អត្ថបទក្រុមហ៊ុន

អបអរសាទរពិធីបើកសម្ពោធជាផ្លូវការ មហាវិថីសំរោង ភ្ជាប់ផ្លូវជាតិលេខ5 ទៅផ្លូវក្រវាត់ក្រុងទី3


មហាវិថីសំរោង មានទីតាំងនៅជាប់នឹងបុរីភូមិសំរោង ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានបើកសម្ពោធជាផ្លូវការ នាព្រឹកថ្ងៃចន្ទ ទី21 ខែសីហា ឆ្នាំ2023នេះ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។ ពិធីទាំងមូលបានបញ្ចប់ទៅជាស្ថាពរ ប្រកបដោយបរិយាកាសរីករាយ នឹងឱឡារិកក្រៃលែង ជាមួយស្នាមញញឹមនៃបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករដែលបានចូលរួមក្នុងពិធី។
អបអរសាទរពិធីបើកសម្ពោធជាផ្លូវការ មហាវិថីសំរោង ភ្ជាប់ផ្លូវជាតិលេខ5 ទៅផ្លូវក្រវាត់ក្រុងទី3
ដោយ

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញបានថ្លែងបញ្ជាក់ថា សមិទ្ធផលថ្មីនៃមហាវិថីសំរោងនេះនឹងជួយសម្រួលដល់ចរាចរណ៍បានមួយភាគធំ ដោយសាធារណជនអាចធ្វើដំណើរតាមមហាវិថីសំរោងនេះពីសាលាខណ្ឌព្រែកព្នៅទៅផ្លូវកប់ស្រូវ ឬ ផ្សារទំនើប Aeon 2 នៅតំបន់សែនសុខ និង ជិះពីAeon 2 ឬតំបន់សែនសុខ ទៅផ្លូវជាតិលេខ5វិញនៅត្រង់បុរីភូមិសំរោង បានយ៉ាងឆាប់រហ័សនិងមិនមានការកកស្ទះឡើយ។

សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីនេះមានប្រវែងសរុបប្រមាណ5.2គីឡូម៉ែត្រ និងទទឹង 30ម៉ែត្រ ត្រូវបានស្ថាបនារួចរាល់នៅជាប់នឹងបុរីភូមិសំរោង នៃខណ្ឌព្រែកព្នៅ ស្ថិតក្នុងភាគខាងជើងរាជធានីភ្នំពេញ។ ផ្លូវមួយខ្សែនេះតភ្ជាប់ពីផ្លូវជាតិលេខ5 ទៅដល់ផ្លូវលេខ 130 អមដោយប្រព័ន្ធលូ ភ្លើងបំភ្លឺផ្លូវ និងការលម្អផ្សេងៗរួមជាមួយនឹងអត្ថប្រយោជន៍នៃការធ្វើដំណើរជាច្រើន។

ជាចុងក្រោយ ឯកឧត្តមបានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងពេញទំហឹងដល់ក្រុមអ្នកអភិវឌ្ឍបុរីភូមិសំរោង ដែលបានផ្ដូចផ្ដើមស្ថាបនាមហាវិថីមួយខ្សែនេះ និងបញ្ចប់ការសាងសង់ប្រកបដោយភាពជោគជ័យ ក្នុងគោលដៅជម្រុញការអភិវឌ្ឍនៅភាគខាងជើងរាជធានីភ្នំពេញប្រកបដោយនិរន្តរភាព៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនវិនិយោគរដ្ឋចិន នឹងចាក់បញ្ចូលប្រាក់ចំនួនជិត២ពាន់លានដុល្លារចូលទៅក្នុងរោងចក្របន្ទះឈីបនៅទីក្រុងស៊ិនជិន

ព័ត៌មាន
ក្រុមហ៊ុនវិនិយោគរបស់រដ្ឋចិនរួមទាំងមូលនិធិវិនិយោគបន្ទះឈីបដែលគាំទ្រដោយរដ្ឋាភិបាលដ៏ធំបំផុតរបស់ប្រទេសនេះ បានយល់ព្រមចាក់បញ្ចូលប្រាក់ចំនួនជ…

អាមេរិកនឹងចាប់ផ្ដើមយកពន្ធនាំចូលលើផលិតផលថាមពលពន្លឺព្រះអាទិត្យពីតំបន់អាស៊ីអាគ្នេយ៍ ដើម្បីកុំឱ្យក្រុមហ៊ុនចិនឆ្លៀតឱកាសគេចពន្ធបាន

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ទី១៨ ខែសីហា បានធ្វើការសម្រេចចិត្ត ជាចុងក្រោយថា នឹងយកពន្ធលើក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ