ការនាំចេញសម្លៀកបំពាក់តម្លៃ៦៥ពាន់លានដុល្លារអាចរងគ្រោះដោយបញ្ហាធម្មជាតិ

បញ្ហាអាកាសធាតុអាចធ្វើឲ្យឧស្សាហកម្មកាត់ដេរនៅអាស៊ីរួមទាំងកម្ពុជាខាតបង់៦៥ពាន់លានដុល្លារ


តម្លៃនៃការនាំចេញសម្លៀកបំពាក់មានទឹកប្រាក់រហូតដល់៦៥ពាន់លានដុល្លារអាចនឹងរងគ្រោះ ដោយសារបញ្ហាការប្រែប្រួលអាកាសធាតុ ដូចជារលកកម្តៅ និងគ្រោះទឹកជំនន់នៅឆ្នាំ២០៣០ខាងមុខ។ ការសិក្សាមួយបានបង្ហាញថា ប្រទេសដែលមានឧស្សាហកម្មកាត់ដេរធំៗចំនួន៤ រួមទាំងកម្ពុជា គឺកំពុងតែរងគ្រោះខ្លាំងដោយសារតែបញ្ហានេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
ការនាំចេញសម្លៀកបំពាក់តម្លៃ៦៥ពាន់លានដុល្លារអាចរងគ្រោះដោយបញ្ហាធម្មជាតិ
ដោយ

តាមការស្រាវជ្រាវមួយដែលបានធ្វើឡើងដោយសាកលវិទ្យាល័យ Schroders និងCornell ហើយដកស្រង់ចុះផ្សាយដោយសារព័ត៌មាន Reuter បានឲ្យដឹងថា រលកកំដៅ និង គ្រោះទឹកជំនន់ អាចបង្កផលប៉ះពាល់ដល់ប្រាក់ចំណូលពីការនាំចេញសម្លៀកបំពាក់ ដែលមានទំហំរហូតដល់៦៥ពាន់លានដុល្លារពីប្រទេសអាស៊ីចំនួន៤ នៅឆ្នាំ២០៣០ខាងមុខ។
ការសិក្សា ក៏បានគូសផែនទីខ្សែសង្វាក់ផ្គត់ផ្គង់នៃម៉ាកសម្លៀកបំពាក់ពិភពលោកចំនួនប្រាំមួយដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចំនួន៤ដែលបានសិក្សា គឺបង់ក្លាដែស កម្ពុជា ប៉ាគីស្ថាន និងវៀតណាម ហើយបានរកឃើញថា ខ្សែសង្វាក់នៃការផ្គត់ផ្គង់ទាំងនេះនឹងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែបញ្ហាគ្រោះធម្មជាតិ។លោក ចេកសុន ជូត ( Jason Judd) នាយកប្រតិបត្តិនៃវិទ្យាស្ថានការងារសាកល ខណែល (Cornell Global Labour Institute) បានមានប្រសាសន៍ថា ក្នុងចំណោមអ្នកផ្គត់ផ្គង់ និងអ្នកទិញ ដែលខ្លួនបាននិយាយជាមួយ គ្មាននរណាម្នាក់បានសម្លឹងមើលបញ្ហារលកកំដៅ និងទឹកជំនន់នោះទេ។
លោកបាននិយាយថា ការយល់ដឹងអំពីហានិភ័យរូបវន្តដែលទាក់ទងនឹងអាកាសធាតុចំពោះក្រុមហ៊ុន ដែលធ្វើការនៅកន្លែង ដែលមានអាកាសធាតុក្តៅ គឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែដំណើរការនេះស្ថិតក្នុងដំណាក់កាលដំបូងរបស់វា ដោយអាជីវកម្មមួយចំនួនតូចបង្ហាញព័ត៌មានគ្រប់គ្រាន់ ហើយអ្នកវិនិយោគតិចតួចដែលធ្វើការវាយតម្លៃត្រឹមត្រូវ។

ដោយៈ ​​ សរ សុជាតិ

លោក អានហ្គូស បូអ័រ ( Angus Bauer) ប្រធានផ្នែកស្រាវជ្រាវវិនិយោគប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុន Schroders បាននិយាយថា មានទិន្នន័យតិចតួចណាស់ពាក់ព័ន្ធនឹងបញ្ហាទាំងនេះ ហើយក៏មានម៉ាកយីហោមួយចំនួន ដែលមិនបង្ហាញទីតាំងរោងចក្ររបស់អ្នកផ្គត់ផ្គង់របស់ពួកគេ។ ក្រុមហ៊ុន Schroders ដែលគ្រប់គ្រងទ្រព្យសម្បត្តិក្រុមហ៊ុនច្រើនជាង១ពាន់លានដុល្លារ នឹងបង្កើនការចូលរួមជាមួយក្រុមហ៊ុនជុំវិញការលាតត្រដាងរបស់ពួកគេ ហើយលោកបានអំពាវនាវឱ្យអាជីវកម្មធ្វើការជាមួយអ្នកផ្គត់ផ្គង់ និងអ្នកបង្កើតគោលនយោបាយ ដើម្បីបង្កើតយុទ្ធសាស្រ្តសម្របខ្លួន ដែលពិចារណាពីផលប៉ះពាល់លើកម្មករ។
ដោយប្រើការព្យាករណ៍ អ្នកស្រាវជ្រាវបានវិភាគកម្រិតកំដៅ និងទឹកជំនន់នាពេលអនាគត ដើម្បីប៉ាន់ប្រមាណនូវអ្វីដែលនឹងកើតឡើងនៅក្រោមសេណារីយ៉ូ "ការសម្របខ្លួនទៅនឹងអាកាសធាតុ" និងសេណារីយ៉ូ "កំដៅខ្ពស់ និងទឹកជំនន់" ។
ការស្រាវជ្រាវបានអះអាងថា នៅពេលដែលកំដៅកាន់តែខ្លាំង ទិន្នផលការងាររបស់កម្មករនឹងធ្លាក់ចុះ ដែលផ្ទុយគ្នានឹងសមត្ថកម្មនៃអាកាសធាតុក្តៅហើយសើម។ ក្រៅពីនេះ ទឹកជំនន់ក៏នឹងបង្ខំឱ្យរោងចក្របិទនៅក្នុងប្រទេសទាំង៤ ដែលគេដឹងថា ប្រទេសទាំងនេះកំពុងតែកាន់កាប់១៨ភាគរយនៃការនាំចេញសម្លៀកបំពាក់សកល និងផ្តល់ការងារដល់កម្មករជិត១១លាននាក់នៅក្នុងរោងចក្រកាត់ដេរ និងស្បែកជើង។
ការសិក្សាបានរកឃើញថា ការធ្លាក់ចុះនៃផលិតភាពនឹងនាំឱ្យមានការខាតបង់តម្លៃ៦៥ពាន់លានដុល្លារអាមេរិកនៅចន្លោះឆ្នាំ២០២៥ដល់ឆ្នាំ២០៣០ ពោលគឺធ្លាក់ចុះ២២ភាគរយ ហើយការបង្កើតការងារអាចតិចជាង៩សែននាក់ ប៉ុន្តែបើស្ថានការណ៍ចេះតែធ្ងន់ធ្ងរ រហូតដល់មុនឆ្នាំ២០៥០ ការធ្លាក់ចុះអាចនឹងឈានដល់ជិត៦៩ភាគរយ៕




អត្ថបទបន្ទាប់


កូរ៉េខាងជើងប្តូរផ្តាច់គាំទ្រសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ខណៈម៉ូស្គូសន្យាជួយព្យុងយ៉ាងផលិតផ្កាយរណប

មេដឹកនាំផ្តាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ទីក្រុងភាគខាងកើតប្រទេសរុស្សីកាលពីថ្ងៃពុធ ទី១៣ ខែកញ្ញា។ នៅក្នុងដំណើរដ៏កម្…

សម្តេច ហ៊ុន ម៉ាណែត ស្នើឱ្យក្រុមហ៊ុន Huawei វិនិយោគលើវិស័យបច្ចេកវិទ្យានៅកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាស្នើឲ្យក្រុមហ៊ុនផលិតទូរសព្ទដ៏ល្បីល្បាញរបស់ចិន Huawei ពិនិត្យលទ្ធភាពវិនិយោគលើវិស័យបច្ចេកវិទ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ