មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅជប៉ុន

កម្ពុជាបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនៅជប៉ុន ដើម្បីកៀរគរការវិនិយោគ និងពង្រីកទីផ្សារ


កម្ពុជាបានសម្ពោធដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាមួយនៅប្រទេសជប៉ុនដើម្បីផ្សព្វផ្សាយពីផលិតផលសក្តានុពល និងកៀរគរវិនិយោគិនបរទេស ជាពិសេសជនជាតិជប៉ុនឲ្យបោះទុនវិនិយោគនៅកម្ពុជា។ ការពង្រឹងទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ ក៏ស្ថិតក្នុងគោលបំណងនៃការបង្កើតមជ្ឈមណ្ឌលនេះដែរ។
កម្ពុជាបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនៅជប៉ុន ដើម្បីកៀរគរការវិនិយោគ និងពង្រីកទីផ្សារ

មន្ត្រីជាន់ក្រសួងពាណិជ្ជកម្ម រំពឹងថា មជ្ឈមណ្ឌពាណិជ្ជកម្មនេះនឹងក្លាយជាស្ពានក្នុងការជួយជំរុញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ហើយវាក៏ជាផ្នែកមួយក្នុងការជួយសម្របសម្រួលបង្កើតឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរផងដែរ។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម​បានគូសបញ្ជាក់ថា មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយផលិតផល និងសក្តានុពលរបស់កម្ពុជាសំដៅវផ្សាយផលិតផល និងសក្តានុបលបណ្នុងសរកតពង្រឹង និងពង្រីកទីផ្សារដែលមានស្រាប់រវាងប្រទេសកម្ពុជាជាមួយជប៉ុនឲ្យកាន់តែល្អប្រសើរ។ មួយវិញទៀត ដើម្បីទាក់ទាញការវិនិយោគិនជប៉ុន​ឲ្យមកបោះទុនរកស៊ីនៅកម្ពុជាលើវិស័យផ្សេងៗជាពិសេសឧស្សាហកម្មផលិត ដើម្បីពង្រីកទំហំនៃការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ មជ្ឈមណ្ឌលនេះក៏នឹងដើរតួនាទីជួយសម្របសម្រួល គាំទ្រ និងជំរុញឲ្យមានការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរផងដែរ តាមរយៈការជួយផ្សព្វផ្សាយពីផលិតផលសក្តានុពលរបស់កម្ពុជាឲ្យត្រូវនឹងសន្តានុពលក្នុងតំបន់នោះ។

ឯកឧត្តមបានគូសបញ្ជាក់ទៀតថា មជ្ឈមណ្ឌលនេះនឹងក្លាយជាស្ពាន និងកន្លែងសម្រាប់ពាណិជ្ជករ វិនិយោគិននៃ​ប្រទេសទាំងពីរជួបជុំគ្នា ដើម្បីពិភាក្សាគ្នាក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ បន្ថែមលើនេះ វានឹងក្លាយជាវេទិកាសម្រាប់សធារណៈជនទូទៅមកទំនាក់ទំនងដោយផ្ទាល់ និងពិនិត្យផលិតផលសក្តានុពលកម្ពុជា ដែលមានតាំងបង្ហាញ សាកសួរព័ត៌មានច្បាប់បញ្ញត្តិ និងស្រាយចម្ងល់នានា ដើម្បីមានមូលដ្នានសម្រេចធ្វើពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា-ជប៉ុនផងដែរ។

បើតាមការគូសបញ្ជក់របស់ឯកឧត្តម ប៉ែន សុវិជាតិ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនមានតួនាទីប្រហាក់ប្រហែលនឹងការិយាល័យតំណាងសភាពាណិជ្ជកម្មដែរ គ្រាន់តែមជ្ឈមណ្ឌលពាណិជ្ជកម្មគ្រប់គ្រងដោយវិស័យឯកជនក្រោមការជួយគាំទ្រពីក្រសួងពាណិជ្ជកម្ម រីឯការិយាល័យតំណាងសភាពាណិជ្ជកម្មត្រូវបានបង្កើតឡើង និងគ្រប់គ្រងដោយសភាពាណិជ្ជកម្មកម្ពុជា។ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនត្រូវបានបង្កើតឡើងនៅតាមប្រទេសផ្សេងៗជាច្រើនរួចមកហើយ។

ជាមួយគ្នានេះ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកម្ពុជា ដែលធ្វើជាអធិបតីក្នុងថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលខាងលើបានគូសបញ្ជាក់ដែរថា មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើង ដើម្បីធ្វើជាស្ពានសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងការទូត ពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍នៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ជាពិសេសដើម្បីឲ្យស្របតាមគោលនយោបាយការទូតសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីគៀងគរការវិនិយោគពីបរទេស និងរកទីផ្សារពង្រីកការនាំចេញផលិតផលកម្ពុជា។ មជ្ឈមណ្ឌលដែលបានសម្តោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី១៨ មិថុនា កន្លងទៅនេះមានទីតាំងស្ថិតនៅទីក្រុង Atsugi នៃខេត្ត Kanagawa ប្រទេសជប៉ុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនលក់រាយលំដាប់ថ្នាក់ពិភពលោក Walmart របស់អាមេរិក គ្រោងពង្រីកការបញ្ជាទិញផលិតផលពីកម្ពុជាបន្ថែម

ព័ត៌មាន
ក្រុមហ៊ុនលក់រាយខ្នាតយក្សរបស់អាមេរិក Walmart គ្រោងពង្រីកការបញ្ជាទិញផលិតផលពីកម្ពុជាបន្ថែម ដើម្បីចូលរួមលើកកម្ពស់ឱកាសការងារ និងជីវភាពរបស់ប្…

២ឆ្នាំមានក្រុមហ៊ុនជាង១ម៉ឺន បានចុះបញ្ជីតាមប្រព័ន្ធអនឡាញ ជាមួយទុនវិនិយោគសរុបជាង៤ពាន់លានដុល្លារ

ព័ត៌មាន
ក្រោយពីការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បានរយៈពេល២ឆ្នាំ ចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ