ចំណីអាហារ និងភេសជ្ជៈ

ហាង LUNA PRIME រចនាបថមកុដអប្សរា បង្ហាញខ្លួនជាផ្លូវការនៅចំកណ្ដាលបេះដូងរាជធានីភ្នំពេញ


ហាង LUNA PRIME ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះនរោត្តម កែង​ផ្លូវ​៣៨០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជាធានីភ្នំពេញ បានសម្ពោធ​ដាក់​ឱ្យដំណើរការ​ជាផ្លូវការ​នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២ នេះហើយ ។ រចនាបថខាងក្រៅនៃហាង LUNA PRIME ទាំងមូលត្រូវបានយកទម្រង់ស្រដៀងមកុដអប្សរា និងបន្ថែមនូវរចនាបថប្រណីត បែបសម័យទំនើបរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ។
ហាង LUNA PRIME រចនាបថមកុដអប្សរា បង្ហាញខ្លួនជាផ្លូវការនៅចំកណ្ដាលបេះដូងរាជធានីភ្នំពេញ
ដោយ

រចនាបថហាងទាំងមូលត្រូវបានលម្អ ដោយពណ៌ធម្មជាតិ​និងស្រះផ្កាឈូកដ៏ស្រស់ត្រកាល ធ្វើឱ្យមានភាពទាក់ទាញប្លែកភ្នែក អម​ដោយ​បរិយាកាស​ថ្មី​ដំបូង​គេ​ក្នុង​រាជ​ធានី​ភ្នំពេញ។

ហាង LUNA PRIME រចនាបថមកុដអប្សរា បង្ហាញខ្លួនជាផ្លូវការនៅចំកណ្ដាលបេះដូងរាជធានីភ្នំពេញ

ដោយបានមើលឃើញអំពីសក្ដានុពល​នៃ​​វិស័យ​ម្ហូប​អាហារ​​និង​ភេសជ្ជៈក្នុង​ប្រទេស​កម្ពុជា លោកជំទាវ ឈុន សុភារ័ត្ន ស្ថាបនិក​ប៊្រេន Luna Coffee & Bakery បាន​សម្រេច​បោះ​ជំហាន​ថ្មី​មួយ​ទៀត​គឺ LUNA PRIME ដែល​ជាមុខមាត់​ថ្មី​មាន​សេវាកម្ម​ម្ហូប​អាហារ​ផ្សេងៗ ជាមួយ​រស​ជាតិ​កម្រិត​ស្តង់ដារ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​នៅ​ក្នុង​ហាង​នេះ ។

ហាង LUNA PRIME រចនាបថមកុដអប្សរា បង្ហាញខ្លួនជាផ្លូវការនៅចំកណ្ដាលបេះដូងរាជធានីភ្នំពេញ

លើស​ពីនេះ លោកអ្នក​អាច​អញ្ជើញ​មក​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ ជាមួយ​នឹង​រស​ជាតិ​កាហ្វេ​ដែល​លីង​ភ្លាមៗ​យក​មក​ឆុង​ភ្លាម និង​បាន​ភ្លក្ស​រសជាតិ​កាហ្វេ​ថ្មីៗ​ប្រចាំ​ហាង​នោះ គឺ Nitro Cold Brew, Cold Drip Coffee និង Syphon Coffee Brewing ដែលជាប្រភេទ​កាហ្វេថ្មី​សន្លាង​មិន​ធ្លាប់​មាន​ពីមុនមក ។ សម្រាប់​អាហារ​ពេល​ថ្ងៃ និង​ពេល​ល្ងាច គឺ​មាន​ម្ហូប​អាស៊ី ម្ហូប​អឺរ៉ុប​ពិសេសៗ ប្រចាំ​ហាង​ច្រើន​មុខ​ជាមួយ​ស្រា​ក្រហម​ល្បីៗ និង Cocktail ពិសេសៗ​បម្រើ​ជូន​អតិថិជន ៕

ហាង LUNA PRIME រចនាបថមកុដអប្សរា បង្ហាញខ្លួនជាផ្លូវការនៅចំកណ្ដាលបេះដូងរាជធានីភ្នំពេញ

លោកអ្នកអាចកក់ទុកមុនតាមរយៈទូរស័ព្ទ ៖ 081 8888 68
- ម៉ោងដំណើរការ : 6:30 ព្រឹក - 12 រំលងអធ្រាត្រ​
- អាសយដ្ឋានផ្ទះលេខ ១៩៧ មហាវិថីព្រះនរោត្តម កែងផ្លូវ ៣៨០ សង្កាត់បឹងកេងកងទី ១ ខណ្ឌចំការមន រាជាធានីភ្នំពេញ ។
- ទីតាំង ៖ Google Map : https://bit.ly/LunaPrime




អត្ថបទបន្ទាប់


បុរសខ្លាំងរុស្ស៊ីលោកពូទីន សប្បាយចិត្តពេលឃើញក្រុមហ៊ុនធំៗរបស់លោកខាងលិចដកខ្លួនចេញពីប្រទេសរុស្ស៊ី

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោករីករាយដែលក្រុមហ៊ុនបរទេសមួយចំនួនបានចាកចេញពីប្រទេសរុស្ស៊ី ដោយស…

ក្រុមអ្នកចិញ្ចឹមត្រីអះអាងថា ទីផ្សារត្រីចាប់ផ្ដើមល្អប្រសើរឡើងវិញហើយ និងរំពឹងកើនឡើងថែមទៀតនៅចុងឆ្នាំនេះ

ព័ត៌មាន
បន្ទាប់ពីរងបញ្ហាទីផ្សារធ្ងន់ធ្ងរនៅអំឡុងពេលកូវីដ១៩រាតត្បាតខ្លាំង បច្ចុប្បន្នទីផ្សារត្រីនៅកម្ពុជា ចាប់ផ្ដើមមានភាពល្អប្រសើរឡើងវិញហើយ ខណៈដែលខាងស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ