តម្លៃម្ហូបអាហារប្រទេសចិនកើនឡើងខ្លាំង

តម្លៃម្ហូបអាហារប្រទេសចិនកើនឡើងខ្លាំង ចំពេលគោលនយោបាយគ្មានកូវីដ ដាក់សម្ពាធលើអតិផរណា


តួលេខកម្រិតអតិផរណាថ្មីបំផុតបានបង្ហាញថា វិធានការដាក់កំហិតរបស់ប្រទេសចិនក្នុងការទប់ទល់នឹងជំងឺរាតត្បាតកូវីដ១៩នោះ បានជំរុញឱ្យតម្លៃម្ហូបអាហារ ដូចជា បន្លែ ផ្លែឈើ និងអាហារផ្សេងទៀត ឡើងថ្លៃយ៉ាងគំហុក បង្កឱ្យអ្នកប្រើប្រាស់មានការកម្រិតទៅលើការចំណាយរបស់ពួកគេកាន់តែតិចជាងមុន ហើយការចំណាយលើការប្រើប្រាស់ធ្លាក់ចុះនេះ វានឹងធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់កំណើនសេដ្ឋកិច្ចរបស់ប្រទេសយក្សសេដ្ឋកិច្ចនៅអាស៊ីមួយនេះផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន រ៉យទ័រ។
ការផ្គត់ផ្គង់ស្បៀងអាហារនៅហុងកុងអាចនឹងមានការរំខាន ខណៈអ្នកបើកបរទំនិញបានឆ្លងកូវីដ១៩
ដោយ

តម្លៃបន្លែស្រស់ៗនៅក្នុងប្រទេសចិនបានកើនឡើងជាង២៤% បើធៀបនឹងកាលពី១ឆ្នាំមុន។ នេះបើយោងតាមសន្ទស្សន៍តម្លៃប្រើប្រាស់ប្រចាំខែមេសា ដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិចិន ហើយអត្រានៃការកើនឡើងនេះ គឺខ្ពស់ជាងអត្រាដែលបានបង្ហាញកាលពីខែមីនាជិត ៧%។

តម្លៃផ្លែឈើស្រស់ ស៊ុត និងដំឡូងបារាំងបានកើនឡើងចន្លោះពី ១២% ទៅ ១៤% ហើយសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ សរុបបានកើនឡើងជាង ២% ផងដែរ ដែលជាល្បឿននៃការកើនឡើង លឿនបំផុតមួយនៅក្នុងរយៈពេលប្រាំខែមកនេះ។

វិធានការណ៍គ្មានជំងឺខូវីដ ឬហៅថា Zero-COVID ដ៏តឹងរ៉ឹងបំផុតរបស់ប្រទេសចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជំងឺនេះ ជាពិសេសគឺការដាក់វិធានបិទខ្ទប់ដ៏ខ្លាំងបំផុតនៅក្នុងទីក្រុងស៊ាងហៃ កំពុងជំរុញឱ្យកម្រិតអតិផរណាកើនឡើងកាន់តែខ្លាំងនៅក្នុងប្រទេសចិន។

វិធានការតឹងរ៉ឹងនេះបានតម្រូវឱ្យអាជ្ញាធរបិទមហាវិថីជាច្រើន ដើម្បីការពារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហើយអ្វីដែលសំខាន់ទៀតនោះ គឺអ្នកបើកបររថយន្តដឹកទំនិញជាច្រើនហាក់ដូចជាស្ទាក់ស្ទើរចិត្តក្នុងការដឹកជញ្ជូនទំនិញទៅកាន់តំបន់ ដែលរងគ្រោះដោយជំងឺនេះតែម្ដងព្រោះពួកគេមិនចង់ធ្វើចត្តាឡីស័ក នៅផ្ទះនោះទេ នៅក្រោយពេលពួកគេបានចេញពីតំបន់នោះ។

ទន្ទឹមនឹងការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ទំនិញទាំងនេះហើយ គេក៏បានចាត់ទុកការឡើងថ្លៃប្រេងឥន្ធនៈក៏មានឥទ្ធិពលលើវិស័យមួយចំនួនផងដែរ ជាពិសេសគឺវិស័យដឹកជញ្ជូនតែម្ដង។ តម្លៃប្រេងសាំង និងឥន្ធនៈផ្សេងទៀតបានកើនឡើង ២៨% នៅក្នុងខែមេសា ដោយការឡើងថ្លៃនេះ គឺនៅក្រោយពីមានការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។

ការឡើងតម្លៃទំនិញប្រើប្រាស់សំខាន់ៗទាំងអស់នេះ បានធ្វើឱ្យអ្នកទិញទំនិញមានមានការក្បិតត្បៀតការចំណាយរបស់ពួកគេជាងមុន។ សន្ទស្សន៍តម្លៃប្រើប្រាស់ស្នូលរបស់ប្រទេសចិនដែលមិនរាប់បញ្ចូលថាមពល និងអាហារបានបង្ហាញពីកំណើននៅទ្រឹងក្នុងកម្រិតជិត១% ដោយសារតែចំណាយរបស់ពលរដ្ឋមានការធ្លាក់ចុះ។

យ៉ាងណាមិញ សម្រាប់បច្ចុប្បន្ននេះ ក្រុមហ៊ុនឯកជនរបស់ចិនភាគច្រើនមិនសូវជាហ៊ានចំណាយខ្ពស់ពេកទេ ដោយសារតែទីផ្សារមានការប្រកួតប្រជែងច្រើន ហើយការចំណាយរបស់អ្នកប្រើប្រាស់ទៀតសោត ក៏មានការធ្លាក់ចុះផងដែរ។ ប្រការនេះ ក៏បានជំរុញឲ្យប្រាក់ចំណូលរបស់ក្រុមហ៊ុនឯកជន ប្រឈមនឹងការធ្លាក់ចុះដែរ។ យ៉ាងណាមិញ ដោយសារតែ វិស័យឯកជនមានការជួលបុគ្គលិកប្រហែល៨០% នៃតម្រូវការ គួបផ្សំនឹងបញ្ហាធ្លាក់ចុះនៃអត្រាមានការធ្វើ និងប្រាក់ចំណូលផងនោះ វានឹងជំរុញឲ្យការចំណាយប្រើប្រាស់នៅក្នុងប្រទេសចិននាពេលខាងមុខ នឹងកាន់តែធ្លាក់ចុះថែមទៀត៕

អត្ថបទ៖ សុខ ជា

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្ស៊ីសងសឹកអឺរ៉ុប ដោយបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនបំពង់បង្ហូរឧស្ម័នផ្គត់ផ្គត់ទៅអឺរ៉ុប និងអាមេរិក

ព័ត៌មាន
ជាការឆ្លើយតបទៅនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដែលចង់កាត់ផ្ដាច់ការនាំចូលប្រេងពីរុស្ស៊ី ទីក្រុងម៉ូស្គូបានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុន ជាម្ចាស់ប…

សម្ព័ន្ធមិត្តណាតូសង្ឃឹមទទួលយកហ្វាំងឡង់ និងស៊ុយអែតជាសមាជិកឆាប់ៗ ខណៈសង្គ្រាមអ៊ុយក្រែនកំពុងវាយរុញច្រានរុស្ស៊ីឲ្យដកថយ

ព័ត៌មាន
ប្រទេសហ្វាំងឡង់ ត្រូវបានគេរំពឹងថា នឹងប្រកាសជាផ្លូវការនៅថ្ងៃទី ១២ ខែឧសភានេះ អំពីបំណងរបស់ខ្លួនក្នុងការចូលរួមជាមួយអង្គការណាតូ ខណៈដែលប្រទេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ