អំពើពុករលួយ

លោក ស៊ី ចាត់ទុកបញ្ហាអំពើពុករលួយជាការគំរាមកំហែងដ៏ធំបំផុតរបស់បក្សកុម្មុយនីស្តចិន


ប្រធានាធិបតីចិន លោក ស៊ី ជិនភីង (Xi Jinping) បានចាត់ទុកបញ្ហាអំពើពុករលួយជាការគំរាមកំហែងដ៏ធំបំផុតសម្រាប់បក្សកុម្មុយនីស្តចិន។ ការព្រមានជាសារមួយក្នុងការជំរុញឱ្យគណបក្សកាន់អំណាចរបស់ចិន ត្រូវតែខិតខំដោះស្រាយបញ្ហា ដែលបានអូសបន្លាយពេលជាយូរមកហើយមួយនេះ ខណៈពេលនេះវាកំពុងតែចាក់ឫសយ៉ាងរឹងមាំនៅតាមផ្នែកជាច្រើននៃសង្គមចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អំពើពុករលួយ
ដោយ

កាលពីឆ្នាំមុនប្រទេសចិន បានរង្គោះរង្គើយ៉ាងខ្លាំងដោយការស៊ើបអង្កេតអំពើពុករលួយទៅលើបុគ្គលដែលមានឋានៈខ្ពស់ៗ នៅក្នុងជួរបក្សកុម្មុយនីស្តចិន ចាប់ពីអភិបាលរងធនាគារកណ្តាលរហូតដល់អតីតប្រធានក្រុមហ៊ុនប្រេង និងឧស្ម័នដ៏ធំបំផុតរបស់ចិន ព្រមទាំងឧត្តមនាវីដ៏កំពូលរបស់ចិនមួយរូប គឺលោក ម្យ៉ាវ វ៉េ (Miao Hua) ផងដែរ។

ប្រធានាធិបតីចិន លោក ស៊ី បានថ្លែងក្នុងសមាជបក្សកុម្មុយនីស្តចិន កាលពីពេលថ្មីៗថា អំពើពុករលួយមិនត្រឹមតែកំពុងរីករាលដាលក្នុងប្រទេសចិន ប៉ុណ្ណោះទេ ថែមទាំងកំពុងកើនឡើងទៀតផង ដោយលោក ស៊ី បានសង្កត់ធ្ងន់ថា អំពើពុករលួយជាការគំរាមកំហែងដ៏ធំបំផុតចំពោះបក្សកុម្មុយនីស្តចិន ដែលកំពុងកាន់អំណាច។

ការព្រមានដោយចំហនេះ គឺជាសារមួយដែលទាមទារឱ្យគណបក្សកំពុងកាន់អំណាចនេះត្រូវតែដោះស្រាយបញ្ហាបានអូសបន្លាយពេលយូរមកហើយមួយនេះ ដែលពេលនេះវាកំពុងចាក់ឫសយ៉ាងរឹងមាំនៅតាមផ្នែកជាច្រើននៅក្នុងសង្គមចិន។ លោក ស៊ី ក៏បានសង្កត់ធ្ងន់អំពីអភិបាលកិច្ចរបស់បក្សជាមួយស្មារតី​នៃការធ្វើកំណែទម្រង់ឱ្យបានខ្លាំងក្លា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយផងដែរ។

លោក ស៊ី បានអះអាងថា ទោះបីជាកន្លងមក វាមានបញ្ហាប្រឈមសំខាន់ៗក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក៏ដោយ ក៏គណបក្សរបស់លោកនៅតែប្តេជ្ញាចិត្តបន្តស៊ើបអង្កេត ​និងដោះស្រាយរាល់ករណីពុករលួយទាំងអស់ ដើម្បីរក្សាភាពស្មោះត្រង់របស់មន្ត្រីក្រោមឱវាទ។ តែយ៉ាងណាលោកចាត់ទុក ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ និងស្មុគស្មាញមួយ ដូច្នេះលោកជំរុញឱ្យមានការពង្រឹងលើការដោះស្រាយ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


សិង្ហបុរី និងម៉ាឡេស៊ីនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសខ្នាតយក្សរួមគ្នា ដែលមានទំហំធំជាងសិង្ហបុរី៤ដង

សិង្ហបុរី និងម៉ាឡេស៊ី បានចុះកិច្ចព្រមព្រៀងបង្កើតតំបន់សេដ្ឋកិច្ចពិសេស (SEZ) ខ្នាតយក្សមួយ ដែលមានទំហំធំជាងប្រទេសសិង្ហបុរី រហូតដល់ទៅ៤ដង តភ្ជ…

ឥណ្ឌូនេស៊ី ចំណាយថវិកាអស់ជិត៥ពាន់លានដុល្លារហើយ លើការកសាងរដ្ឋធានីថ្មី នូសានតារ៉ា

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលឥណ្ឌូនេស៊ី បានគូសបញ្ជាក់ថា មកទល់ពេលនេះការសាងសង់ទីក្រុងថ្មី នូសានតារ៉ា ដែលជាការផ្តួចផ្តើមរបស់អតីតប្រធានាធិបតី …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ