វិស័យ​សំណង់

តម្លៃ​ទុន​វិនិយោគ​សំណង់​ពាក់​កណ្តាល​ឆ្នាំ​២០១៧ មាន​ប៉ុន្មាន​ពាន់​លាន​ដុល្លារ?


វិស័យ​សំណង់​នៅ​កម្ពុជា នៅតែ​បន្ត​មាន​សន្ទុះ​កើន​ឡើង ជាមួយ​នឹង​ចំនួន​គម្រោង​សាងសង់​ច្រើន​ថែមទៀត​ត្រូវ​បាន​រដ្ឋាភិបាល​អនុម័ត​យល់​ព្រម។
គម្រោង​អគារ​ The Peak កម្ពស់​ ៥៥ជាន់​របស់​ឧកញ៉ា សៀ ឫទ្ធី កំពុង​បើក​ការ​សាង​សង់​យ៉ាង​មមាញឹក​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ។ រូបភាព៖ ហេង ភារម្យ
ដោយ

ជាក់ស្ដែង រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​នេះ​ វិស័យ​សំណង់​​មាន​គម្រោង​ដែល​បាន​អនុញ្ញាត​កើន​ឡើង​ជាង ២៨​ភាគរយ ជាមួយ​នឹង​ទុន​វិនិយោគ​ប្រមាណ​ជិត ៥​ពាន់​លាន​ដុល្លារ​អាមេរិក កើន​ជាង ២៧​ភាគរយ។ 

នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆមាស​ទី១​របស់​ធនាគារ​ជាតិ​កម្ពុជា​ដែល​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។

ការ​កើន​ឡើង​នូវ​តម្លៃ​ទុន​វិនិយោគ​នេះ​បាន​ធ្វើ​ឲ្យ​ការ​នាំ​ចូល​សម្ភារៈ​សំណង់​កើន​ឡើង​ប្រមាណ ៣៤​ភាគរយ គឺ​ខ្ពស់​ជាង​កាល​ពី​ឆ្នាំ​ទៅ​មិញ ២២​ភាគរយ។ 

គម្រោង​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​ក្នុង​របាយការណ៍​ធនាគារ​ជាតិ​កម្ពុជា​ បង្ហាញ​ថា ចំណែក​នៃ​គម្រោង​សំណង់​លំនៅ​ដ្ឋាន​មាន ៦៧​ភាគរយ សំណង់​ឧស្សាហកម្ម​ជាង ១៤​ភាគរយ សំណង់​ទេសចរណ៍​ជាង ១០​ភាគរយ សំណង់​ពាណិជ្ជកម្ម ៧​ភាគរយ និង​សំណង់​សាធារណៈ ០,៣​ភាគ​រយ ដែល​គិត​ជា​គម្រោង​សរុប​គឺ​ស្មើ​នឹង ១​ពាន់​៥២៣​គម្រោង។

តាម​រយៈ​កំណើន​នេះ វិស័យ​សំណង់​រំពឹង​ថា នឹង​បន្ត​មាន​កំណើន​ខ្ពស់​ក្នុង​អត្រា​ពីរ​ខ្ទង់ ជាង​១៨​ភាគរយ ទោះ​ជា​មាន​ភាព​យឺតយ៉ាវ​បន្តិច បើ​ធៀប​នឹង​ឆ្នាំ​២០១៦ មាន​ជាង ២០​ភាគរយ និង​រួម​ចំណែក​ប្រមាណ ១,២ ភាគរយ​នៃ​កំណើន​ផល​ទុន​ជាតិ​សរុប៕




អត្ថបទបន្ទាប់


កំពូល​ឈ្មួញ​នាំ​ចេញ​អង្ករ​ទាំង​១០​នៅ​កម្ពុជា ជា​នរណា​ខ្លះ?

ព័ត៌មាន
កម្ពុជា​ជា​ប្រទេស​ដែល​មាន​សក្តានុពល​ផ្នែក​កសិកម្ម ប្រជាជន​ប្រមាណ ៥០​ភាគរយ​ប្រកប​មុខ​របរ​កសិកម្ម។ ជាពិសេស ក្នុង​មួយ​ឆ្នាំៗ កម្ពុជា​ផលិត​ស្…

ស្មាតហ្វូន​ផលិត​ដោយ​វៀតណាម នឹង​ចេញ​លក់​ក្នុង​ទីផ្សារ​ក្នុងពេល​ឆាប់ៗ

ព័ត៌មាន
លោកអ្នក​ដែល​ប្រើ​កុំព្យូទ័រ ឬ​ជំនាញ​កុំព្យូទ័រ ប្រហែល​ជា​ស្គាល់​ក្រុមហ៊ុន​សន្តិសុខ​អ៊ិនថឹណិត​របស់​វៀតណាម ឈ្មោះ Bkav ហើយ ព្រោះ​អ្នក​ខ្លះ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ