ជនជាតិចិន

ភ្ញៀវទេសចរចិន ត្រូវបានព្យាករថា នឹងចំណាយជាង៩០០លានដុល្លារលើដំណើរកម្សាន្តក្នុងស្រុកនៅឆ្នាំនេះ


ភ្ញៀវទេសចរចិន ដែលកំពុងផ្លាស់ប្តូរអឥរិយាបថធ្វើដំណើរក្នុងដំណើរកម្សាន្តក្នុងស្រុកជំនួសឱ្យការចេញក្រៅប្រទេស ត្រូវបានគេព្យាករថា នឹងជួយបង្កើនចំណូលយ៉ាងច្រើនរហូតដល់ជាង៩០០លានដុល្លារអាម៉េរិក ចូលទៅក្នុងសេដ្ឋកិច្ចចិន នៅឆ្នាំនេះ ដែលកើនឡើងហួសពីកម្រិតមុនពេលផ្ទុះឡើងនៃជំងឺកូវីដ១៩ជាលើកដំបូង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
ជនជាតិចិន
ដោយ

ការចំណាយរបស់ភ្ញៀវទេសចរចិន នៅតាមគោលដៅទេសចរណ៍ក្នុងស្រុកត្រូវបានគេរំពឹងថានឹងកើនឡើង១១%នៅឆ្នាំនេះ ពោលគឺបានកើនលើសពីកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩ នៅឆ្នាំ២០១៩ទៅទៀត​។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាទេសចរណ៍ និងសេដ្ឋកិច្ចពិភពលោក។

លោកស្រី ជូលី ស៊ីមសុន (Julia Simpson) ប្រធានក្រុមប្រឹក្សាទេសចរណ៍ពិភពលោកបាននិយាយថា ភ្ញៀវទេសចរចិន កំពុងចាប់ផ្តើមធ្វើដំណើរម្តងទៀត ដោយភាពរឹងមាំ និងការងើបឡើងវិញយ៉ាងខ្លាំង។

ភ្ញៀវទេសចរចិន គឺជាកម្លាំងចលករសម្រាប់ឧស្សាហកម្មទេសចរណ៍ពិភពលោក ខណៈដែលប្រទេសជាច្រើនកំពុងរង់ចាំយ៉ាងអន្ទះសារចំពោះការត្រឡប់មកវិញនូវការធ្វើដំណើរ និងការចំណាយពីទីផ្សារភ្ញៀវទេសចរដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។ នៅក្នុងឆ្នាំ២០១៩ អ្នកទេសចរចិន បានធ្វើដំណើរទៅក្រៅប្រទេសចំនួន១៧០លាននាក់ ហើយបានចំណាយប្រាក់ជិត២៤៨ពាន់លានដុល្លារនៅក្រៅប្រទេសដែលស្មើនឹង១៤% នៃការចំណាយរបស់អ្នកទេសចរពិភពលោក។ នេះបើតាមទិន្នន័យរបស់ក្រុមប្រឹក្សាទេសចរណ៍ពិភពលោក។

ប៉ុន្តែបញ្ហានៃការទទួលបានទិដ្ឋាការពីប្រទេសមួយចំនួនដូចជាសហរដ្ឋអាម៉េរិកជាដើម និងជើងហោះហើរអន្តរជាតិ ដែលមានតម្លៃកាន់តែថ្លៃនោះ បានជំរុញឱ្យភ្ញៀវទេសចរចិន កាន់តែងាកទៅរកតំបន់ទេសចរណ៍ក្នុងស្រុកដោយផ្ដោតសំខាន់ទៅលើទីក្រុងនានា សម្រាប់អាហារឆ្ងាញ់ពិសាដូចជាអាហារតាមចិញ្ចើមផ្លូវជាដើម៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


តើសុខភាពរបស់វិស័យអចលនវត្ថុ មានស្ថានភាពបែបណានាពេលបច្ចុប្បន្ន?

វិស័យអចលនទ្រព្យ ដែលជាវិស័យដ៏មានសក្ដានុពលមួយនៅកម្ពុជា បានរងផលប៉ះពាល់យ៉ាងដំណំដោយសារជំងឺរាតត្បាតកូវីដ និងវិបត្តិសកលនានា។ តែយ៉ាងណាអ្នកជ…

សង្គ្រាមពាណិជ្ជកម្មកាន់តែឡើងកម្ដៅ ក្រោយចិន ព្រមានចាត់វិធានការ ប្រឆាំងនឹងចំណាត់ការរបស់អឺរ៉ុបជុំវិញការដំឡើងពន្ធលើរថយន្តអគ្គិសនីចិន

មហាយក្សចិន បានចោទប្រកាន់សហភាពអឺរ៉ុបថា កំពុងព្យាយាមគាបសង្កត់ធ្វើបាបបណ្ដាក្រុមហ៊ុនចិន ហើយបានព្រមានធ្ងន់ៗថា ក្រុងប៉េកាំងនឹងចាត់រាល់វិធានក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ