អំពើពុករលួយ

រលកតវ៉ាប្រឆាំងអំពើពុករលួយក្នុងជួរមន្ត្រីរដ្ឋាភិបាលឥណ្ឌូនេស៊ីផ្ទុះឡើងជាថ្មី


រលកតវ៉ាថ្មីកំពុងកម្រើកឡើងនៅទូទាំងប្រទេសឥណ្ឌូនេស៊ី ដែលជាបងធំរបស់អាស៊ាន ខណៈប្រជាជនរាប់ម៉ឺននាក់ចេញតាមដងផ្លូវ ទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការតឹងរ៉ឹងលើមន្ត្រីពុករលួយ។ ក្រុមបាតុករបានវិលត្រឡប់មកកាន់ខាងមុខសភាឥណ្ឌូនេស៊ីឡើងវិញ មួយឆ្នាំក្រោយការតវ៉ា0ប្រឆាំង រដ្ឋាភិបាលបានផ្ទុះទៅជាកុបកម្មបង្ហូរឈាម។ លើកនេះពួកគេទាមទារឱ្យរដ្ឋរឹបអូសទ្រព្យសម្បត្តិរបស់មន្ត្រីពុករលួយ ដាក់ទោសឱ្យធ្ងន់ និងបោសសម្អាតអំពើពុករលួយដែលពួកគេមើលឃើញថា កំពុងធ្វើឱ្យប្រជាជនរងគ្រោះ។ នេះបើយោងតាមសារព័ត៌មាន Al Jazeera ចុះផ្សាយថ្ងៃទី២៨ ខែសីហា។
អំពើពុករលួយ
ដោយ

ប្រជាជនឥណ្ឌូនេស៊ីរាប់ម៉ឺននាក់បានដង្ហែទៅកាន់សភានៅថ្ងៃទី២៧ ខែសីហា ដើម្បីទាមទារឱ្យមានការដាក់ទោសកាន់តែធ្ងន់ចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយ និងជំរុញឱ្យសភាអនុម័តច្បាប់ ដែលអនុញ្ញាតឱ្យរដ្ឋរឹបអូសទ្រព្យសម្បត្តិជាប់ពាក់ព័ន្ធអំពើពុករលួយ។ សេចក្តីព្រាងច្បាប់នេះត្រូវបានរង់ចាំតាំងពីឆ្នាំ២០០៨ ប៉ុន្តែបាតុករចោទថា សភាបានអូសបន្លាយពេលមិនព្រមចាត់វិធានការ។ បាតុករខ្លះថែមទាំងទាមទារឱ្យដាក់ទោសប្រហារជីវិតចំពោះមន្ត្រី ដែលប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរទៀតផង។
ការតវ៉ាក៏បានផ្តោតលើកម្មវិធីអាហារសាលារៀនឥតគិតថ្លៃរបស់រដ្ឋាភិបាល ដែលរងការចោទប្រកាន់ពាក់ព័ន្ធអំពើពុករលួយ និងករណីពុលអាហារជាបន្តបន្ទាប់។ ក្រុមនិស្សិត ក៏ទាមទារឱ្យបញ្ចុះតម្លៃម្ហូបអាហារ និងបញ្ចប់ការប្រើឥទ្ធិពលយោធា ដែលកំពុងកើនឡើងនៅក្នុងជីវិតរស់នៅរបស់ពលរដ្ឋ
ឥណ្ឌូនេស៊ី ផងដែរ។
ប៉ូលិសបានដាក់ពង្រាយកម្លាំងប្រមាណ១៨,៥០០នាក់នៅទីក្រុងហ្សាកាតា និងឃាត់ខ្លួនមនុស្ស៦៥នាក់ដែលសង្ស័យថា ជាអ្នកញុះញង់មុនផ្ទុះការតវ៉ា។ ភាពតានតឹងបានកើនឡើងនៅពេលយប់ ខណៈបាតុករខ្លះគប់វត្ថុផ្សេងៗទៅលើប៉ូលិស។ ចំណែកឯកងកម្លាំងសន្តិសុខបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីបង្ក្រាបក្រុមបាតុករ ខណៈប៉ុស្តិ៍ប៉ូលិស និងម៉ូតូមត្រូវបានដុតបំផ្លាញ។
ការតវ៉ាលើកនេះកើតឡើងចំថ្ងៃគម្រប់មួយឆ្នាំ នៃកុបកម្មកាលពីឆ្នាំមុន ដែលបណ្តាលឱ្យមនុស្សប្រមាណ១០នាក់ស្លាប់ និងជិត៧,០០០នាក់ត្រូវបានចាប់ខ្លួន។ ទោះជាយ៉ាងណា តំណាងនិស្សិតអះអាងថា ពួកគេចង់ឱ្យរដ្ឋាភិបាលស្តាប់ការទាមទាររបស់ពួកគេ ដោយមិនចង់ឱ្យការតវ៉ាក្លាយជាអំពើហិង្សាដូចឆ្នាំមុនឡើយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើការស្នើឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍សភាអន្តរជាតិរបស់កម្ពុជា អាចលាតត្រដាងការឈ្លានពានរបស់ថៃ និងការពារអធិបតេយ្យជាតិបានកម្រិតណា?

នាពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២កាលពីថ្ងៃទី២៧ ខែសីហា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសន្និសីទបានដាក់ចេ…

គ្រោះមហន្តរាយនៅនេប៉ាល់ បង្កការខូចខាតរាប់ពាន់លានដុល្លារ មនុស្សជិត៥០០នាក់ស្លាប់ និងបាត់ខ្លួនជាង១,៥០០នាក់

ប្រទេសនេប៉ាល់ ដែលមានទំហំសេដ្ឋកិច្ចសរុបប្រមាណត្រឹមតែ៤៥ពាន់លានដុល្លារកំពុងប្រឈមមុខនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ដ៏មហន្តរាយ ដែលប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ