សេដ្ឋកិច្ចកូរ៉េខាងត្បូង

កូរ៉េខាងត្បូងជាប់លេខ៣ជាប្រទេសរក្សាបានសេដ្ឋកិច្ចគ្រាន់បើនៅឆ្នាំ២០២០


បើទោះបីជា នៅឆ្នាំ២០២០ ប្រទេសកូរ៉េខាងត្បូងមានកំណើនសេដ្ឋកិច្ចអវិជ្ជមាន ដោយសារតែរងផលប៉ះពាល់នៃមេរោគរាតត្បាតកូវីដ-១៩ ក៏ពិតមែន ប៉ុន្ដែ ប្រទេសនេះ ត្រូវបានស្ថាប័នអន្តរជាតិចាត់ចំណាត់ថ្នាក់ទី៣ បន្ទាប់ពីប្រទេសចិន និងណ័រវេ ដែលជាប្រទេសនៅតែរក្សាបានកំណើនសេដ្ឋកិច្ចគ្រាន់បើជាងបណ្ដាប្រទេសសេដ្ឋកិច្ចធំៗដទៃទៀតក្នុងពិភពលោក។ នេះ បើតាមការរាយការណ៍មួយដោយសារតែព័ត៌មានក្នុងស្រុកកូរ៉េខាងត្បូង The Korea Herald។
កូរ៉េខាងត្បូងជាប់លេខ៣ជាប្រទេសរក្សាបានសេដ្ឋកិច្ចគ្រាន់បើនៅឆ្នាំ២០២០
ដោយ

អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅទីក្រុងប៉ារីស បានចេញរបាយការណ៍ថ្មីមួយរបស់ខ្លួន ដោយបានលើកឡើងថា ការរួមតូចនៃសេដ្ឋកិច្ចប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ២០២០ ប្រមាណ ១% គឺជាការធ្លាក់ចុះសេដ្ឋកិច្ចអាក្រក់បំផុតមិនធ្លាប់មានតាំងតែពីឆ្នាំ១៩៩៨មក ខណៈដែលអំឡុងពេលនោះ សេដ្ឋកិច្ចកូរ៉េធ្លាប់បានធ្លាក់ចុះដល់ជាង៥% ដោយសារតែវិបត្តិហិរញ្ញវត្ថុអាស៊ី។ បើទោះបីជាសេដ្ឋកិច្ចកូរ៉េនៅឆ្នាំ២០២០ មានកំណើនអវិជ្ជមានក៏ពិតមែន ប៉ុន្ដែ កូរ៉េនៅស្ថិតក្នុងលំដាប់ថ្នាក់លេខ៣ ជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗទាំង ១៥ ក្នុងពិភពលោក។

នៅឆ្នាំ២០២០ ប្រទេសចិនជាប្រទេសមានសេដ្ឋកិច្ចធំជាងគេ ដែលបានរក្សាកំណើនសេដ្ឋកិច្ចខ្ពស់បំផុត ២,៣% បន្ទាប់មកគឺប្រទេសណ័រវេ មានកំណើនសេដ្ឋកិច្ច -៨% និងកូរ៉េខាងត្បូងមាន-១%។

ប្រទេសកូរ៉េខាងត្បូងជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតទី៤នៅអាស៊ី ដែលនៅឆ្នាំ២០២០នេះ នៅរក្សាបានកំណើនសេដ្ឋកិច្ចគ្រាន់បើជាងប្រទេសធំៗជាច្រើនទៀត ដូចជាឥណ្ឌូនេស៊ី ស៊ុអែត សហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងអេស្ប៉ាញជាដើម ដោយប្រទេសទាំងអស់នេះ មានកំណើនសេដ្ឋកិច្ចចន្លោះពី -២,១% ទៅដល់ -១១%។

ការរក្សាទប់ទល់បានមិនឲ្យសេដ្ឋកិច្ចធ្លាក់ចុះថ្លាំងនេះ ក៏ដោយសារតែរដ្ឋាភិបាលប្រទេសកូរ៉េខាមានវិធនាការទប់ទល់កូវីដ-១៩ បានត្រឹមត្រូវ ជាមួយនឹងវិធានការសារពើពន្ធមួយចំនួនទៀត។ តួយ៉ាង កាលពីឆ្នាំមុន រដ្ឋាភិបាលកូរ៉េបានដាក់ចេញនូវវិធានការផ្ដល់ជំនួយសាច់ប្រាក់ចំនួន៣ជុំរួហើយ ដោយសរុបជាទឹកប្រាក់ប្រមាណ២៨ពាន់លានដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រោយរដ្ឋប្រហារក្រុមហ៊ុន Toyota ពន្យារពេលបើករោងចក្រថ្មីនៅភូមា

ព័ត៌មាន
ក្រុមហ៊ុន Toyota កាលពីពេលថ្មីៗនេះបានប្រកាសពន្យារពេលបើករោងចក្រផលិតរថយន្តថ្មីរបស់ខ្លួនក្នុងប្រទេសភូមាជាបណ្តោះអាសន្ន ក្រោយមើលឃើញពីស្ថានការណ៍ម…

ក្រុមហ៊ុន Mitsubishi ដកខ្លួនចេញពីគម្រោងធ្យូងថ្មនៅវៀតណាមក្រោយមានសម្ពាធពីអន្តរជាតិ

ព័ត៌មាន
ក្រុមហ៊ុន​ពាណិជ្ជកម្ម Mitsubishi Corp កាល​ពី​សប្តាហ៍​មុន​នេះ​បាន​សម្រេច​ថា នឹង​ដក​ខ្លួ​ន​ចេញ​ពី​គំរោង​ផលិត​ថាមពល​ចំនួន៣ នៅ​ប្រទេស​វ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ