
កិច្ចសហការរវាង ធនាគារ ជីប ម៉ុង និង បុរី ហុង ឡេងយី ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីផ្តល់កម្ចីឥណទាន ដែលអាចឱ្យអតិថិជនខ្ចីបានទំហំទឹកប្រាក់ធំរហូតដល់ ៨០% នៃតម្លៃអចលនទ្រព្យ ក្នុងរយៈពេលកម្ចីវែងរហូតដល់២០ឆ្នាំ ជាពិសេសជាមួយលក្ខណ្ឌសាមញ្ញនិងបត់បែន ជូនទៅដល់គ្រប់អតិថិជនទាំងថ្មី ទាំងចាស់ ដែលចង់ទទួលបានគេហដ្ឋានក្នុងក្តីស្រមៃរបស់ពួកគេជាមួយ បុរី ហុងឡេងយី។

យោងតាមប្រសាសន៍របស់ អគ្គនាយកធនាគារ ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង « គ្រប់គ្នាតែងមានគោលដៅ និង ក្ដីស្រមៃចង់បានទីលំនៅមួយដ៏សមរម្យសម្រាប់រស់នៅជាកម្មសិទ្ធរបស់ខ្លួន ដូច្នេះហើយក្នុងនាមជាធនាគារខ្មែរដែលវិនិយោគដោយកូនខ្មែរ 100% ការជួយជ្រោមជ្រែងប្រជាជនខ្មែរ ជាកាតព្វកិច្ចរបស់យើងជាធនាគារ ជីប ម៉ុង ទើបនៅថ្ងៃនេះ យើងខ្ញុំ ជាមួយ បុរី ហុង ឡេងយី បានចុះអនុស្សរណៈយោគយល់លើភាពជាដៃគូក្នុងការផ្ដល់កម្ចីគេហដ្ឋានក្នុងលក្ខខណ្ឌពិសេស“។

ជាមួយគ្នានេះដែរ ឧកញ៉ា តាំង ប៉េងយូ ក៏បានមានប្រសាន៏ថា “កិច្ចព្រមព្រៀងនេះ បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់សហគមន៍ប្រកបដោយនិរន្តរភាព និង លើកកម្ពស់ គុណភាពជីវិត សម្រាប់ប្រជាពលរដ្ឋយើង” លោកឧកញ៉ាក៏បានបន្ថែមដែរថា “ថ្ងៃនេះគឺជាថ្ងៃដ៏សំខាន់មួយនៅក្នុងដំណើរការរួមគ្នារបស់យើងក្នុងការសម្រួលដល់ការទិញរបស់អតិថិជននិងការទទួលបានលំនៅដ្ឋានដែលមានគុណភាពតាមរយៈឥណទានដែលមានភាពងាយស្រួល និងឆាប់រហ័សពីធនាគារ ជីប ម៉ុង។”

គួរបញ្ជាក់ថា កិច្ចសហការដ៏មានអត្ថន័យនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនទៅកាន់អតិថិជនបុរី ហុង ឡេង យី គ្រប់គម្រោងទាំងចាស់ ទាំងថ្មី នៅក្នុងលក្ខខណ្ឌងាយស្រួលដែលរៀបចំឡើងដើម្បីជួយសម្រួលឱ្យក្តីសុបិននៃការក្លាយជាម្ចាស់កម្មសិទ្ធិគេហដ្ឋានអាចសម្រេចបានសម្រាប់អតិថិជនគ្រប់រូប។
សម្រាប់ព័ត៌មានលម្អិតអំពីការស្នើកម្ចីគេហដ្ឋាននៅធនាគារ ជីប ម៉ុង អតិថិជនអាចអាចទំនាក់ទំនងទៅកាន់លេខ៖
081 811 911 ឬ 066 811 911។ សម្រាប់ផេកផ្លូវការ ធនាគារ ជីប ម៉ុង មានដូចជា៖
Facebook Page: https://www.facebook.com/chipmongbank
Telegram Channel: https://t.me/chipmongcommercialbank
TikTok Page: https://www.tiktok.com/@chipmongbank




