ភាពក្រីក្រទូទាំងពិភពលោក

វិបត្តិកូវីដ-១៩ ជំរុញឱ្យចំនួនប្រជាជនក្រីក្រទូទាំងពិភពលោកកើនដល់ជាង ១ពាន់លាននាក់


ការចុះអន់ខ្សោយនៃសេដ្ឋកិច្ចសកល ដោយសារតែមេរោគកូវីដ-១៩ នឹងទាញប្រជាជនជិត ៤០០លាននាក់ទៀត ឲ្យធ្លាក់ចូលទៅក្នុងរណ្តៅនៃភាពក្រីក្រ ដែលជំរុញឲ្យចំនួនប្រជាជន ដែលមានប្រាក់ចំណូលទាបជាង ១,៩០ដុល្លារក្នុងមួយថ្ងៃ បានកើនដល់ ១ពាន់លាននាក់។ នេះបើយោងតាមរបាយការណ៍ថ្មីចុងក្រោយបំផុតមួយរបស់សាកលវិទ្យាល័យសហប្រជាជាតិ។
វិបត្តិកូវីដ១៩ ជំរុញឱ្យចំនួនប្រជាជនក្រីក្រទូទាំងពិភពលោកកើនដល់ជាង ១ពាន់លាននាក់ (រូបភាព៖https://www.weforum.org)
ដោយ

ក្រុមអ្នកស្រាវជ្រាវ របស់សាកលវិទ្យាល័យ United Nation​ បានកំណត់​ប្រើប្រាស់​បន្ទាត់​នៃភាពក្រីក្រ​របស់​ធនាគារ​ពិភពលោក ពោលគឺ ប្រាក់ចំណូល​ទាបជាង ១,៩០ ដុល្លារ​ក្នុងមួយថ្ងៃ ឬទាបជាងនេះ ហើយក្នុង​សេណារីយ៉ូ អាក្រក់​បំផុត ចំនួនប្រជាជន​ក្រីក្រ​នឹងកើន​ដល់ ១.១០០​លាននាក់។

លោក អែនឌី សាំ នឺ អ្នកស្រាវជ្រាវ​និងសរសេរ​របាយការណ៍​នេះ បានបញ្ជាក់ថា បើយើង​មើលទៅលើ ទស្សនវិស័យ​អំពី ប្រជាជន​ក្រីក្រ​ជុំវិញ​សកលលោក គឺពិតជា​គួរឲ្យតក់ស្លុត ទាល់តែរដ្ឋាភិបាល​នៃប្រទេស​នីមួយៗ ចាប់ផ្តើមបញ្ចេញ​សកម្មភាព​ភ្លាមៗ និងជួយ​សង្គ្រោះដល់ ​ប្រជាជនក្រីក្រ ដែលកំពុងតែ​បាត់បង់​ប្រាក់ចំណូល​ប្រចាំថ្ងៃ​នោះទៀត បើមិនដូច្នេះ គោលដៅ​បញ្ចប់​ភាពក្រីក្ររបស់ អង្គការ​សហប្រជាជាតិ​នឹងក្លាយ​ទៅជា​ក្តីសុបិន​រហូតហើយ។

បើតាមក្រុម​អ្នកស្រាវជ្រាវ​មកពី សាកលវិទ្យាល័យ នៅសហរដ្ឋ​អាមេរិក និងអូស្រ្តាលី សុទ្ធតែ​រកឃើញ​ដូចគ្នាថា ភាពក្រីក្រ នឹងប្រែប្រួល​ទៅតាម​តំបន់ ហើយប្រជាជន​ដែលកំពុង​ប្រឈម​មុខ​ជាងគេ គឺនៅតំបន់​អាស៊ីអាគ្នេយ៍​យើងនេះ ដឹកមុខដោយ ប្រទេស​ឥណ្ឌា ដែលមាន​ប្រជាពលរដ្ឋ​ច្រើនជាងគេ។

សូមជម្រាបដែរថា ធនាគារពិភពលោក ក៏បានប៉ាន់​ប្រមាណ​ដែរថា ប្រជាជន​ចន្លោះពី ៧០​ ទៅ ១០០លាន​នាក់ នឹងធ្លាក់ចុះរណ្តៅ​នៃភាពក្រីក្រ ដោយសារ​តែមេរោគ​កូវីដ​-១៩នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ័រគីដេ ដឹពោធិ៍ចិនតុង រកឃើញអ្នកឈ្នះរង្វាន់ធំ ខុនដូ១យូនីត កាលពីចុងសប្តាហ៍

ព័ត៌មាន
ដោយមានការគាំទ្រយ៉ាងខ្លាំង និងសមស្របតាមតម្រូវការ​ទីផ្សារអតិថិជន ចំពោះគម្រោងថ្មី អ័រគីដេ ដឹពោធិ៍ចិនតុង នេះ សម្រាប់ការបើកលក់ដំណាក់កាលបន្…

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ចេញប្រាក់កម្ចីជាង៤លានដុល្លារទៅក្នុងវិស័យកសិកម្ម

ព័ត៌មាន
គិតត្រឹមថ្ងៃទី១២ ខែមិថុនាថ្មីៗនេះ ធនាគារអភិវឌ្ឍនជនបទ និងកសិកម្ម ទទួលបានពាក្យស្នើសុំកម្ចីក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលកម្ពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ