រដ្ឋាភិបាលចិនកំពុងជួយដល់វិស័យរថយន្ត

រដ្ឋាភិបាលចិនកំពុងជួយដល់វិស័យរថយន្ត និងក្រុមហ៊ុនផលិតបន្ទះឈីបក្នុងទីក្រុងសៀងហៃពីការបិទខ្ទប់


ប្រទេសចិននឹងជួយក្រុមហ៊ុនផលិតរថយន្ត ក្រុមហ៊ុនផលិតបន្ទះឈីប និងអាជីវកម្មសំខាន់ៗផ្សេងទៀត ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីមានការបិទខ្ទប់ក្នុងទីក្រុងសៀងហៃ ខណៈដែលការរឹតបន្តឹងទាក់ទងនឹងការឆ្លងមេរោគកូវីដ-១៩បានអូសបន្លាយរុញច្រានឲ្យសកម្មភាពសេដ្ឋកិច្ចរបស់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុដ៏សំខាន់មួយនេះមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន នីខេ (NIKKEI)។
រដ្ឋាភិបាលចិនកំពុងជួយដល់វិស័យរថយន្ត និងក្រុមហ៊ុនផលិតបន្ទះឈីបក្នុងទីក្រុងសៀងហៃពីការបិទខ្ទប់

ក្រសួង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ព័ត៌មាន ព្រមទាំង​រដ្ឋាភិបាល​ក្រុង​សៀង​ហៃ ថ្មី​ៗ​នេះ​បាន​ចេញផ្សាយ​បញ្ជីរ​ឈ្មោះ​ក្រុមហ៊ុន​ចំនួន ៦៦៦ ដើម្បី​ទទួល​បាន​ជំនួយ​ពី​រដ្ឋាភិបាល​បន្ត ឬ​ចាប់ផ្តើម​ប្រតិបត្តិការ​ឡើង​វិញ​នៅ​ក្នុង​ទីក្រុង​នេះ​។ បញ្ជី​ឈ្មោះ​រួម​មាន​ក្រុមហ៊ុន​ជា​ប្រតិបត្តិ​ករ​ហេដ្ឋារចនាសម្ព័ន្ធ និង​អ្នក​ផ្តល់​សេវា​វេជ្ជសាស្ត្រ ដែល​បម្រើ​ដល់ទី​ក្រុង​សៀង​ហៃ ក៏​ដូច​ជា​អាជីវកម្ម​ដែល​មាន​សារៈសំខាន់​មួយ​ចំនួន​ទៀត​សម្រាប់​សេដ្ឋកិច្ច​ចិន​។

នៅ​ទីក្រុង​សៀង​ហៃ មាន​ក្រុមហ៊ុន​ផលិត និង​អ្នក​ផ្គត់ផ្គង់​រថយន្ត មាន​ចំនួន​ជិត ៤០% ច្រើន​ជាង​វិស័យ​ដទៃ​ទៀត​។ ទាំងនេះ​រួម​មាន ក្រុមហ៊ុន Tesla និង ក្រុមហ៊ុន SAIC Motor ដែល​មាន​ប្រតិបត្តិការ​បណ្តាក់ទុន​រួម​គ្នា​ជា​ច្រើន​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​សំខាន់​ៗ​របស់​សហរដ្ឋអាមេរិក និង​អឺរ៉ុប​។

ជាមួយ​គ្នា​ដែរ ក្រុមហ៊ុន​ឱសថ និង​សុខាភិបាល​មាន​ជិត ៣០% ខណៈ​ដែល​ក្រុមហ៊ុន ផលិត​បន្ទះ​ឈី​ប ថាមពល និង​គីមី​ឥន្ធនៈ​មាន​ប្រហែល ១០% ។ ក្នុង​បញ្ជី​នេះ​ក្រុមហ៊ុន​ដែល​អាច​ទទួល​បាន​ជំនួយ​ពី​រដ្ឋ ឬ​បើក​ប្រតិបត្តិការ​ឡើង​វិញ​នោះ ក៏​មាន​រួម​បញ្ចូល​ក្រុមហ៊ុន​ជប៉ុន និង​ក្រុមហ៊ុន​បរទេស​ផ្សេង​ទៀត​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ទីក្រុង​សៀង​ហៃ ក្នុង​វិស័យ​ផលិត​សម្ភារ​ប្រើប្រាស់​ផង​ដែរ​។

ទីក្រុង​សៀង​ហៃ គឺជា​ចំណុចក្ដៅ​មួយ ដែល​កំពុង​មាន​ករណី​ឆ្លង​កូ​វី​ដ​១៩​កាន់តែ​ច្រើន ហើយ​អាជ្ញាធរ​ទីក្រុង​នេះ មាន​គោលបំណង​បញ្ឈប់​ការ​រីក​រាលដាល​នៃ កូ​វី​ដ​-១៩ នៅ​តាម​តំបន់​ដែល​ត្រូវ​បាន​បិទ​ខ្ទប់​មួយ​ចំនួន ដោយ​មានការ​ដាក់​ចេញ​នូវ​វិធានការ​ដ៏​តឹងរ៉ឹង​ជា​ច្រើន​។ ការ​អនុវត្ត​វិធានការ​តឹងរ៉ឹង​កាន់តែ​យូរ វា​ក៏​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​ជួប​ការ​លំបាក​កាន់តែ​ខ្លាំង​ផង​ដែរ​។

សូម​ជម្រាប​ជូន​ថា ទីក្រុង​សៀង​ហៃ​បាន​រាយការណ៍​ពី​ករណី​ឆ្លង​កូ​វី​ដ​-១៩​ក្នុងស្រុក​ថ្មី​ចំនួន​ជាង​២​ម៉ឺន​នាក់ កាលពី​ថ្ងៃអាទិត្យ​។ ទោះបីជា​មានការ​រីក​រាលដាល​យឺត​ក៏​ដោយ ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​នៅ​តែ​មាន​ទូ​ទាំង​ទីក្រុង​ជា​ច្រើន​ហើយ​អាជ្ញាធរ​បាន​នឹង​កំពុង​បង្ក្រាប​លើ​ការ​កើនឡើង​នៃ​ព័ត៌មាន​ក្លែងក្លាយ​ទាក់ទង​នឹង​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ផង​ដែរ​។

អត្ថបទ៖ ម៉ុន សុកែវ 

None



អត្ថបទបន្ទាប់


ប្រទេសកំពុងអភិវឌ្ឍន៍រងបញ្ហាបំណុលកាន់តែអាក្រក់ ដោយសារវិបត្តិសង្គ្រាមនៅអ៊ុយក្រែន

សង្គ្រាមនៅប្រទេសអ៊ុយក្រែនកំពុងធ្វើឱ្យរដ្ឋាភិបាលនៃប្រទេសដែលមានទីផ្សារកំពុងតែរីកចម្រើនជាច្រើន បានជួបនូវភាពយ៉ាប់យ៉ឺនកាន់តែខ្លាំងក្លាក្នុងការទ…

សិង្ហបុរី មានគោលដៅក្លាយជាប្រទេសមានព្រលានយន្ដហោះមមាញឹកខ្លាំងជាងគេនៅអាស៊ី

ប្រទេសសិង្ហបុរី កំពុងមានគោលដៅក្នុងការប្រែក្លាយព្រលានយន្ដហោះរបស់ខ្លួនឲ្យក្លាយជា ព្រលានយន្ដហោះមមាញឹកខ្លាំងជាងគេបំផុតនៅអាស៊ី ខណៈព្រលានយន្ដហោះ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ