អ្នកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយក ជីប ម៉ុង លែន អះអាងថា កម្មវិធីនៅថ្ងៃនេះ មិនត្រឹមតែជាការបើកលក់គម្រោងលំនៅដ្ឋានប៉ុណ្ណោះទេ ប៉ុន្ដែ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ក្រុមហ៊ុន ជីប ម៉ុង ដើម្បីធ្វើឱ្យក្ដីស្រមៃរបស់អតិថិជនឱ្យក្លាយទៅជាការពិត តាមរយៈការបើកទ្វារឆ្ពោះទៅកាន់យុគ្គសម័យថ្មីនៃការរស់នៅ ដែលប្រមូលផ្ដុំទៅដោយភាពទំនើបចម្រុះ រួមបញ្ចូលទាំងលំនៅដ្ឋានពាណិជ្ជកម្ម និងសេវាកម្មគ្រប់បែបយ៉ាង ដូចជាផ្សារទំនើប, សាលារៀនអន្តរជាតិ មជ្ឈមណ្ឌលសន្និបាត មជ្ឈមណ្ឌលកីឡា កន្លែងហាត់ប្រាណ និងសួនច្បារធម្មជាតិដ៏ស្រស់ត្រកាល។
អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង បានអះអាងថា រាល់គម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន ជីប ម៉ុង ទាំងអស់ តែងតែអនុវត្តឡើងដោយផ្អែកលើយុទ្ធសាស្ត្រ និងផែនការមេដ៏ច្បាស់លាស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។ អ្នកឧកញ៉ាបានបញ្ជាក់ថា ក្រុមហ៊ុនមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ ព្រមទាំងកេរ្ដិ៍ឈ្មោះ និងទំនុកចិត្ត ដែលបានកសាងជាង៤ទសវត្សរ៍មកហើយ។ ទាំងអស់នេះ គឺជាកត្តាស្នូលដ៏សំខាន់ ក្នុងការជំរុញឱ្យការអភិវឌ្ឍគម្រោងនីមួយៗទទួលបានជោគជ័យ និងការគាំទ្រពីអតិថិជនជាបន្តបន្ទាប់។
គម្រោងវីឡាប្រណីត ហ្គ្រេនលែនម៉ាក ២៧១ ត្រូវបានសាងសង់ឡើង ដោយមានការគិតគូរយ៉ាងហ្មត់ចត់បំផុតលើគុណភាព និងសោភណ្ឌភាព និងបរិយាកាសសម្រាប់ការរស់នៅសម័យទំនើប។ គម្រោងលំនៅដ្ឋាននេះ ត្រូវបានរចនាម៉ូដផ្ទះចំនួន ៥ប្រភេទ រួមមាន King Grand Villa, Queen Grand II Villa, Business Villa, Queen B III Villa និង Twin SR Villa។ អ្វីដែលកាន់តែពិសេស ក្នុងឱកាសបើកសម្ពោធលក់ជាផ្លូវការ វីឡាប្រណីតម៉ូដថ្មីនេះ ក្រុមហ៊ុន ជីប ម៉ុង លែន ក៏មានការផ្ដល់ជូនប្រម៉ូសិនដ៏ពិសេសសម្រាប់អតិថិជន រួមមាន ការបញ្ចុះតម្លៃរហូតដល់ ៩% , បញ្ចុះតម្លៃបន្ថែមរហូតដល់ ៣ម៉ឺនដុល្លារ និងផ្ដល់ជូនទូរសព្ទដៃដ៏ទំនើបមួយគ្រឿងទៀតផងដែរ។ រួសរាន់ឡើង ការផ្តល់ជូនមានកំណត់។