ការអភិវឌ្ឍវិស័យសំណង់

អ្នកជំនាញអភិវឌ្ឍអចលនទ្រព្យថា កំណើនអភិវឌ្ឍន៍នៅទ្រឹងក្នុងឆ្នាំនេះ មិនដោយសារតែជំងឺកូវីដ-១៩នោះទេ


អ្នកជំនាញអភិវឌ្ឍអចលទ្រព្យនៅកម្ពុជាអះអាងថា ការវិនិយោគវិស័យអចលនទ្រព្យនៅកម្ពុជាបច្ចុប្បន្ននេះ បើទោះបីជា មិនមានបញ្ហាជំងឺកូវីដ-១៩ ក៏ដោយ ក៏មិនមានសន្ទុះនៃការអភិវឌ្ឍខ្លាំងក្លានោះដែរ ពោលគឺស្ថិតនៅក្នុងស្ថានភាព ដែលមានកំណើនមួយទ្រឹង ដោយសាតែសកម្មភាពអភិវឌ្ឍន៍អចលនទ្រព្យដើម្បីផ្គត់ផ្គង់នៅក្នុងទីផ្សារកម្ពុជារយៈពេល៣ ទៅ៥ឆ្នាំចុងក្រោយនេះ មានចំនួនកើនឡើងគួឲ្យកត់សម្គាល់។
សំណង់អាគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ (រូបភាព៖ ហេង ភារម្យ)
ដោយ

លោក ឧកញ៉ា សៀ ប្ញទ្ធី ប្រធាន​ក្រុម​ប្រឹក្សាភិបាល​​ក្រុមហ៊ុន វើលប្រ៊ីដ គ្រុប បាន​គូសបញ្ជាក់ថា រយៈពេល៣ ​ទៅ៥ឆ្នាំចុង​ក្រោយនេះ កម្ពុជា​គឺមាន​ការផលិត និងផ្គត់ផ្គង់​អចលនទ្រព្យ​ច្រើន ខណៈ​ការអភិវឌ្ឍ​អចលនទ្រព្យ គឺត្រូវការ​ពេលវេលា​យ៉ាងតិច ៣ទៅ៥ឆ្នាំ​ដែរ ទើបរួចរាល់​ ហើយឈាន​ទៅរក​ការចាប់ផ្តើម​អភិវឌ្ឍ​គម្រោង​ថ្មីបន្ថែម។

លោក ឧកញ៉ា សៀ ប្ញទ្ធី បានឲ្យ​ដឹងទៀតថា នៅឆ្នាំ២០២០ នេះកម្ពុជា​ខ្លួនឯង​អាចរស់​រាន ក៏ដូចជា​អាចផ្គត់ផ្គង់​នៅអ្វីដែល​ខ្លួនយើង​មានបាន តែយ៉ាងណា នៅចាប់ពីដើម​ឆ្នាំ២០២១​តទៅ សេដ្ឋកិច្ចកម្ពុជា​អាចនឹង​មានកំណើន​ល្អ​ប្រសើរ​ឡើងវិញ ដូចទៅ​នឹងការព្យាករ​របស់​ស្ថាប័ន​អន្តរជាតិ​ផ្សេងៗដែរ ហើយក៏​សង្ឃឹម​ផងដែរថា វិបត្តិកូវីដ​នឹងមិន​បន្តអូស​បន្លាយ​យូរ​តទៅទៀត​នោះដែរ។

លោក ឧកញ៉ា សៀ ប្ញទ្ធី ប្រធាន​ក្រុម​ប្រឹក្សាភិបាល​​ក្រុមហ៊ុន វើលប្រ៊ីដ គ្រុប

ទិន្នន័យ​សំណង់​បង្ហាញថា ក្នុងរយៈពេល ៩ខែដើម​ឆ្នាំ២០២០នេះ ក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម ​និងសំណង់ បានសម្រេចផ្តល់​លិខិត​អនុញ្ញាត​សាងសង់​ ៣.៧៣៩គម្រោង ដែលមាន​ទុនវិនិយោគ​ជិត ៦ពាន់លាន​ដុល្លារ ធៀបនឹង​ឆ្នាំ២០១៩ មានការ​ធ្លាក់ចុះ ៩ភាគរយ។ ទោះយ៉ាងណា បើពិនិត្យ​ទៅលើ​គម្រោង​សំណង់ ដែលស្ថិត​នៅ​ក្រោម​សមត្ថកិច្ច​ថ្នាក់​រាជធានីខេត្ត​បែរជា​មានការកើន​ឡើង​គួឲ្យកត់សម្គាល់​ប្រមាណ​ជាង ២៤ភាគរយ។

យ៉ាងណាក៏ដោយ​ចុះ បើតាម​ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និងសំណង់​ធ្លាប់បាន​ប្រាប់​​លើកឡើង​ នាពេល​កន្លង​មកថា ការថមថយ​កំណើន​វិនិយោគ​លើវិស័យ​សំណង់​នៅក្នុងឆ្នាំនេះ គឺដោយសារតែ​បញ្ហា​នៃជំងឺ​កូវីដ-១៩ ដែលធ្វើឲ្យ​មានការ​ការប្រែ​គម្រោង​ប្លង់សំណង់​មួយចំនួន និងការពន្យារ​ពេល​នៃគម្រោង​វិនិយោគ​សំណង់ធំៗ​ ប៉ុន្តែ ចំពោះគម្រោង​ដែលជា​សមត្ថកិច្ច​របស់​រាជធានីខេត្ត​មិនមាន​ការថយចុះ​នោះឡើយ គឺមាន​កំណើន​រហូតដល់​​ជាង ២៤ភាគរយ​ឯណោះ។

ឯកឧត្តម ឡៅ ទិព្វសីហា បន្ថែមថា ភាគច្រើននៃគម្រោង​ដែលបានស្នើសុំ​សាងសង់​នាពេលនេះ​រួមមាន អគារពាណិជ្ជកម្ម អគារផ្សារ លំនៅដ្ឋាន​លក្ខណៈបុរី ប្រភេទ​ផ្ទះល្វែង សំណង់​អគារ​រោងចក្រ​ឧស្សាហកម្ម​នានា​នៅតែដំណើរការ​ស្នើសុំ​សាងសង់​ជាបន្ត​បន្ទាប់​ និងពិសេស​គឺសំណង់​អគារ​ខ្ពស់ៗ​ស្ថិតនៅ​ខេត្ត​ព្រះសីហនុ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Ant Group របស់មហាសេដ្ឋី Jack Ma នឹងសងប្រាក់ជិត ១៦៨ ពាន់លានដុល្លារ​ជូនវិនិយោគិនវិញ ដោយសារការផ្អាក IPO

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Group របស់មហាសេដ្ឋីចិន គឺលោក Jack Ma ដែលទើបប្រកាសបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួនក្នុងទំហំ ដ៏ធំសម្បើម ព…

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើតេស្ត​រកវីរុស​កូវីដ១៩ ចំនួន ៤លើក

ព័ត៌មាន
បន្ទាប់ពី​ធ្វើចត្តាឡីស័ក​ខ្លួន​ឯង​បានជាង ៣០ម៉ោង​រួចមក សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅល្ងាចថ្ងៃទី៥ វិច្ឆិកា នេះ បាន​សរសេរ​នៅលើ​ទំព័រ​ហ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ