ក្រុមហ៊ុនផលិតកង់រថយន្ត

ក្រុមហ៊ុនចិនជាង១៥០នឹងមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនមួយគ្រោងបោះទុនជាង១ពាន់លានដុល្លារលើការផលិតសំបកកង់រថយន្ត


ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអះអាងថា មានក្រុមហ៊ុនចិនមួយគ្រោងនឹងមកបោះទុនវិនិយោគលើការផលិតសំបកកង់រថយន្តនៅកម្ពុជា ក្នុងទំហំវិនិយោគប្រមាណជាង១ពាន់លានដុល្លារក្នុងពេលឆាប់ៗខាងមុខនេះ ហើយក៏មានវិនិយោគិនចិនប្រមាណជាង១៥០ក្រុមហ៊ុន នឹងមកសិក្សា និងស្វែងរកឱកាសវិនិយោគនៅកម្ពុជាផងដែរ។
ក្រុមហ៊ុនផលិតកង់រថយន្តចិ
ដោយ

អ្នកជំនាញក្នុងវិស័យកៅស៊ូ ជឿជាក់ថា ប្រសិនក្រុមហ៊ុននេះពិតជាមានវត្តមាននៅកម្ពុជាមែននោះ វានឹងជួយធ្វើឱ្យទីផ្សារកៅស៊ូក្នុងស្រុកនឹងកាន់តែមានភាពល្អប្រសើរថែមទៀត ជាពិសជួយកាត់បន្ថយការពឹងផ្អែកខ្លាំងលើទីផ្សារខាងក្រៅ។

ថ្លែងនាឱកាសជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរដែលកំពុងរស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់កាលពីពេលថ្មីៗ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា នៅប៉ុន្មានថ្ងៃខាងមុខនេះនឹងមានក្រុមវិនិយោគិនចិនជាង១៥០ក្រុមហ៊ុនមកសិក្សាស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

បើតាមការអះអាងរបស់ សម្តេចធិបតី នៅក្នុងចំណោមវិនិយោគិនចិនជាង១៥០ក្រុមហ៊ុននោះ គឺមានក្រុមហ៊ុនមួយគ្រោងនឹងបោះទុនវិនិយោគក្នុងទំហំជាង១ពាន់លានដុល្លារអាមេរិក ក្នុងការវិនិយោគលើការផលិតសំបកកង់រថយន្តនៅកម្ពុជា។

លោក ម៉ែន សុភ័ក្រ្ត ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាបានចាត់ទុកការប្រកាសរបស់សម្តេចធិបតីខាងលើ គឺជាដំណឹងដ៏ល្អមួយសម្រាប់អ្នកពាក់ព័ន្ធក្នុងវិស័យកៅស៊ូនៅកម្ពុជា ពិសេសវានឹងធ្វើឱ្យអ្នករកស៊ីក្នុងវិស័យនេះកាន់តែមានជំនឿទុកចិត្ត ដ្បិតថាវានឹងជួយជំរុញឱ្យទីផ្សារកៅស៊ូនៅកម្ពុជាកាន់តែមានភាពរីកចម្រើនថែមទៀត។

សម្រាប់អ្នកជំនាញរូបនេះ កាលណាមានរោងចក្រទិញផលិតផលកៅស៊ូដោយផ្ទាល់នៅក្នុងស្រុកនោះ វានឹងជួយកាត់បន្ថយការចំណាយ និងពេលវេលាក្នុងការធ្វើពាណិញ្ជកម្មទៅក្រៅប្រទេស ក៏ដូចជាជួយកាត់បន្ថយការពឹងផ្អែកខ្លាំងទៅលើទីផ្សារខាងក្រៅផងដែរ។

ជាក់ស្តែង បន្ទាប់ពីមានរោងចក្រផលិតសំបកកង់រថយន្តចំនួន៣ បានបើកដំណើរការនៅកម្ពុជាមក លោក ម៉ែន សុភ័ក្រ្ត កត់សម្គាល់ឃើញថា រោងចក្រទាំងនោះក៏បានស្រូបទាញ និងធានានូវការទិញផលិតផលកៅស៊ូដោយផ្ទាល់នៅក្នុងស្រុកបានមួយចំណែកផងដែរ។

ពាក់ព័នឹងការវិនិយោគនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសស្វាគមន៍វិនិយោគិនគ្រប់ជាតិសាសន៍ទាំងអស់ដែលមានបំណង់ចង់វិនិយោគនៅកម្ពុជា ពោលគឺមិនមែនស្វាគមន៍តែវិនិយោគិនចិននោះទេ ដោយកម្ពុជានៅតែប្រកាន់ភ្ជាប់នូវគោលនយោបាយលើកទឹកចិត្តស្មើគ្នាដល់បណ្ដាអ្នកវិនិយោគគ្រប់ជាតិសាសន៍ទាំងអស់។

ការអះអាងបែបនេះរបស់សម្តេចធ្វើឡើង គឺបន្ទាប់ពីមានការលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទាក់ទាញ និងស្វាគមន៍តែវិនិយោគិនចិន ឬប្រទេសណាមួយប៉ុណ្ណោះ។ យ៉ាងណាមិញ បើតាមសម្តេចធិបតី តាមរយៈការដើរទាក់ម៉ូយពីគ្រប់ទិសទី ចាប់តាំងពីរដ្ឋាភិបាលថ្មីបានចូលកាន់តំណែងនៅក្នុងរយៈពេល៦ខែមកនេះ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន១៧២គម្រោង ដែលមានទំហំវិនិយោទុនប្រមាណជិត៤ពាន់លានដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើសេដ្ឋកិច្ចអាម៉េរិក ពិតជាមានភាពធន់ខ្លាំង ដែលធនាគារកណ្ដាលនៃប្រទេសនេះអាចនឹងមិនបញ្ចុះអត្រាការប្រាក់នៅឆ្នាំ២០២៤ នេះឬយ៉ាងណា?

ព័ត៌មាន
បន្ទាប់ពីរងសម្ពាធអតិផរណាហក់ឡើងខ្ពស់ និងការដំឡើងអត្រាការប្រាក់ផ្ទួនៗគ្នាក្នុងរយៈពេលជាង២០ខែមកនេះ បណ្ដាវិនិយោគិន អ្នកជំនាញសេដ្ឋកិច្ច និងសូម្…

តើអ្នកឧកញ៉ា សៀ ឫទ្ធី បានចែករំលែកចក្ខុវិស័យអ្វីខ្លះ ទាក់ទងនឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី?

ព័ត៌មាន
អគ្គនាយកក្រុមហ៊ុនវើលប៊្រីដគ្រុប (WorldBridge Goup) គឺអ្នកឧកញ៉ា សៀ ឫទ្ធី បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាមួយមានឈ្មោះថា “…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ