Advertisement
គំនិត​អប់រំ

កំណាព្យ​បទ​ពាក្យ៨៖ «រៀន រៀន រៀន !​»


ការរៀនសូត្រ​សំខាន់​ចាំបាច់​បំផុត​សម្រាប់​ជីវិត​មនុស្ស​គ្រប់​រូប។ គេ​ថា ទ្រព្យ​សម្បត្តិ​អាច​គេ​លួច​បាន តែ​ចំណេះ​ជាប់​ប្រាណ​មិន​អាច​អ្នក​ណា​លួច​បាន​ឡើយ។ ដើម្បី​ជាពុទ្ធិ​ខ្លះ​សម្រាប់​អ្នក​អាន លោក នុប សំណាង អ្នក​និពន្ធ​នៃ​ ខេមបូណូមិស សូម​ជូន​កំណាព្យ​ខ្លី​មួយ​ អំពី​ការរៀនសូត្រ ជាកំណាព្យ​បទ ពាក្យ៨។
រៀន​ច្រើន​ចម្រើន​ពុទ្ធិ។ រូបភាព៖ www.pexels.com
ដោយ

-រៀន​រស់​រៀន​រក​រៀន​រាប់​រាក់​ទាក់ រៀន​ចេះ​ជឿ​ជាក់​រៀន​ជួយ​ខ្លួន​ឯង

រៀន​ស្រាយ​កំហឹង​រៀន​កុំ​ចំបែង  រៀន​ខំ​ប្រឹង​ប្រែង​រៀន​ក្រែង​ចិត្ត​គេ។


-រៀន​រួម​ធ្វើការ​រៀន​ការ​ចាត់​ចែង  រៀន​គ្រប់​កន្លែង​កុំ​បី​ទំនេរ

រៀន​ស្អប់​ពាក្យ​ឈ្លោះ​តែ​កុំ​រៀន​ជេរ  រៀន​ធ្វើ​ឲ្យ​គេ​មាន​ទំនុក​ចិត្ត។


-រៀន​ចេះ​រាប់​អាន​រៀន​កុំ​រើស​អើង រៀន​រស់​មិន​ឆ្មើង​រៀន​រស់​ស្នាល​ស្និទ្ធ 

រៀន​កុំលោភ​លន់​បំភាន់​បាំង​បិទ  រៀន​​ឲ្យ​លម្អិត​របៀប​រស់​នៅ។


-រៀន​ដឹង​រៀន​ដាស់​ច្បាស់​តួនាទី  រៀន​ដើរ​រក​ស៊ី​រៀន​ចាប់​គោល​ដៅ

រៀន​ធ្វើ​អ្នក​ចេះ​កុំ​ស្អប់​អ្នក​ខ្លៅ  រៀន​ចៀស​រណ្តៅ​អបាយ​តណ្ហា៕




អត្ថបទបន្ទាប់


កម្ចី​មីក្រូ​ហិរញ្ញវត្ថុ​និង​ធនាគារអាច​ជា​កាំបិត​មុខពីរ ខណៈ​ពលរដ្ឋ​ខ្វះ​ចំណេះដឹង​ផ្នែក​ហិរញ្ញ​វត្ថុ?

ចំណេះដឹង
កម្ចី​មីក្រូ​ហិរញ្ញវត្ថុ​និង​ធនាគារ ប្រៀប​ដូច​អនុញ្ញាត​ឲ្យ​មាន​លក់​ឡាន​គ្រប់​ប្រភេទ ប៉ុន្តែ មិន​មាន​សាលា​បង្រៀន​បើកបរ។ នេះ​ជា​ប្រសាសន៍...

ស្ដេច​ស៊ុលតង់​ប្រ៊ុយណេ​​​មាន​ទ្រព្យ​សរុប ២០ពាន់​លាន​ដុល្លារ មាន​រថយន្ត​ទំនើប​ ៧០០០គ្រឿង

ចំណេះដឹង
ប្រ៊ុយណេ​ ជា​ប្រទេស​​តូច​មួយ​នៅ​លើ​កោះ​ដែល​ស្ថិត​នៅ​ចន្លោះ​ប្រទេស​ម៉ាឡេស៊ី និង​សមុទ្រ​ចិន​ខាង​ត្បូង។ ប្រជាជន​នៃ​ប្រទេស​នេះ​ដែល​មាន​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ