
ផលិតផលស៊ីម៉ងត៍អូដ្ឋ របស់ជីប ម៉ុង អ៊ិនស៊ី ត្រូវបានផលិត ដោយប្រើប្រាស់ស្ដង់ដារបច្ចេកវិទ្យាកម្រិតខ្ពស់ទំនើបចុងក្រោយរបស់ប្រទេសថៃ និងអាមេរិក ខណៈបច្ចុប្បន្ន ផលិតផលរបស់ក្រុមហ៊ុនយក្សក្នុងស្រុកមួយនេះ បាននិងកំពុងចរាចរលក់យ៉ាងមមាញឹកនៅលើទីផ្សារនៅទូទាំងប្រទេស។
ការអភិវឌ្ឍប្រកបដោយចីរភាព គឺជាកិច្ចការស្នូលដ៏សំខាន់មួយ ដែលក្រុមហ៊ុននៅក្នុងឧស្សាហកម្មធំៗនៅទូទាំងពិភពលោក បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីធានាឲ្យបាននូវផលិតផល ដែលមានស្ដង់ដារគុណភាពខ្ពស់លំដាប់ពិភពលោក ជាមួយនឹងការកាត់បន្ថយផលប៉ះពាល់បរិស្ថានឲ្យមាននៅក្នុងកម្រិតតិចតួចបំផុត។
លោកឧកញ៉ា លាង ពៅ ប្រធានក្រុមហ៊ុន ជីប ម៉ុង ស៊ិនស៊ី ស៊ីមេន បានអះអាងថា ការសម្រេចបាននូវភាពជោគជ័យដ៏ធំធេងរបស់ក្រុមហ៊ុន ជីប ម៉ុង លើទីផ្សារបច្ចុប្បន្ននេះ ពិតជាមិនអាចខ្វះបានឡើយនូវការចូលរួមសហការដ៏ស្មិតល្មួតពីគ្រប់ដៃគូអាជីវកម្មទាំងអស់ក្រុមហ៊ុនជីប ម៉ុង។ លោកឧកញ៉ា លាង ពៅ សង្កត់ធ្ងន់ថា ក្រុមហ៊ុន ជីប ម៉ុង ប្តេជ្ញាចិត្តនឹងនៅក្បែរដៃគូអាជីវកម្មទាំងអស់របស់ជីប ម៉ុង ដើម្បីរីកចម្រើនទៅមុខជាមួយគ្នា។


ដើម្បីបង្ហាញពីការថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់ការខិតខំប្រឹងប្រែងរបស់ដៃគូអាជីវកម្ម ក៏ដូចជាម្ចាស់ដេប៉ូតំណាងចែកចាយទាំងអស់ និងដើម្បីពង្រឹងចំណងទំនាក់ទំនងអាជីវកម្មកាន់តែរឹងមាំ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន តែងតែរៀបចំឡើងនូវកម្មវិធីជួបជុំដ៏សប្បាយរីករាយ និងមានការផ្ដល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ដៃគូអាជីវកម្មរបស់ខ្លួនផងដែរ។
ជាក់ស្ដែង កាលពីចុងខែតុលា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បានបង្កើតនូវកម្មវិធី Camel Wonder Night នៅក្នុងខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ដៃគូអាជីវកម្ម និងម្ចាស់ដេប៉ូតំណាងចែកចាយទាំងអស់នៅទូទាំងខេត្ត ។