បញ្ហាអតុល្យភាពទឹកស្អាត នឹងដោះស្រាយបាននៅពេលកម្ពុជាអាចផលិតទឹកស្អាតបានជាង១លានម៉ែត្រគូប/ថ្ងៃ

សម្តេចតេជោ ហ៊ុន សែន អះអាងថា បញ្ហាខ្វះទឹកស្អាតនឹងត្រូវបញ្ចប់ក្រោយកម្ពុជាអាចផលិតទឹកស្អាតបានជាង១លានម៉ែត្រគូបក្នុង១ថ្ងៃ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា អតុល្យភាពនៃតម្រូវការ និងការផ្គត់ផ្គងទឹកស្អាតនៅតែកើតមានជាបន្តបន្ទាប់ ដូច្នេះហើយបានជារាជរដ្ឋាភិបាលមានការចាំបាច់ណាស់ក្នុងការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបន្ថែមទៀត សម្រាប់បំពេញតម្រូវការទឹកស្អាត ដែលកើនឡើងជាបន្តបន្ទាប់ឆ្លើយតបទៅនឹងកំណើនប្រជាជន កំណើនលំនៅឋាន រោងចក្រសហគ្រាស និងក្រុមហ៊ុននានាជាដើម។ សម្តេចតេជោជឿជាក់ថា បញ្ហាអតុល្យភាពទឹកស្អាតនេះ នឹងត្រូវបញ្ចប់នៅពេលដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាចផលិតទឹកស្អាតបានដល់ជាង១លានម៉ែត្រគូបក្នុងមួយថ្ងៃ។
សម្តេចតេជោ ហ៊ុន សែន អះអាងថា បញ្ហាខ្វះទឹកស្អាតនឹងត្រូវបញ្ចប់ក្រោយកម្ពុជាអាចផលិតទឹកស្អាតបានជាង១លានម៉ែត្រគូបក្នុង១ថ្ងៃ

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា អតុល្យភាពនៃតម្រូវការ និងការផ្គត់ផ្គងទឹកស្អាតនៅតែបន្តកើតមាន បើទោះបីជាពេលនេះ រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងមានសមត្ថភាពផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់សម្រាប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅក៏ដោយ។ យ៉ាងណាក៏ដោយចុះ សម្ដេចតេជោ អះអាងថា កម្ពុជានឹងអាចបញ្ចប់នូវអតុល្យភាពនេះ នៅពេលសម្រេចជោគជ័យនៅជំហានចុងក្រោយ ពោលគឺនៅពេលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញអាចផលិតទឹកស្អាតបានដល់ជាង១លានម៉ែត្រគូបក្នុងមួយថ្ងៃ។

បើតាមសម្តេចតេជោ ហ៊ុន សែន ការធ្វើទំនើបកម្មអាងប្រព្រឹត្តកម្មទឹកស្អាតត្រូវធ្វើឡើងជាជំហានៗ ពោលគឺរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ សាងសង់រួចរាល់នេះ មានសមត្ថភាពផលិតទឹកស្អាតបានចំនួន១៩ម៉ឺន៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ បានបន្ថែមលើសមត្ថភាពផលិតទឹកស្អាត ដែលមានស្រាប់ចំនួន៦៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដែលនាំឲ្យមានសមត្ថភាពផលិតទឹកស្អាតសរុបបានដល់ទៅ ៨៣ម៉ឺន៥ពាន់ម៉ែត្រគូបក្នុងថ្ងៃ។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានអះអាងដែរថា នៅឆ្នាំ២០២៤ ខាងមុខ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែងជំហានទី២ ដែលមានសមត្ថភាពផលិត ១៩ម៉ឺន៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ នឹងត្រូវសាងសង់រួចរាល់ ដែលនឹងធ្វើឲ្យសមត្ថភាពផលិតទឹកស្អាតសរុបកើនដល់៩៨ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ លើសពីនេះ ចាប់ពីខែមករា ឆ្នាំ២០២៥ ទៅ រដ្ឋាករទឹកស្វយ័តភ្នំពេញនឹងអាចផលិតទឹកស្អាតបានរហូតដល់១លាន១សែន៧ពាន់ ម៉ែត្រគូបក្នុងមួយថ្ងៃ ហើយចន្លោះឆ្នាំ២០២៥ដល់២០៣០ នឹងមានសមត្ថភាពផលិតបានដល់ដល់១លាន៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ។

សូមបញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ ចាប់ផ្តើមសាងសង់ឡើងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ដោយចំណាយថវិកាចំនួន២៤៧លានដុល្លារអាមេរិក ក្រោមកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ និងធនាគារវិនិយោគអឺរ៉ុប។ ក្នុងនោះទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍផ្ដល់ថវិកាចំនួន៨៥លានដុល្លារ, ធនាគារវិនិយោគអឺរ៉ុបផ្តល់ថវិកាចំនួន១០០លានដុល្លារ និងហិរញ្ញប្បទានឥតសំណងពីសហគមន៍អឺរ៉ុបចំនួន១៥លានដុល្លារ និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន៤៧លានដុល្លារ ដោយឡែកចំពោះរាជរដ្ឋាភិបាលគឺទទួលបន្ទុកលើពន្ធនាំចូលសម្ភារផ្សេងៗ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំឲ្យសហគមន៍អឺរ៉ុប និងរដ្ឋាភិបាលបារាំង បន្តផ្តល់ជំនួយបន្តទៀតដល់កម្ពុជាសម្រាប់សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ផងដែរ៕




អត្ថបទបន្ទាប់


អ្នកល្បីឈ្មោះលើបណ្ដាញផ្សព្វផ្សាយ និងអ្នកបង្កើតមាតិកាជួបគ្នាពិភាក្សាអំពីការបង្កើតមាតិកាដ៏មានឥទ្ធិពលនៅសិក្ខាសាលារបស់ក្រុមហ៊ុន META

អ្នកមានប្រជាប្រិយភាពលើបណ្ដាញផ្សព្វផ្សាយ អ្នកបង្កើតមាតិកា និងអ្នកមកពីអង្គភាពបម្រើការងាររអភិវឌ្ឍសហគមន៍បានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីការបង្កើ…

មេគយអះអាងថា ការកែសម្រួលពន្ធ និងអាករពិសេសនឹងធ្វើឲ្យចំណូលគយអាចធ្លាក់ចុះ ប៉ុន្ដែជំរុញកំណើននាំចេញ

មេគយកម្ពុជាបានអះអាងថា ការកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រាអាករនាំចូលលើមុខទំនិញសំខាន់ៗមួយចំនួន នឹងធ្វើឲ្យប៉ះពាល់ដល់ការប្រមូល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ