CDCបានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៦០គម្រោង

CDCបានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៦០គម្រោង មានទុនវិនិយោគសរុប ២,៦ពាន់លានដុល្លារ នៅ៤ខែឆ្នាំនេះ


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅរយៈពេល ៤ខែ ឆ្នាំ២០២២ បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មសរុប ចំនួន ៦០គម្រោង ដែលមានទំហំទឹកប្រាក់សរុប ២ពាន់៦រយលានដុល្លារអាមេរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជា រហូតជាង៤ម៉ឺនកន្លែង។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្ដល់ឲ្យសារព័ត៌មានឌីជីថលខេមបូណូមីស នៅថ្ងៃទី១០ ឧសភា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

បើតាមរបាយការណ៍ ដែលផ្ដល់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ដំណើរការនៃការចុះបញ្ជីគម្រោងវិនិយោគថ្មីៗ នៅកម្ពុជា ហាក់មិនសូវមានភាពខុសគ្នាខ្លាំង ប៉ុន្មាននោះទេ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ពោលគឺនៅរយៈពេល៤ខែដំបូងក្នុងឆ្នាំ២០២២នេះ CDC បានអនុម័តគម្រោងថ្មីៗ និងគម្រោងពង្រីកផលិតកម្មសរុបចំនួន ៦០គម្រោង មានទំហំទឹកប្រាក់វិនិយោគសរុបជាង ២ពាន់៦រយលានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ឃើញថា ចំនួនគម្រោងវិនិយោគមានការកើនឡើងចំនួន៣គម្រោង និងចំនួនទុនវិនិយោគមានការកើនឡើងជាង៣០លានដុល្លារអាមេរិក។

អ្នកជំនាញមើលឃើញថា នៅឆ្នាំ២០២២នេះ ស្ថានភាពនៃលំហូវិនិយោគនៅកម្ពុជា ហាក់កំពុងមានសកម្មភាពល្អប្រសើរឡើងវិញ ចាប់តាំងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកចំហរនូវសង្គម និងសេដ្ឋកិច្ច ពេញលេញឡើងវិញ ពិសេសតាមរយៈច្បាប់វិនិយោគ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ក៏ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្នាក់តំបន់ RCEP ជាដើម។ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញនូវគំនិតសុទិដ្ឋិនិយម និងបានកត់សម្គាល់ឃើញថា រយៈពេលចុងក្រោយនេះ សកម្មភាពនៃការវិនិយោគនៅកម្ពុជា ស្ទើរគ្រប់វិស័យកាន់តែមមាញឹក ហើយកម្ពុជា ក៏មិនមែនពឹងផ្អែកតែលើវិស័យកាត់ដេរតែមួយមុខទៀតនោះដែរ ពោលគឺបច្ចុប្បន្ន កម្ពុជាមានអនុវិស័យសំខាន់ៗជាច្រើនកំពុងរីកដុះដាលខ្លាំង ដួចជា ការផលិតសំបកកង់រថយន្ត,ការតម្លើងរថយន្ត,ឧស្សាហកម្មរ៉ែមាស និងវិស័យកសិកម្ម ជាដើម សុទ្ធតែមានសញ្ញាណវិជ្ជមាន។

តាមរយៈសន្ទុះនៃគម្រោងវិនិយោគជាបន្តបន្ទាប់នៅកម្ពុជា ឧកញ៉ា លឹម ហេង នៅតែបង្ហាញនូវក្ដីរំពឹងយ៉ាងមុតមាំចំពោះវិស័យសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២នេះ និងឆ្នាំបន្តបន្ទាប់ ថានឹងនៅតែបន្តមានកំណើន ដោយសារការចូលរួមនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន,កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង និងកិច្ចសហប្រតិបត្តិការនានា ពិសេសគម្រោងវិនិយោគថ្មីៗ។

សូមបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២១កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបជាង១៦០គម្រោង ដោយគិតជាទឹកប្រាក់ប្រមាណ៤ពាន់លានដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Toyota បោះទុន ៦២៤លានដុល្លារលើការផលិតយានយន្ដអគ្គិសនីនៅក្នុងប្រទេសឥណ្ឌា

ព័ត៌មាន
ក្រុមហ៊ុន Toyota Kirloskar Motor ដែលមានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនជប៉ុន Toyota Motor បានបញ្ជាក់…

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ កម្ពុជាត្រៀមខ្លួនរួចហើយ ទោះបីប្រព័ន្ធអនុគ្រោះពន្ធ EBA ត្រូវព្យួរទាំងស្រុងក្ដី

ព័ត៌មាន
សភាអឺរ៉ុបកាលពីថ្ងៃទី៥ ខែឧសភា បានអនុម័តលើញត្តិមួយស្តីពីដំណោះស្រាយនៅកម្ពុជា ហើយក្នុងញត្តិនោះក៏បាននិយាយពាក់ព័ន្ធការព្យួរប្រព័ន្ធអនុគ្រោះពន្ធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ