រោងចក្រផលិតទឹកស្អាត

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀតនៅទីក្រុងតាខ្មៅ ដើម្បីបំពេញតម្រូវការប្រើប្រាស់ដែលកំពុងខ្វះខាត


ថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានអះអាងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចុះហត្ថលេខាលើកិច្ចសន្យាសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀតនៅទីក្រុងតាខ្មៅ ដែលគម្រោងនេះស្ថិតក្រោមជំនួយឥតសំណង់របស់ប្រទេសជប៉ុន និងមានសម្ថតភាពផលិតទឹកស្អាតបានប្រមាណ ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ ការពង្រីករោងចក្រផលិតទឹកស្អាតបន្ថែមនេះ ស្របពេលដែលបច្ចុប្បន្ន នៅរាជធានីភ្នំពេញកំពុងមានការខ្វះខាតទឹកស្អាតប្រើប្រាស់ ពិសេសនៅតំបន់ជាយរាធានីភ្នំពេញតែម្ដង។ ហេតុអ្វីក៏នៅតែខ្វះទឹកស្អាតប្រើប្រាស់?
អាងទទួលទឹកឆៅ

បើតាមថ្នាក់ដឹកនាំរដ្ឋាករទឹកបានគូសបញ្ជាក់ថា មានកត្តាយ៉ាងដែលធ្វើឲ្យមានបញ្ហាកង្វះទឹកស្អាតប្រើប្រាស់នេះ ទី១ ដោយសារតែទឹកទន្លេមេគង្គ មានការស្រកចុះជាងមុន ធ្វើឲ្យការបូមទឹកមកផលិតជាទឹកស្អាតបានតិច និងកត្តាទី២ គឺដោយសារកំណើននៃសកម្មភាពសេដ្ឋកិច្ច និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបញ្ជាក់ឲ្យដឹងផងដែរថា នៅថ្ងៃទី៧ ខែ មីនា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងចុះហត្ថលេខាលើកិច្ចសន្យាសាងសង់រោងចក្រថ្មីមួយ នៅទីក្រុងតាខ្មៅ ដែលគម្រោងនេះ ជាជំនួយឥតសំណង់របស់ប្រទេសជប៉ុន។ រោងចក្រថ្មីៗនេះ មានសមត្ថភាពផលិតទឹកស្អាតបានដល់ប្រមាណ ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ និងគ្រោងចាប់ផ្តើមសាងសង់អំឡុងខែមេសាឬ ឧសភា ខាងមុខនេះ។ ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានផ្តល់ដៃគូរអភិវឌ្ឍថ្មីមួយទៀត គឺកូរ៉េខាងត្បូង ដែលសិស្សាលើគម្រោងថ្មី២កន្លែងទៀត នៅតំបន់អរិយក្សត្រ និង តំបន់ភាគខាងត្បូងរាជធានីភ្នំពេញជិតគម្រោងព្រលានយន្តហោះថ្មី។

ឯកឧត្តមឡុងណារ៉ូបានអះអាងថាក្នុងរដូវប្រាំងសង្កេតឃើញមានប្រជាពលរដ្ឋនៅតំបន់មួយចំនួនរអ៊ូរទាំអំពីបញ្ហាខ្វះទឹកប្រីប្រាស់ពិសេសចាប់អំឡុងខែមករា ដល់ខែឧសភា ស្របពេលដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញអាចផលិតទឹកបានជាមធ្យមប្រមាណ ៦សែន ម៉ែត្រគូបក្នុងមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែតម្រូវការជាក់ស្តែងមានរហូតដល់ប្រមាណជា ៨សែន ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលធ្វើឱ្យមានកង្វះទឹកស្អាតសម្រាប់ប្រីប្រាស់ប្រមាណ ២សែន ម៉ែត្រគូបក្នុងមួយថ្ងៃ។ 

ឯកឧត្តម អគ្គនាយករដ្ឋាករទឹកក្រុងភ្នំពេញបានគូសបញ្ជាក់ថា កត្តាធំៗ២ សំខាន់ដែលធ្វើឱ្យមានកង្វះទឹកស្អាតសម្រាប់ចែកចាយ និងប្រីប្រាស់ គឺដោយនៅប្រមាណ៥ឆ្នាំចុងក្រោយនេះ គេសង្កេតឃើញទឹកទន្លេមេគង្គមានការស្រកផុតពីភាពប្រក្រតីប្រមាណជាង១ម៉ែត្រ ដែលជាទូទៅតាមការកំណត់មកនៅរដូវប្រាំ ទឹកទន្លេអាចមានកម្ពស់ប្រមាណ ៣ម៉ែត្រ តែបច្ចុប្បន្ននេះមានត្រឹម ២ម៉ែត្រប៉ុណ្ណោះ ដែលធ្វើឲ្យការបូមទឹកបានតិច និងបញ្ហាមួយទៀតដោយសារកំណើននៃសកម្មភាពសេដ្ឋកិច្ច និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ។

ជាមួយគ្នានេះដែរ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអំពាវនាវសំណូមពរដល់បងប្អូនប្រជាជនទាំងអស់ ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយសន្សំសំចៃទឹកក្នុងពេលប្រើប្រាស់ទាំងអស់គ្នានៅរដូវប្រាំងនេះ ខណៈដែលនៅចុងឆ្នាំ២០២៣ ខាងមុខនេះកម្ពុជានឹងមានទឹកគ្រប់គ្រាន់ លែងខ្វះខាតទឹកប្រើប្រាស់តទៅទៀតហើយ៕

None



អត្ថបទបន្ទាប់


អាមេរិកនឹងធ្វើជាម្ចាស់ផ្ទះទទួលកិច្ចប្រជុំជាមួយមេដឹកនាំអាស៊ាននៅចុងខែមីនាខាងមុខនេះ!

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាមេរិកបាននិយាយកាលពីថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលពិសេសមួយជាមួយបណ្តាប្រទេសអាស៊ីអ…

មហាសន្និបាតអង្គការសហប្រជាជាតិទាំង១៩៣ប្រទេសនឹងបោះឆ្នោតដាក់រុស្ស៊ីឲ្យនៅឯកោជុំវិញការឈ្លានពានអ៊ុយក្រែន

មហាសន្និបាតអង្គការសហប្រជាជាតិដែលមានទាំងអស់១៩៣ប្រទេស បានចាប់ផ្តើមកិច្ចប្រជុំពិសេសបន្ទាន់មួយ ដើម្បីពិភាក្សាស្តីពីវិបត្តិនៅអ៊ុយក្រែនកាលពីថ្ងៃ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ