វិស័យកសិកម្ម

គោ ក្របី ជិត៤ម៉ឺនក្បាលបានឆ្លង និងជិត ៤០០ក្បាលងាប់ ដោយសារជំងឺដុំពកស្បែក


ជំងឺដុំពកស្បែកលើសត្វគោ ក្របី កំពុងឆ្លងរាតត្បាតកាន់តែខ្លាំងលើសត្វគោ ក្របី ស្ទើរទូទាំងប្រទេសកម្ពុជាទៅហើយ។ គិតមកដល់ពេលនេះ មានសត្វគោ ក្របី របស់ប្រជាពលរដ្ឋ ជិត៤ម៉ឺនក្បាល ទៅហើយបានឆ្លងជំងឺដុំពកស្បែក និងមានសត្វគោ ក្របីជិត ៤រយក្បាល ទៅហើយដែលបានងាប់ដោយសារតែជំងឺនេះ។ នេះបើតាម លោក នូ វនិកា ប្រធាននាយកដ្ឋានសុខភាពសាធារណៈ និងបសុព្យាបាល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់សារព័ត៌មានខេមបូណូមីស នៅថ្ងៃទី៦ ខែកញ្ញា។
ការចាក់វ៉ាក់សាំងចំពោះសត្វគោដែលមានជំងឺ

ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ដុំ​ពក​ស្បែក​លើ​សត្វ​គោ ក្របី កាន់តែ​បង្កក្ដី​ព្រួយបារម្ភ ដល់​ពលរដ្ឋ​ដែល​ចិញ្ចឹមសត្វ​គោ ក្របី​។ បើ​តាម លោក នូ វ​និ​កា ប្រធាន​នាយកដ្ឋាន​សុខភាព​សាធារណៈ និង​បសុព្យាបាល រហូត​មក​ដល់​ពេល​នេះ កម្ពុជា មាន​សត្វ​គោ ក្របី ចំនួន ៣​ម៉ឺន​៨​ពាន់​ក្បាល បាន​ឆ្លង​ជំងឺ​ដុំ​ពក​ស្បែក​លើ​សត្វ​គោ ក្របី និង​មាន​សត្វ​គោ ក្របី ចំនួន ៣៨០​ក្បាល បាន​ងាប់ ដោយសារ​ជំងឺ​នេះ ដោយ​ភាគច្រើន​ជា​កូន​គោ​។ ដើម្បី​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​ជំងឺ​ដុំ​ពក​ស្បែក​គោ ក្របី ឱ្យ​បាន​ទាន់​ពេលវេលា ក្រសួងកសិកម្ម បាន​និង​កំពុង​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជំងឺ​ដុំ​ពក​ស្បែក ដល់​សត្វ​គោ ក្របី នៅ​កម្ពុជា​។

ពាក់ព័ន្ធ​បញ្ហា​នេះ លោក នូ វ​និ​កា ប្រធាន​នាយកដ្ឋាន​សុខភាព​សាធារណៈ និង​បសុព្យាបាល បាន​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស ថា សព្វថ្ងៃ ក្រសួងកសិកម្ម កំពុង​តែ​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ដុំ​ពក​ស្បែក​លើ​សត្វ​គោ ក្របី នៅ​តាម​បណ្ដា​ខេត្ត​នានា កំពុង​ផ្ទុះ​នូវ​ជំងឺ​ដុំ​ពក​ស្បែក​លើ​សត្វ​គោ ក្របី សរុប​ជិត ៥​ម៉ឺន​ក្បាល​។ បើ​តាម​លោក នូ វ​និ​កា បច្ចុប្បន្ន ជំងឺ​នេះ បាន​ឆ្លង​រាលដាល​ស្ទើរ​ទូ​ទាំង​ប្រទេស លើកលែងតែ ខេត្ត​កែប ប៉ុណ្ណោះ ដែល​មិន​ទាន់​មានការ​ឆ្លង​ជំងឺ​ដុំ​ពក​ស្បែក​លើ​សត្វ​គោ ក្របី​។

ស្រប​ពេល​ជាមួយ​គ្នា​នោះ ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏​បាន​ណែនាំ​ដល់ មន្ទីរ​កសិកម្ម​ខេត្ត និង​បណ្ដា​ការិយាល័យ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ត្រូវ​យកចិត្តទុកដាក់​ចាត់ចែង​កម្មវិធី​ចាក់​ថ្នាំ​ការពារ​ជំងឺ​នេះ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទូលំទូលាយ គ្រប់​ៗ​គ្រួសារ​ដែល​ជា​ម្ចាស់​សត្វ ដើម្បី​ធានា និង​លើកកម្ពស់​ការ​ការពារ​ជំងឺឆ្លង​ក៏​កាច​សាហាវ​នេះ​។ ដោយឡែក ក្រសួងកសិកម្ម ក៏​កំពុង​គៀរគរ​បន្ថែម​នូវ​ថវិកា ដើម្បី​បញ្ជា​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​ដុំ​ពក​ស្បែក​លើ​សត្វ​គោ ក្របី បន្ថែម​ទៀត​។

ជំងឺ​ដុំ​ពក​ស្បែក​គោ ក្របី ជា​ជំងឺ​ម្យ៉ាង​ដែល​បង្ក​ដោយ វីរុស​ម្យ៉ាង ដែល​វា​បាន​ផ្ទុះ​ឡើងជា​លើក​ដំបូង​នៅ​ប្រទេស​ហ្ស៉ាំ​ប៊ី កាលពី​ឆ្នាំ​១៩២៩ និង​បាន​ឆ្លង​រីក​រាលដាល​នៅ​ពាសពេញ​ពិភពលោក ដែល​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ក្រុម​អ្នក​ចិញ្ចឹមសត្វ និង​សេដ្ឋកិច្ចជាតិ​។

ជំងឺ​ដុំ​ពក​ស្បែក​គោ ក្របី មាន​រោគ​សញ្ញា​សំខាន់​ៗ ដូច​ជា សត្វ​គោ ក្របី មាន​លេច​ចេញ​នូវ​ដុំ​ពក​តូច​ៗ ឬ​ធំ នៅ​លើ​ស្បែក​និង​ដងខ្លួន​សត្វ កញ្ចឹងក ច្រមុះ ក្រអូមមាត់ ជាដើម ដែល​ធ្វើ​ឱ្យ​សត្វ​មាន​កម្ដៅ រហូត ៤១​អង្សា​សេ​។ ជំងឺ​នេះ នឹង​ធ្វើ​ឱ្យ​សត្វ​មាន​អត្រា​ឈឺ​ពី ៥-៤៥​ភាគរយ និង​មាន​អត្រា​ស្លាប់​ចំនួន ១០​ភាគរយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួងកសិកម្ម​៕

អត្ថបទ៖ ខន ណារី

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋ នៅតែបន្ដយុទ្ធនាការប្រមូលទិញមៀនប៉ៃលិនពីកសិករ

ព័ត៌មាន
គិតមកទល់ពេលនេះ មានរយៈពេលជិតកន្លះខែហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសទិញផ្លែមៀនប៉ៃលិនពីកសិករ ហើយយុទ្ធនាការចុះប្រមូលទិញផ្លែមៀនប៉ៃល...

ធនាគារ ជីប ម៉ុង កំណត់គោលដៅ៥ឆ្នាំនឹងក្លាយជាធនាគារឈានមុខគេមួយនៅកម្ពុជា

ព័ត៌មាន
ក្រោយពីបានចូលប្រឡូកនៅក្នុងទីផ្សារធនាគារ និង ហិរញ្ញវត្ថុនៅកម្ពុជាអស់រយៈពេលជាងពីរឆ្នាំ ធនាគារជីបម៉ុង បានកំណត់គោលដៅធំរបស់ខ្លួនដណ្តើមយកទ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ