អត្ថបទពាណិជ្ជកម្ម

គម្រោងមជ្ឈមណ្ឌលភស្ដុភារ និងឧស្សាហកម្មតម្លៃវិនិយោគ ៣០០លានដុល្លារ នៅកំពង់ស្ពឺ នឹងចាប់ផ្ដើមសាងសង់នៅដើមឆ្នាំ២០២៧


ជាការបោះជំហានថ្មីដ៏សំខាន់មួយទៀត សម្រាប់ការអភិវឌ្ឍវិស័យភស្ដុភារ និងពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីតភ្ជាប់ទៅកាន់តំបន់ និងពិភពលោក ដោយថ្មីៗនេះ មជ្ឈមណ្ឌលភស្តុភារ និងឧស្សាហកម្ម Cambodia SuperPort® (PPLC) ដែលមានតម្លៃវិនិយោគ ៣០០លានដុល្លារ លើផ្ទៃដី ១៤៣ហិកតា ត្រូវបានប្រកាសនឹងចាប់ផ្ដើមសាងសង់ឡើងនៅខែមករា ឆ្នាំ ២០២៧ខាងមុខនេះ។
គម្រោងមជ្ឈមណ្ឌលភស្ដុភារ និងឧស្សាហកម្មតម្លៃវិនិយោគ ៣០០លានដុល្លារ នៅកំពង់ស្ពឺ នឹងចាប់ផ្ដើមសាងសង់នៅដើមឆ្នាំ២០២៧
ដោយ

គម្រោងដ៏ធំមួយនេះ ត្រូវបានសហការវិនិយោគរួមគ្នា ដោយក្រុមហ៊ុន YCH Group របស់សិង្ហបុរី និងក្រុមហ៊ុន Sear Brothers Investments របស់កម្ពុជា ព្រមទាំងបានរៀបចំពិធី​បញ្ចុះបឋមសិលា​គម្រោង កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦ ដែលមានទីតាំងស្ថិតនៅ នៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

មជ្ឈមណ្ឌលភស្តុភារកម្ម និងឧស្សាហកម្មពហុប្រព័ន្ធនេះត្រូវបានសាងសង់ឡើងសម្រាប់ទ្រង់ទ្រាយធំ និងមានសមត្ថភាព​លើកដាក់ទំនិញពេញប្រមាណដល់ ២,០០០ TEU ក្នុងមួយថ្ងៃ ដោយតភ្ជាប់ ផ្លូវទឹក-ផ្លូវគោក និងផ្លូវល្បឿនលឿន ទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដោយផ្ទាល់ ព្រមទាំងស្ថិតនៅជិតផ្លូវពាណិជ្ជកម្មសំខាន់ៗរបស់ប្រទេសកម្ពុជាថែមទៀតផង។

គម្រោង Cambodia SuperPort® ត្រូវបានអភិវឌ្ឍជាមជ្ឈមណ្ឌលភស្តុភារកម្ម និងឧស្សាហកម្មរួម​បញ្ចូលគ្នា ដែលមានឡូត៍ដីទីតាំងសម្រាប់ឧស្សាហកម្ម រោងចក្រសាងសង់រួចជាស្រេច ទីធ្លាកុងតឺន័រ ឃ្លាំងស្តុកទំនិញ ភស្តុភារកម្មក្រោមការគ្រប់គ្រងគយ និងសមត្ថភាពគ្រប់គ្រងការដឹកជញ្ជូនទំនិញ នៅក្នុងតំបន់ដែលបានរៀបចំផែនការជាក់លាក់ នឹងគ្រប់ជ្រុងជ្រោយតែមួយ។

គម្រោងនេះត្រូវបានរៀបចំឡើង មិនត្រឹមតែដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រ​ដល់ការប្រមូលផ្តុំ និងការដឹកជញ្ជូនទំនិញផលិតកម្ម ទាំងបច្ចុប្បន្ន និងអនាគត តាមរយៈប្រព័ន្ធ​ភស្តុភាររួមបញ្ចូលគ្នា ដែលមានប្រសិទ្ធភាព និងភាពជឿជាក់កាន់តែប្រសើរ។

បន្ថែមពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គម្រោង Cambodia SuperPort® នឹងផ្តោតលើការយកចិត្តទុកដាក់ និងការអភិវឌ្ឍ​សមត្ថភាពពលករក្នុងស្រុក ដោយប៉ាន់ស្មានថានឹងគាំទ្រកម្មករប្រមាណ ៥០០ នាក់ក្នុងអំឡុង​ពេលសាងសង់ ក្នុងនោះប្រមាណ ៨០% រំពឹងថានឹងជាជនជាតិខ្មែរ ព្រមទាំងអាចផ្តល់ឱកាសការងារបានដល់ ២០,០០០ កន្លែង នៅពេលដំណើរការពេញលេញ។

ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃក្រុមហ៊ុន YCH Group លោកវេជ្ជបណ្ឌិត Robert Yap មានប្រសាសន៍ថា៖ "ការបើកការដ្ឋានសាងសង់គម្រោងមជ្ឈមណ្ឌលភស្តុភារកម្ម និងឧស្សាហកម្ម (Cambodia SuperPort®) គឺជាជំហានដ៏សំខាន់ក្នុងការជំរុញពាណិជ្ជកម្មអាស៊ាន និងលើកកម្ពស់ប្រទេសកម្ពុជាឱ្យក្លាយ​ជាមជ្ឈមណ្ឌលភស្តុភារកម្មដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងផ្សេងទៀត។ ក្រុមហ៊ុន YCH Group នឹងនាំយកបច្ចេកវិទ្យាឌីជីថល និងបទពិសោធន៍ ដែលជួយកែលម្អលំហូរទំនិញ។ ជាពិសេស គាំទ្រដល់ភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងកសាងសមត្ថភាពខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក ព្រមទាំងអភិវឌ្ឍសមត្ថភាពពលករកម្ពុជា តាមរយៈវិទ្យាស្ថាន SCALA និងកម្មវិធី EduRise ដើម្បីត្រៀមខ្លួនសម្រាប់អនាគត។"

ក្រោមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣ – ២០៣៣ (CITLS) នឹង បណ្តាញភស្តុភារឆ្លាតវៃរបស់អាស៊ាន (ASLN), Cambodia SuperPort® (PPLC) ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយគម្លាតហេដ្ឋារចនាសម្ព័ន្ធតំបន់ដ៏សំខាន់ និងពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់នៅទូទាំងអាស៊ីអាគ្នេយ៍។

មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះត្រូវបានរំពឹងថានឹងប្រើប្រាស់ថាមពលកកកើតឡើងវិញ ប្រព័ន្ធសន្សំសំចៃថាមពល បច្ចេកវិទ្យា និងឧបករណ៍ឌីជីថល ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ ការរចនារបស់គម្រោងនេះ នឹងជំរុញការប្រើប្រាស់ថាមពល ទឹក និងធនធានផ្សេងទៀត​ប្រកបដោយប្រសិទ្ធភាព ដោយចូលរួមចំណែកគាំទ្រដល់គោលដៅរបស់ប្រទេសកម្ពុជា ក្នុងការសម្រេចបាននូវ​អព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ ២០៥០។




អត្ថបទបន្ទាប់


តើកម្ពុជា អាចសម្រេចគោលដៅនាំចេញអង្ករ ឱ្យបាន១លានតោន ដើម្បីអង្រួនទីផ្សារអន្តរជាតិបានដែរឬទេ?

ទំហំទីផ្សារអង្ករសកលនៅក្នុងឆ្នាំ២០២៦ ត្រូវបានព្យាករថា នឹងហក់ឡើងដល់ជាង៣១៧ពាន់លានដុល្លារអាម៉េរិក ជាមួយនឹងបរិមាណជួញដូរជាង៥០០លានតោន។ ផ្អែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ