ឥណទាន​ក្នុងវិស័យកសិកម្ម

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ចេញប្រាក់កម្ចីជាង៤លានដុល្លារទៅក្នុងវិស័យកសិកម្ម


គិតត្រឹមថ្ងៃទី១២ ខែមិថុនាថ្មីៗនេះ ធនាគារអភិវឌ្ឍនជនបទ និងកសិកម្ម ទទួលបានពាក្យស្នើសុំកម្ចីក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ៥០ លានដុល្លារអាមេរិកពីសំណាក់ប្រជាពលរដ្ឋ សហគមន៍អ្នកចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ និងផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតកម្មកសិកម្ម និង វិស័យកសិឧស្សាហកម្ម និងកសិកម្មបានចំនួនជិត ៣០០សំណើហើយ។
រដ្ឋមន្រ្តីកសិកម្ម៖ ក្នុងវិបត្តិកូវីដ១៩នេះ អាចជាឱកាសមាសសម្រាប់កសិករ(រូបភាពពីFacebookក្រសួងកសិកម្ម)
ដោយ

ឯកឧត្តម កៅ ថាច អគ្គនាយក​នៃធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម​បានគូសបញ្ជាក់ថា ក្នុង​ចំណោម​ពាក្យសុំជិត ៣០០សំណើនេះ គឺមានតម្លៃ​ជាទឹក​ប្រាក់ប្រមាណ​ជាង ៣១ លាន​ដុល្លារ​អាមេរិក ប៉ុន្តែយ៉ាងណា​ក្នុងចំណោម​នេះ ធនាគារ​អភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ទើបតែ​បានផ្តល់​ជាប្រាក់កម្ចី​ទៅឲ្យប្រជាពលរដ្ឋ​ប្រមាណ​តិចតួចជាង ៤លាដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

ឯកឧត្តម កៅ ថាច អះអាងថា ភាពយឺតយ៉ាវចំពោះ​ការបញ្ចេញ​ប្រាក់កម្ចី​នាពេលនេះ​ក៏ដោយសារតែ​មានការពាក់ព័ន្ធ​នឹងការវាយ​តម្លៃផ្នែក​អចលនទ្រព្យ​ផង និងដំណើរការ​នៃការកែប្រែ​អចលនទ្រព្យ​ដែលជាទ្រព្យធានា​របស់​ប្រជាពលរដ្ឋ​ផង និងមួយវិញទៀត គឺភាពយឺតយ៉ាវ​របស់អាជ្ញាធរ​មូលដ្ឋាន​មួយចំនួន​ក្នុងខេត្តខ្លះ​នៅតែផ្តល់​សេវាកម្ម​រដ្ឋបាល​យឺត ដែលត្រូវទាមទារ​ឲ្យមាន​ការសហការ និងពន្លឿន​ការងារផ្តល់​សេវាកម្ម​រដ្ឋបាល​មូលដ្ឋាន​ឲ្យបាន​លឿន​ជូនប្រជាពលរដ្ឋ។

ក្នុងដំណើរការ​សកម្មភាព​ចុះផ្សព្វផ្សាយ ឯកឧត្តម កៅ ថាច នៅតែបន្ត​លើកទឹកចិត្ត និងស្នើសុំ​បងប្អូន​ប្រជាពលរដ្ឋ​រួសរាន់​រៀបចំ​ឯកសារស្នើ​ឥណទាន​ក្នុងកម្មវិធីនេះ ទៅធនាគារ​អភិវឌ្ឍន៍​ជនបទ និងកសិកម្ម ក្នុងករណី​បងប្អូន​មានត្រូវការ​សាច់ប្រាក់​ដើម្បីពង្រីក​អាជីវកម្ម​បន្ថែម។ ក្នុងពេល​ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍​ជនបទ និងកសិកម្ម​នឹងនៅតែបន្ត​កម្មភាព​ចុះផ្សព្វផ្សាយ ​អំពីកញ្ចប់​ឥណទាននេះ ទៅតាមខេត្ត​ដែលជាគោលដៅ​កសិកម្ម និងសហគ្រាស​ធុនតូច និងធម្យម​មួយចំនួន​ទៀតបាន​ផ្សព្វផ្សាយដល់ ខណៈបច្ចុប្បន្ន​ការផ្សព្វផ្សាយ​បានជាង ១០ខេត្តហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិបត្តិកូវីដ-១៩ ជំរុញឱ្យចំនួនប្រជាជនក្រីក្រទូទាំងពិភពលោកកើនដល់ជាង ១ពាន់លាននាក់

ព័ត៌មាន
ការចុះអន់ខ្សោយនៃសេដ្ឋកិច្ចសកល ដោយសារតែមេរោគកូវីដ-១៩ នឹងទាញប្រជាជនជិត ៤០០លាននាក់ទៀត ឲ្យធ្លាក់ចូលទៅក្នុងរណ្តៅនៃភាពក្រីក្រ ដែលជំរុញឲ្យចំនួ…

អង្គការ OECD៖ សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះ ៦% ក្នុងឆ្នាំ២០២០

ព័ត៌មាន
អង្គការសម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ ហៅកាត់ថា OECD បានព្យាករថា សេដ្ឋកិច្ចសកលលោក នឹងធ្លាក់ចុះយ៉ាងហោចណាស់ ៦% នៅក្នុងឆ្នាំ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ