តម្លៃប្រាក់យន់របស់ចិន ដែលចរាចរនៅក្រៅចិនដីគោក បានហក់ឡើងភ្លាមៗដល់ប្រមាណ ៧ យន់ក្នុងមួយដុល្លារអាម៉េរិក ដែលជាតម្លៃមួយខ្ពស់បំផុតចាប់តាំងពីខែឧសភា ឆ្នាំ២០២៣ ខណៈដែលតម្លៃប្រាក់យន់នៅចិនដីគោកវិញ បច្ចុប្បន្នកំពុងជួញដូរក្នុងតម្លៃជាង ៧យន់ឯណោះក្នុងមួយដុល្លារអាម៉េរិក ហើយវាក៏ស្ថិតក្នុងកម្រិតខ្ពស់បំផុតគិតចាប់ពីខែឧសភា ឆ្នាំមុនមក។
លោក Wei Liang Chang អ្នកយុទ្ធសាស្ត្រផ្នែកការជួញដូរ Forex និងឥណទាន នៅក្រុមហ៊ុន DBS បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសជាមួយ CNBC ថា ទន្ទឹមនឹងប្រាក់យន់ហក់ឡើងថ្លៃខ្ពស់នេះ អ្នករៀបចំគោលនយោបាយរបស់ចិន ក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ដែរ ដើម្បីកុំឲ្យបញ្ហានេះ ធ្វើឲ្យប៉ះពាល់ដល់វិស័យនោះចេញ ខណៈសេដ្ឋកិច្ចចិន នៅតែមានភាពផុយស្រួយ។ លោកបន្ថែមថា កំណើនសេដ្ឋកិច្ចខ្សោយ និងបរិយាកាសអតិផរណាចុះទាប នៅក្នុងប្រទេសចិន គួរតែដាក់អាចដាក់សម្ពាធខ្លះ ដល់ការហក់ឡើងនៃប្រាក់យន់។
ការឡើងថ្លៃរបស់ប្រាក់យន់ចិននេះ បានកើតឡើងក្រោយពីទេសាភិបាលធនាគារប្រជាជនចិន លោក ផាន ហ្គ័ងសេង (Pen Gongsheng) បានប្រកាសថា ធនាគារកណ្ដាល នឹងកាត់បន្ថយ ០,៥% នៃសមាមាត្រតម្រូវការសាច់ប្រាក់បម្រុង ដែលធនាគារពាណិជ្ជទាំងត្រូវមាន ដែលវានឹងជួយធ្វើឲ្យសាច់ប្រាក់ងាយស្រួលរយៈពេលវែង ឬហៅថា Long-term Liquidity ប្រហែល ១៤០ពាន់លានដុល្លារ នឹងហូរចូលទៅក្នុងទីផ្សារ ដែលជាផ្នែកមួយក្នុងការជំរុញដល់សកម្មភាពសេដ្ឋកិច្ច៕
អត្ថបទ៖ សុខ មង្គល