ក្រុមហ៊ុនFacebookសហការជាមួយក្រសួងសុខាភិបាលដំណើរការកម្មវិធីបរិច្ចាគឈាមតាម Facebook
ក្នុងកិច្ចប្រឹងប្រែងដើម្បីធ្វើឲ្យកាន់តែងាយស្រួលសម្រាប់អ្នកបរិច្ចាគឈាម ក្រុមហ៊ុន Facebook បានដាក់ដំណើរការកម្មវិធីបរិច្ចាគឈាមក្នុងប្រទេសកម្ពុជា…
ប្រទេសចិនជាប្រទេសមានឧស្សាហកម្ម ចិញ្ចឹមជ្រូកធំជាងគេបំផុតនៅលើពិភពលោក ហេតុនេះហើយបានជាក្រុមហ៊ុន Huawei មើលឃើញពីលទ្ធភាពដែល បច្ចេកវិទ្យារបស់ខ្លួនអាចជួយធ្វើទំនើបកម្មនៅតាមកសិដ្ឋានចិញ្ចឹមជ្រូក ដោយប្រើប្រាស់បច្ចេកទេស AI តាមដានសត្វជ្រូក និង វិភាគរកជំងឺរបស់វា។
Huawei អះអាងថា បច្ចេកវិទ្យា AI របស់ខ្លួនអាចសម្គាល់មុខរបស់ជ្រូកទាំងអស់ ដោយអាចបែងចែកដាច់ពីគ្នា ព្រមទាំងអាចតាមដានទំងន់របស់ជ្រូកបានទៀតផង។
សូមបញ្ជាក់ថា ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei បានធ្លាក់ចុះយ៉ាងគំហក់ដល់ទៅ ៤២% នៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២០ ដោយសារតែកង្វះការផ្គត់ផ្គង់បន្ទះឈីប។ បន្ថែមពីលើនេះ Huawei គ្រោងនឹងកាត់បន្ថយការផលិតស្មាតហ្វូនរបស់ខ្លួនរហូតដល់ ៦០% ភាគរយនៅឆ្នាំ២០២១នេះ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់ពីតួលេខច្បាស់ទេថា វាស្ថិតក្នុងចំនួនប៉ុន្មានលានគ្រឿងនោះទេ៕