ុនទាំងពីរនេះកំពុងព្យាយាមដណ្តើមសក្តានុពលនៃចំណែកទីផ្សារថយន្តនៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចធំៗរបស់អាស៊ាន ដូចជា ថៃ ឥណ្ឌូនេស៊ី និងសិង្ហបុរី ជាដើម ដែលកន្លងមកជាទីផ្សាររបស់ក្រុមហ៊ុនផលិតរថយន្តនៅបស្ចិមប្រទេស និងជប៉ុន។

លោក អឺណេស តាន (Ernest Tan) នាយកក្រុមហ៊ុន Vincar ដែលជាក្រុមហ៊ុន ចែកចាយរថយន្តនៅសិង្ហបុរី បានឲ្យដឹងថា សព្វថ្ងៃនេះ ចិនកំពុងបញ្ជូនរថយន្តម៉ាកយីហោថ្មីៗជាច្រើនចូលមកទីផ្សារ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារថយន្តយន្តរបស់សិង្ហបុរី។ នាយកក្រុមហ៊ុនរូបនេះទទួលស្គាល់ថា រថយន្តចិន ជាពិសេសរថយន្តអគ្គិសនីបច្ចុប្បន្នទំនើបណាស់ ដោយវាអាចបើកបរបានរហូតដល់ទៅ៥២០គីឡូម៉ែត្រនៅក្នុងមួយម៉ោង ហើយការសាកថ្មកាន់លឿន ពោលគឺពី១០% ទៅដល់៧០% ត្រឹមតែ១៥ នាទីប៉ុណ្ណោះ។ ក្រុមហ៊ុន GAC Aion កំពុងតែបញ្រ្ជៀតចូលទីផ្សារសិង្ហបុរី ខណៈបច្ចុប្បន្នរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD ប្រមាណ៨ពាន់៥០០គ្រឿង និងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla ប្រមាណ៥ពាន់១រយគ្រឿង កំពុងចរាចរនៅដងផ្លូវក្នុងប្រទេសសិង្ហបុរី៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ហាងឆេងមាសលើទីផ្សារអន្តរជាតិ ត្រូវបានព្យាករថា អាចនឹងហក់ឡើងលើសកម្រិតកំណត់ត្រា ខណៈប្រាក់ដុល្លារធ្លាក់ថ្លៃដោយសារពាក្យសម្ដីរបស់លោក ដូណាល់ ត្រាំ

ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងជាង១% កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ដែលជិតឈានដល់កម្រិតកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានកាលពីអំឡុងខែត…

ការចំណាយក្នុងពិធីបុណ្យចូលឆ្នាំចិន នៅថៃ ឆ្នាំនេះ រំពឹងកើនដល់ជាង១,៥ពាន់លានដុល្លារ

ការស្ទង់មតិធ្វើឡើងដោយសកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បានបង្ហាញថា ការចំណាយរបស់អ្នកប្រើប្រាស់នៅក្នុងរង្វង់ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ