Advertisement
គម្រោងផ្លូវល្បឿនលឿន​វៀតណាម

វៀតណាម គ្រោងចំណយជាង ១,៣ ពាន់លានដុល្លារ សាងសង់ផ្លូវល្បឿនលឿន តាមតំបន់ដីសណ្តទន្លេមេគង្គ


ក្រុមហ៊ុនសាងសង់ដែលគ្រប់គ្រងដោយរដ្ឋវៀតណាម បានបង្ហាញពី គម្រោងសាងសង់ផ្លូវល្បឿនលឿនប្រវែង ១៥៥គីឡូម៉ែត្រ តាមបណ្តោយតំបន់ដីសណ្តទន្លេមេគង្គ ដោយគ្រោងនឹងចំណាយថវិកាប្រមាណ ១,៣ពាន់លានដុល្លារអាមេរិក ដោយប្រើប្រាស់ថវិកាជំនួយអភិវឌ្ឍន៍ និងថរិការដ្ឋ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកវៀតណាម កាលពីពេលថ្មីៗនេះ។
វៀតណាម គ្រោងចំណយជាង ១,៣ ពាន់លានដុល្លារ សាងសង់ផ្លូវល្បឿនលឿន តាមតំបន់ដីសណ្តទន្លេមេគង្គ (រូបភាព៖vietnamfriendship.vn)
ដោយ
Advertisement

ក្រុមហ៊ុន ឃូ ឡុង បានចាប់ផ្តើម​ធ្វើការពិភាក្សា​ជាមួយ អាជ្ញាធរ​នៅក្នុង​តំបន់ដី​សណ្តទន្លេ​មេគង្គ ក្នុងទីក្រុង ចាន់ ធូ និងខេត្ត ហៅ គាំង ដើម្បី​ជជែក​វែកញែកគ្នាពី ជម្រើសសម្រាប់​ការសាងសង់​ផ្លូវល្បឿនលឿន​ ចៅ ឌុក- ចាន់ ធូ - ស៊ូ ត្រាង ដែលវា​រត់ស្របតាម ទន្លេ ហួរ ចេញ​ពីទីក្រុង ចៅ ឌុក ក្បែរព្រំប្រទល់​កម្ពុជា ចូលទៅកាន់​ទីក្រុង ស៊ូ ត្រាង ដោយឆ្លងកាត់​ទីក្រុង ចាន់ ធូ ផងដែរ។

សម្រាប់ដំណាក់កាល​ដំបូង ការសាងសង់ផ្លូវនេះ គឺមានទទឹង ១៧ម៉ែត្រ មុននឹងបន្ថែ​មដល់ ២៤ម៉ែត្រ នឹងមានល្បឿនកំណត់ ១២០គីឡូម៉ែត្រក្នុង​មួយម៉ោង ហើយគម្រោង​សរុបចំណាយជាង ១,៣ ពាន់​លានដុល្លារ​អាមេរិក នឹងចាប់ផ្តើម​នៅឆ្នាំ ២០២៣ ហើយបញ្ចប់​នៅឆ្នាំ ២០២៦។

គម្រោងនេះ ត្រូវបាន​រដ្ឋាភិបាល​វៀតណាម ចាត់ទុកជា ខ្សែផ្លូវ​ដ៏សំខាន់​មួយ សម្រាប់ការ​តភ្ជាប់បណ្តាញ​ដឹកជញ្ជូន និងធ្វើដំណើរ ជាមួយប្រទេស​កម្ពុជា និងបណ្តា​ប្រទេស​នានា ក្នុងតំបន់​អាស៊ីអាគ្នេយ៍។

យ៉ាងណាមិញ នៅក្នុងគម្រោងនេះ ក៏មានស្ពាន​ចំនួន ១៣០កន្លែង និងផ្លូវឆ្លងកាត់ ៥០កន្លែង ដើម្បីតភ្ជាប់​ទៅកាន់ផ្លូវជាតិ​សំខាន់ៗ ហើយការសិក្សា ក៏បញ្ចៀស​មិនឲ្យ​ប៉ះពាល់ តំបន់​ឧស្សាហកម្ម​ និងតំបន់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋផងដែរ។

គួរជម្រាបដែរថា គម្រោងផ្លូវ​ល្បឿនលឿននេះ ត្រូវបានអនុម័ត​យល់ព្រម​រួចហើយ ដោយរដ្ឋាភិបាល​វៀតណាម តាមរយៈក្រសួង​ដឹកជញ្ជូន ផែនការ និងវិនិយោគវៀតណាម នឹងបាន​ចាត់​ទុកជា គម្រោង​អាទិភាព៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពាក់កណ្ដាលឆ្នាំ២០១៩ ចំណូលពីវិស័យធានារ៉ាប់រងកើនជិត ១២០លានដុល្លារអាមេរិក

ព័ត៌មាន
វិស័យធានារ៉ាប់រងនៅកម្ពុជានៅតែបន្តភាពរឹងមាំនៅក្នុងទីផ្សារដោយក្នុងរយៈពេលកន្លះឆ្នាំ ដំបូងឆ្នាំ២០១៩នេះ ប្រាក់ចំណូលនៅក្នុងវិស័យនេះមានប្រមា...

ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​ណា​ខ្លះ​ផ្តល់​ជំនួយ​និង​ចំនួន​ប៉ុន្មាន​ដល់​កម្ពុជា?

ព័ត៌មាន
ធនាគារ​ពិភព​លោក បាន​និយាយ​ក្នុង​របាយការណ៍​របស់​ខ្លួន​នា​ពេល​ថ្មីៗ​នេះ ថា ប្រទេស​កម្ពុជា​បាន​ទទួល​ទឹក​ប្រាក់​ចំនួន ១,៣៥​ពាន់​លាន​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ