ហើយរហូត មក ទល់ ពេ ល នេះ ប្រទេសចិន បានចុះកិច្ចព្រមព្រៀងប្តូរប្រាក់ជាមួយប្រទេស និងតំបន់សរុប ចំនួន៣២ ដែលមា នទំហំសរុបលើសពី៤,៥ពាន់ពាន់លានយន់ ឬជាង៦៦២ពាន់ លានដុល្លារអាម៉េរិក ដោយធ្វើឱ្យចិន មាន ឱកាស ពង្រីកឥទ្ធិពលហិរញ្ញវត្ថុរបស់ខ្លួន កាន់ តែធំ ទូទាំងពិភពលោក។ នេះបើយោងតាម ការចុះ ផ្សាយរបស់សារព័ត៌មាន អន្តរជាតិ Bloomberg។
ទិន្នន័យពីធនាគារកណ្ដាលចិន បានបង្ហាញថា នៅចុងខែមីនា ឆ្នាំ២០២៦ បណ្ដាធនាគារកណ្តាលបរទេសបានខ្ចីប្រាក់យន់រហូតដល់ទៅជាង១៦ពាន់ លានដុល្លារអាម៉េរិក ដែលជាកម្រិតខ្ពស់ បំផុតមិនធ្លាប់ មាន ចាប់តាំងពីឆ្នាំ២០២៤ មកតាមរយៈកិច្ចព្រមព្រៀងប្តូរប្រាក់របស់ប្រទេសចិន។ ការកើនឡើងនេះបានបង្ហាញពីការជំរុញកាន់តែខ្លាំងឡើងរបស់ចិន ក្នុងការពង្រីកការប្រើប្រាស់ប្រាក់យន់ ជាអន្តរជាតិ និងកាត់បន្ថយការពឹងផ្អែកជាសកលលើប្រាក់ដុល្លារអាម៉េរិក។ បណ្ដាញ ប្តូររូបិយប័ណ្ណទាំងនេះអនុញ្ញាតឱ្យប្រទេសនានាទទួលបានសាច់ប្រាក់យន់ តាមរយៈធនាគារកណ្តាលរបស់ពួកគេ ដើម្បីគាំទ្រដល់ពាណិជ្ជកម្ម ការវិនិយោគ និងស្ថិរភាពហិរញ្ញវត្ថុ។
ក្រុម អ្នកវិភាគបានលើកឡើងថា កំណើនយ៉ាងរឹងមាំ នៃការប្រើប្រាស់ប្រាក់យន់របស់ចិន នៅឆ្នាំនេះ រួមផ្សំជាមួយភាពតានតឹងទូទាំងពិភពលោក និងការឡើងថ្លៃថាមពល ដែលបណ្ដាលមកពីវិបត្តិសង្គ្រាមអ៊ីរ៉ង់បាន ធ្វើឱ្យប្រទេសនានា ងាកចេញពីប្រាក់ដុល្លារអាម៉េរិក ហើយ ងាកទៅ ចាប់ អារម្មណ៍ លើរូបិយប័ណ្ណជំនួស នានាដូចរូបិយប័ណ្ណយន់ជាដើម។ យោងតាមទិន្នន័យហិរញ្ញវត្ថុសកលពីប្រព័ន្ធទូទាត់ អន្តរជាតិ SWIFT បង្ហាញ ថា ការ ទូទាត់ជាប្រាក់យន់បានកើនឡើងជិត ៣% បើធៀបនឹងប្រាក់ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៦ ហើយថ្មីៗនេះប្រាប់យន់ បានក្លាយជារូបិយប័ណ្ណដែល ត្រូវបានប្រើប្រាស់ច្រើនបំផុតទី៥ ក្នុងពិភពលោកសម្រាប់ការទូទាត់អន្តរជាតិ។
មក ទល់ ពេ ល នេះ ប្រទេសចិន បានចុះកិច្ចព្រមព្រៀងប្តូរប្រាក់ជាមួយប្រទេស និងតំបន់សរុប ចំនួន៣២ ដែលមា នទំហំសរុបលើសពី៤,៥ពាន់ពាន់លានយន់ ឬជាង៦៦២ពាន់ លានដុល្លារអាម៉េរិក ដែលពង្រឹងបន្ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការពង្រីកឥទ្ធិពលហិរញ្ញវត្ថុរបស់ខ្លួននៅទូទាំងពិភពលោក៕
ដោយ: តែម សុខុម