វិស័យអប់រំ

រាជរដ្ឋាភិបាលដាក់ចេញយុទ្ធនាការសាលារៀនស្អាតគ្មានសំរាមនៅទូទាំងប្រទេស


សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តស្តង់ដារសាលារៀនគំរូ និងពានរង្វាន់សាលាគំរូសម្តេចមហាបវរធិបតី និង«យុទ្ធនាការសាលារៀនស្អាតគ្មានសំរាម» នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ តទៅ។
វិស័យអប់រំ
ដោយ

ការដាក់ឱ្យអនុវត្តស្តង់ដារទាំងនេះនេះ គឺដើម្បីជួយគាំទ្រដល់ការអនុវត្តចលនាប្រឡងប្រណាំងសាលារៀនស្អាតនៅទូទាំងប្រទេសកម្ពុជា ខណៈកន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលការណ៍ លក្ខណៈវិនិច្ឆ័យ និងនីតិវិធី នៃការវាយតម្លៃសាលាស្អាតរួចមកហើយ ព្រមទាំងមានផ្តល់ជូនរង្វាន់លើកទឹកចិត្ត ក្នុងឱកាសសន្និបាតអប់រំប្រចាំឆ្នាំផងដែរ។​

ថ្លែងសារក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ចេញនូវអាទិភាពគោលនយោបាយ វិធានការគន្លឹះ និងយុទ្ធនាការ«សាលារៀនស្អាត គ្មានសំរាម» ក្នុងគោលបំណងធ្វើឱ្យសាលារៀនក្លាយជាអង្គភាពសេវាសាធារណៈ ដែលមានប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាព ជាមួយនឹងប្រជាជន និងសហគមន៍។

សម្រាប់សម្តេច សាលារៀនត្រូវតែអនុវត្តតួនាទី ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសលើការបង្រៀន និងការរៀនដែលនឹងនាំទៅរក ការប្រែប្រួលជាវិជ្ជមាននៃលទ្ធផលសិក្សារបស់សិស្ស ការពង្រឹងអភិបាលកិច្ចសាលារៀន នឹងឈានទៅលើកកម្ពស់គុណភាពអប់រំ។

សម្តេចធិបតីបានគូសបញ្ជាក់ថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលការណ៍ លក្ខណៈវិនិច្ឆ័យ និងនីតិវិធី នៃការវាយតម្លៃសាលាស្អាតរួចមកហើយ ព្រមទាំងមានផ្តល់ជូនរង្វាន់លើកទឹកចិត្ត ក្នុងឱកាសសន្និបាតអប់រំប្រចាំឆ្នាំផងដែរ។

ពាក់ព័ន្ធវិស័យអប់រំនៅកម្ពុជានេះដែរ អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក នាយកប្រតិបត្តិ និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន កត់សម្គាល់ឃើញថា បើទោះបិបច្ចុប្បន្នវិស័យអប់រំនៅកម្ពុជា មានភាពរីកចម្រើន តែក្រមសីលធម៌ និងទំនាក់ទំនងរបស់សិស្សានុសិស្ស ហាក់នៅមានកម្រិតនៅឡើយ។

កត្តានេះបានធ្វើឱ្យអ្នកជំនាញរូបនេះបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ ដែលនៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើមុខវិជ្ជាសីលធម៌សង្គមសម្រាប់សិស្សានុសិស្សគ្រប់កម្រិតសិក្សានៅក្នុងប្រទេសកម្ពុជា។

ក្រៅពីបង្ហាញការគាំទ្រនូវគោលនយោបាយ វិធានការគន្លឹះ និងយុទ្ធនាការ«សាលារៀនស្អាត គ្មានសំរាម» អ្នកជំនាញក្នុងវិស័យអប់រំរូបនេះ ក៏បានស្នើទៅកាន់រាជរដ្ឋាភិបាលឲ្យដាក់បញ្ជូលនូវមុខវិជ្ជាភាសាខ្មែរ សម្រាប់ថ្នាក់បរិញ្ញាបត្រផងដែរ ដើម្បីលើកកម្ពស់ភាសាជាតិ។ លើសពីនេះ អ្នកឧកញ៉ា គួច ម៉េងលី ស្នើឱ្យរាជរដ្ឋាភិបាលគួរពិចារណាលុបបំបាត់កុំមានការរៀនគួរថែមម៉ោងដល់សិស្សនៅតាមសាលារដ្ឋផងដែរ។

សូមបញ្ជាក់ថា ដើម្បីឲ្យសាលារៀនអនុវត្តតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់លើការបង្រៀន និងការរៀន ដែលនឹងនាំទៅរកការប្រែប្រួលជាវិជ្ជមាន នៃលទ្ធផលសិក្សារបស់សិស្ស ការពង្រឹងអភិបាលកិច្ចសាលារៀន នឹងឈានទៅលើកកម្ពស់គុណភាពអប់រំ ផ្អែកលើកត្តាសំខាន់ៗ ចំនួន៤ រួមមាន កត្តាសាលារៀន កត្តាគ្រូបង្រៀន កត្តាសិស្ស និងកត្តាគ្រួសារ។

ដោយឡែក ដើម្បីពង្រឹងអភិបាលកិច្ចសាលារៀន ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់មធ្យមសិក្សា ក្រសួងអប់រំយុវជន និងកីឡា បានរៀបចំយន្តការ ដើម្បីគាំទ្រដល់សាលារៀនឆ្ពោះទៅសម្រេចបានស្តង់ដាសាលារៀនមានប្រសិទ្ធភាព ដែលរាជរដ្ឋាភិ បាលកម្ពុជា បានឯកភាពជាគោលការណ៍រួចហើយ ដើម្បីដាក់ឱ្យអនុវត្ត«ស្តង់ដាសាលារៀនគំរូ» និង«ពានរង្វាន់សាលាគំរូ សម្តេចមហាបវរធិបតី» នៅទូទាំងប្រទេសចាប់ពីឆ្នាំសិក្សា ២០២៣-២០២៤ នេះតទៅ៕

None



អត្ថបទបន្ទាប់


រដ្ឋាភិបាលចាត់ទុកគោលនយោបាយស្តីពី«កម្មសិទ្ធិបញ្ញា»ជាផ្នែកមួយក្នុងការឈានទៅសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់

សេចក្តីព្រាងគោលនយោបាយជាតិស្តីពី«កម្មសិទ្ធិបញ្ញាឆ្នាំ២០២៤-២០២៨» គឺជារបៀបវារៈមួយស្ថិតក្នុងចំណោមរបៀបវារៈសំខានៗចំនួន៤ ដែលត្រូវបានលើកយកមកពិ…

តើមានកត្តាអ្វីជួយឱ្យប្រាក់ចំណេញរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុកើនជិត៩% នៅត្រីមាសទី៣ឆ្នាំនេះ?

កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណូលសរុបជាង២៣លានដុល្លារអាម៉េរិកនៅត្រីមាសទី៣ឆ្នាំ២០២៣ កើនឡើងជាង១១% បើធៀបនឹងត្រីមាសទី៣ កាលពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ