ទីផ្សារខុនដូ

តើទីផ្សារទិញលក់ខុនដូនៅកម្ពុជា មានស្ថានភាពបែបណា នៅក្នុងរយៈពេល៧ខែមកនេះ?


ទីផ្សារខុនដូ ដែលជាផ្នែកមួយនៃវិស័យអចលនទ្រព្យអាចចាត់ទុកជាវិស័យមួយដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេនៅអំឡុងវិបត្តិកូវីដ-១៩ និងវិបត្តិសកលនានា ដែលបាន និងកំពុងអូសបន្លាយ។ កត្តាដែលធ្វើឱ្យវិស័យនេះរងផលប៉ះពាល់ខ្លាំងជាងគេ ក៏ដោយសារទីផ្សារខុនដូភាគច្រើនពឹងផ្អែកលើអតិថិជនជាជនបរទេស។ មិនខុសពីអនុវិស័យអចលនទ្រព្យផ្សេងៗនោះទេ អនុវិស័យខុនដូ មិនទាន់បង្ហាញសញ្ញានៃការងើបឡើងវិញគួរឱ្យកត់សម្គាល់នោះទេ។ តើទីផ្សារទិញលក់ខុនដូនៅកម្ពុជាមានស្ថានភាពបែបណានៅក្នុងរយៈពេល៧ខែមកនេះ?
ទីផ្សារខុនដូ
ដោយ

លោក ខន គង្គា នាយកប្រតិបត្តិក្រុមហ៊ុន ERA Cambodia សង្កេតឃើញថា ទីផ្សារទិញលក់ខុនដូនៅក្នុងរយៈពេល៧ខែមកនេះ ហាក់មានសកម្មភាពកម្រើកឡើងវិញ ដោយអ្នកទិញភាគច្រើននៅតែជាជនបរទេស។

បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ នៅមួយរយៈចុងក្រោយមានវិនិយោគិនមកពីជប៉ុន កូរ៉េ អាម៉េរិក សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ាជាដើម បានទិញខុនដូនៅកម្ពុជា ជាបន្តបន្ទាប់ ដែលជាសញ្ញាបង្ហាញថា ទីផ្សារខុនដូរនៅកម្ពុជានៅតែមានដង្ហើមរស់។

ការមកវិនិយោគលើវិស័យខុនដូរបស់ជនបរទេសនេះត្រូវបានលោក ខន គង្គា អះអាងថា គឺដោយសារតែពួកគេមើលឃើញពីតម្លៃអចលនទ្រព្យរបស់កម្ពុជា នៅមានតម្លៃទាបជាងបណ្ដាប្រទេសនៅក្នុងតំបន់ ជាពិសេសនៅក្នុងប្រទេសកំណើតរបស់ពួកគេតែម្ដង។

​ដោយឡែកលោក ងួន ឆាយលាង អគ្គនាយក្រុមហ៊ុន Pointer កត់សម្គាល់ឃើញថា ទីផ្សារខុនដូនៅកម្ពុជា នៅតែទទួលបានការគាំទ្រពីពលរដ្ឋក្នុងស្រុក ពិសេសខុនដូដែលមានតម្លៃសមរម្យ និងបានសាងសង់រួចរាល់។ បើតាមអ្នកជំនាញរូបនេះ ទីផ្សារខុនដូ បច្ចុប្បន្នអាចមានតម្លៃប្រែប្រួលខុសគ្នាអាស្រ័យលើទីតាំង និងហេដ្ឋារចនាសម្ព័ន្ធ។

​បើយោងតាមការស្រាវជ្រាវពីក្រុមហ៊ុនជំនាញក្នុងវិស័យអចលនទ្រព្យ ការផ្គត់ផ្គង់ខុនដូ​នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២៣ មានប្រហែល៣ម៉ឺនយូនីត ឬស្មើនឹងជិត១០០អគារ ហើយចំនួននេះត្រូវបានប៉ាន់ប្រមាណថា នឹងអាចកើនដល់ប្រមាណ៨ម៉ឺនយូនីត នៅឆ្នាំ២០២៥ ខាងមុខ៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំរបស់តៃវ៉ាន់ TSMC វិនិយោគ១១ពាន់លានដុល្លារសង់រោងចក្រផលិតបន្ទះឈីបនៅអឺរ៉ុប

ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ល្បីល្បាញរបស់តៃវ៉ាន់ TSMC បានបោះទុនវិនិយោគរហូតដល់១១ពាន់លានដុល្លារអាម៉េរិក បង្កើតរោងចក្រផលិតបន្ទះឈីបលើកដំបូងនៅ…

តំបន់សេដ្ឋកិច្ចពិសេសលាតសន្ធឹងលើផ្ទៃដីប្រមាណ១០០ហិចតា ទំនងជានឹងលេចរូបរាងឡើងនៅលើទឹកដីខេត្តតាកែវ

គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដីប្រមាណ១០០ហិចតា ទំនងជានឹងលេចរូបរាងឡើងឆាប់ៗខាងមុខនេះនៅក្នុងស្រុកបាទី ខេត្តតាកែវ បន្ទាប់ពីគម្រោងនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ