ឧស្សាហកម្ម

តើមានកត្តាអ្វីខ្លះធ្វើឲ្យសន្ទស្សន៍សកម្មភាពផលិតកម្មរបស់មហាយក្សចិនបង្ហាញការធ្លាក់ចុះ៥ខែជាប់ៗគ្នា?


សន្ទស្សន៍សកម្មភាពផលិតកម្មនៅតាមបណ្តារោងចក្រឧស្សាហកម្មនានា នៅក្នុងប្រទេសចិន បានបង្ហាញនូវសន្ទស្សន៍នៃការធ្លាក់ចុះ៥ខែជាប់ៗគ្នា បើគិតត្រឹមខែកុម្ភៈកន្លងទៅនេះ ដោយសារតែកត្តារដូវកាល និងការចំណាប់អារម្មណ៍ទាក់ទងនឹងការធ្វើពាណិជ្ជកម្មមានការធ្លាក់ចុះ។ នេះបើយោងតាមសារព័ត៌មានធំៗជាច្រើន។
ឧស្សាហកម្ម
ដោយ

សន្ទស្សន៍សកម្មភាពផលិតកម្មបានបង្ហាញយ៉ាងច្បាស់ថា សកម្មភាពរោងចក្រនានានៅក្នុងប្រទេសចិនបានធ្លាក់ចុះក្នុងរយៈពេលប្រាំខែជាប់គ្នាគិតរហូតដល់ ខែកុម្ភៈ ចំពេលនៃការធ្លាក់ចុះស្រាប់ដោយសារតែកត្តារដូវកាលនៃការឈប់សម្រាករបស់ពលរដ្ឋចិន រួមទាំងចំណាប់អារម្មណ៍របស់អ្នកជំនួញក្នុងការធ្វើអាជីវកម្មមានការថយចុះ។ ​

ការិយាល័យស្ថិតិជាតិនៃប្រទេសចិនដែលបានរាយការណ៍ ថា សន្ទស្សន៍សកម្មភាពផលិតកម្មនៅក្នុងប្រទេសមហាយក្សសេដ្ឋកិច្ចមួយនេះសម្រេចបានបានត្រឹមតែកម្រិត ៤៩,២ ពិន្ទុ ប៉ុណ្ណោះ នៅក្នុងខែទី២នៃឆ្នាំ២០២៤ ។

យោងតាមទិន្នន័យដដែល សន្ទស្សន៍សកម្មភាពផលិតកម្មនៅប្រទេសចិន កាលពីខែតុលា គឺស្ថិតនៅក្នុងកម្រិត ៥០ ពិន្ទុ ហើយបានថយចុះជាបន្តបន្ទាប់ ដែលឆ្លុះបញ្ចាំងពីភាពមិនច្បាស់លាស់លើទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសចិន និងតម្រូវការក្នុងស្រុកដែលធ្លាក់ចុះ។

ជាទូទៅសន្ទស្សន៍សកម្មភាពផលិតកម្មនៅចិនតែងតែធ្លាក់ចុះជាធម្មតានៅក្នុងរង្វង់ខែមករា និង កុម្ភៈ។ ទោះយ៉ាងណាគេសង្កេតឃើញថា ក្រៅពីសន្ទស្សន៍ផលិតកម្ម សន្ទស្សន៍នៃការបញ្ជាទិញថ្មី សារពើភ័ណ្ឌវត្ថុធាតុដើម និងសន្ទស្សន៍ការងារ គឺសុទ្ធតែបានធ្លាក់ចុះនៅខែផ្សេងៗទៀត។

សន្ទស្សន៍សកម្មភាពផលិតកម្មធ្លាក់ចុះមែន ប៉ុន្តែ សម្រាប់សកម្មភាពអាជីវកម្មមិនមែនផលិតកម្មរបស់ចិននៅតែមានសញ្ញាវិជ្ជមាន ដោយបានឡើងដល់ ៥១,៤ ពិន្ទុ ។

ប្រភពដដែលបានបន្ថែមថា សន្ទស្សន៍នៃសេវាកម្មដឹកជញ្ជូន ម្ហូបអាហារ និងផ្នែកហិរញ្ញវត្ថុគឺសុទ្ធតែមានសញ្ញាកើនឡើងប្រសើរ លើកលែងតែសន្ទស្សន៍នៃវិស័យសំណង់ដែលបានថយប្រមាណជា ០,៤ ពិន្ទុមកនៅត្រឹម ៥៣,៥ ពិន្ទុ។

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាត្រៀមនាំក្រុមហ៊ុនទេសចរណ៍ចំនួន ២២ ទៅអឺរ៉ុប ដើម្បីស្វែងរកការចុះហត្ថលេខាលក់កញ្ចប់ទេសចរណ៍

ព័ត៌មាន
បើមិនមានអ្វីប្រែប្រួលទេ ពិព័រណ៍ទេសចរណ៍អន្តរជាតិ នៅក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ នឹងរៀបចំធ្វើក្នុងខែមីនា ឆ្នាំ២០២៤ នាដើមសប្ដាហ៍ក្រោយ ដោយ…

ហេតុអ្វីឡាវ នៅតែបន្តជួបបញ្ហាប្រឈមសេដ្ឋកិច្ច ខណៈអតិផរណាហក់ឡើងកាន់តែខ្ពស់នៅឆ្នាំ២០២៤ ?

ព័ត៌មាន
ប្រទេសឡាវ ភូមិផងរបងជាមួយកម្ពុជា បន្តប្រឈមមុខនឹងបញ្ហាផ្នែកសេដ្ឋកិច្ច ខណៈដែលអត្រាអតិផរណាបានហក់ឡើងខ្ពស់រហូតដល់ជាង ២៥% ក្នុងខែកុម្ភៈ ដើមឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ