កំណើនឥណទាន និងប្រាក់បញ្ញើ

អេស៊ីលីដា នៅតែរំពឹងកំណើនឥណទាន និងប្រាក់បញ្ញើខ្ពស់នៅឆ្នាំ២០២២


ថ្នាក់ដឹកនាំធនាគារអេស៊ីលីដា អះអាងថា ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែនមិនបានជះឥទ្ធិពលធ្ងន់ធ្ងរមកលើប្រតិបត្តិការរបស់ អេស៊ីលីដានោះទេ ទោះបីវិបត្តិទាំងនេះបាន និងកំពុងជំរុញឲ្យតម្លៃប្រេងឥន្ធនៈ និងទំនិញមួយចំនួនឡើងថ្លៃក៏ដោយ។ ជាក់ស្តែងក្នុងរយៈពេលជិត៣ខែកន្លងមកនេះ ការផ្តល់ឥណទាន និងទទួលបានប្រាក់បញ្ញើរបស់ អេស៊ីលីដា នៅតែរក្សាបាននូវកំណើនគួរឲ្យកត់សម្គាល់។ក្នុងនោះ ការផ្តល់ប្រាក់កម្ចីកើនឡើងក្នុងរង្វង់៦% និងប្រាក់បញ្ញើកើន៤%។
ទីស្នាក់ការកណ្ដាលធនាគារអេស៊ីលីដា

តាម​រយៈ​ការ​សម្ទុះ​កំណើន​នៅ​រយៈពេល​៣​ខែ​ដើមឆ្នាំ​នេះ ថ្នាក់ដឹកនាំ​រំពឹង​ជឿជាក់​ថា ការ​ផ្តល់​ឥណទាន និង​ទទួល​ប្រាក់​បញ្ញើ​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​ពេញ​១​ឆ្នាំ​នេះ នឹង​នៅ​តែ​បន្ដ​មាន​កំណើន​ខ្ពស់​ជាង​ឆ្នាំ​មុន​។

លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេ​ស៊ី​លី​ដា បាន​គូសបញ្ជាក់​ថា ទោះបី​សេដ្ឋកិច្ច​កម្ពុជា​រង​ផល​ប៉ះ​ពី​វិបត្តិ​កូ​វី​ដ​-១៩ ប្រភេទ​អូ​មី​ក្រុង និង​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​សកល​ក៏​ដោយ តែ​វា​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រតិបត្តិការ​របស់​អេ​ស៊ី​លី​ដា​នោះ​ទេ​។ ពោល​គឺ​ការ​ផ្តល់​ឥណទាន និង​ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន​របស់ ធនាគារ​នេះ នៅ​តែ​បង្ហាញ​សញ្ញា​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់​នៅ​ក្នុង​រយៈពេល​ជិត​៣​ខែ​កន្លង​មកនេះ​។

បើ​តាម​លោក​បណ្ឌិត អ៊ិ​ន ចាន់​នី នៅ​ក្នុង​រយៈពេល​ជិត​៣​ខែ​កន្លង​មកនេះ​ការ​ផ្តល់​ឥណទាន​របស់ អេ​ស៊ី​លី​ដា សម្រេច​បាន​ប្រមាណ ៣១៥​លាន​ដុល្លារ​មានការ​កើនឡើង​៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ខណៈ​ការ​ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន​មាន​កំណើន​៤% គិត​ជា​ទឹកប្រាក់​ប្រមាណ​២៦៥​លាន​ដុល្លារ​។ ទោះបី​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​លម្អិត ប៉ុន្ដែ​ការ​កើនឡើង​ឥណទាន​និង​ប្រាក់​បញ្ញើ​របស់​អេ​ស៊ី​លី​ដា គឺ​បន្ទាប់​ពី​រាជរដ្ឋាភិបាល​គ្រប់គ្រង​ការ​ឆ្លង​កូ​វី​ដ​-១៩ បាន​ល្អ គួប​ផ្សំ​អេ​ស៊ី​លី​ដា បាន​អភិវឌ្ឍន៍​ឥត​ឈប់​ឈរ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ជា​ពិសេស​អេ​ស៊ី​លី​ដា​ម៉ូ​បាល​ដែល​អាច​ឲ្យ​អតិថិជន​ធ្វើ​ប្រតិបត្តិការ​ដោយ​ខ្លួនឯង​។

លោក​បណ្ឌិត អ៊ិ​ន ចាន់​នី​បាន​អះអាង​ទៀត​ថា ទំហំ​ឥណទាន និង​ប្រាក់​បញ្ញើ​ពី​របស់​អេ​ស៊ី​លី​ដា​នៅ​ពេញ​១​ឆ្នាំ​២០២២ នឹង​មាន​កំណើន​ខ្ពស់​ជាង​ឆ្នាំ​មុន បើ​ការ​ផ្តល់​ឥណទាន និង​ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន​នៅ​តែ​អាច​រក្សា​ភាពល្អ​ប្រសើរ​ដូច​ក្នុង​រយៈពេល​ជិត​៣​ខែ​កន្លង​មកនេះ​។

អ្នកជំនាញ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា ការ​ផ្តល់​ឥណទាន និង​ទទួល​ប្រាក់​បញ្ញើ​ក្នុង​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​នៅ​ឆ្នាំ​នេះ នឹង​នៅ​តែ​បន្ត​ជំហរ​យ៉ាង​រឹង​មាំ​ជាមួយ​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍ និង​ស្តារ​អាជីវកម្ម និង​កំណើនសេដ្ឋកិច្ច​កម្ពុជា ដែល​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩ កន្លង​មក​។

យ៉ាងណាមិញ កាលពី​ឆ្នាំ​២០២១ ទ្រព្យ​សកម្មភាព​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​មាន​កំណើន​១៦% ធៀប​នឹង​ឆ្នាំ​២០២០ ដោយ​មាន​តម្លៃ​ជាង​៦៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ ឥណទាន​អតិថិជន​មាន​ជិត​៤៦​ពាន់​លាន​ដុល្លារ​កើនឡើង ជាង​២១% ខណៈ​ដែល​ប្រាក់​បញ្ញើ​អតិថិជន​វិញ​មាន​ជាង​៣៨​ពាន់​លាន​ដុល្លារ កើនឡើង​ជាង​១៥%​។ នេះ​បើ​តាម​ទិន្នន័យ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រគល់សញ្ញាបត្របរិញ្ញាបត្រជូននិស្សិត ២ជំនាន់

ព័ត៌មាន
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានរៀបចំពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រជូននិស្សិត ជំនាន់ទី៣ និង ទី៤ ក្នុងឆ្នាំបញ្ចប់ការសិក្សា ២០…

អ្នកជំនាញ៖ ការវិនិយោគនៅកម្ពុជានឹងមិនថមថយឡើយ ហើយចិននឹងបន្ដឈរកំពូលតារាងវិនិយោគ

ព័ត៌មាន
អ្នកជំនាញ សង្កេតឃើញថា ទោះបីកម្ពុជារងការញាំញីដោយសារវិបត្តិកូវីដ-១៩ និងឥទ្ធិពលពីវិបត្តិភូមិសាស្ត្រនយោបាយសកលក៏ដោយ ប៉ុន្ដែលំហូរវិនិយោគអភិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ