ទេសចរណ៍ថៃនៅអំឡុង​ឆ្លងឆ្នាំសកល២០២១

វិស័យទេសចរណ៍ថៃអាចនឹងបាត់បង់ជាង ៥០០លានដុល្លារ សម្រាប់ការចំណាយអំឡុងពេលឈប់សម្រាកឆ្លងឆ្នាំសកល


សេដ្ឋកិច្ចវិទូថៃ បានធ្វើការប៉ាន់ប្រមាណថា រលកទី ២ នៃមេរោគឆ្លងកូវីដ១៩ នៅក្នុងប្រទេសថៃ អាចនឹងធ្វើឲ្យការចំណាយរបស់ប្រជាពលរដ្ឋថៃ អំឡុងពេលឈប់សម្រាកឆ្លងឆ្នាំសកល ២០២១នេះ ធ្លាក់ចុះចន្លោះពី ៤៧០លានដុល្លារ ដល់ទៅ ៥៣០លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានក្នុងស្រុកថៃ។
វិស័យទេសចរណ៍ថៃអាចនឹងបាត់បង់ជាង ៥០០លានដុល្លារ សម្រាប់ការចំណាយអំឡុងពេលឈប់សម្រាកឆ្លងឆ្នាំសកល (រូបភាព៖www.hotel.com)
ដោយ

សេដ្ឋកិច្ចវិទូ​មកពី សកលវិទ្យាល័យ ​Rangsit ​ប្រទេសថៃ បានអះអាង​បញ្ជាក់ថា ការប៉ាន់ប្រមាណ​នេះ ធ្វើឡើង​នៅពេល​ដែល មានករណី​ឆ្លង​ចូល​សហគមន៍ ក៏ប៉ុន្តែ​លោក​ជឿជាក់ថា រាជរដ្ឋាភិបាល​ថៃ នឹងអាច​គ្រប់គ្រង​ស្ថានការណ៍​នេះ​បាន តាមរយៈ​ការដាក់​ឲ្យ​ដំណើរការ​នូវ ប្រព័ន្ធ​តាមដាន​ដ៏មាន​ប្រសិទ្ធភាព។

បើទោះបីជា នាយករដ្ឋមន្រ្តីថៃ លោក​ប្រាយុទ្ធ ច័ន្ទអូចា​ទទូចថា ប្រទេសថៃ​ពុំទាន់​មាន​ករណី​ឆ្លង​រលកទី ២ យ៉ាងណាក្ដី តែករណី​ឆ្លងមេ​រោគថ្មីៗ បានធ្វើឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ទំនុក​ចិត្តទៅ​លើ ការធ្វើ​ដំណើរ​កម្សាន្ត និងចំណាយ​អំឡុង​ពេល​ឆ្លងឆ្នាំ​សកលនេះ។

ប្រាក់ចំណូល​ដែល​បាន​មកពី​ភ្ញៀវទេសចរ​ថៃ កាលពី​ពិធីឆ្លង​ឆ្នាំសកល ឆ្នាំ ២០១៩កន្លងទៅ គឺ​សម្រេច​បានជិត ៧ពាន់លាន​ដុល្លារអាមេរិក ហើយក្រុម​អ្នកស្រាវជ្រាវ​ជាច្រើន​ស្ថាប័ន ក៏បាន​ប៉ាន់​ស្មាន​ស្រដៀង​គ្នាដែរ ប្រជាពលរដ្ឋ​ថៃ នឹងកាត់​បន្ថយ​ការចំណាយ​របស់​ពួកគេ ជាពិសេស​អ្នករស់​នៅទី​ក្រុងធំៗ ដូចជា ទីក្រុង​បាងកកជាដើម។

ទោះយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់នៃ អាជ្ញាធរ​ទេសចរណ៍ថៃ បានគូស​បញ្ជាក់ថា ក្រោយពេល​វិបត្តិ​កូវីដ១៩​បញ្ចប់ ថៃ​រំពឹងនឹង​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ ៨លាននាក់ នៅក្នុងឆ្នាំ ២០២១​ខាងមុខ ហើយ វិស័យ​ទេសចរណ៍ នឹងមាន​ភាព​ប្រសើរ​ឡើងវិញ៕

None



អត្ថបទបន្ទាប់


ក្នុង​ចំណោមបណ្តាប្រទេស G20 ចិនជាប្រទេសដែលរក្សាបាននូវកំណើនសេដ្ឋកិច្ចល្អជាងគេ

អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ថា OECD បានបង្ហាញឲ្យដឹងថា ប្រទេសចិន គឺជាប្រទេសតែមួយគត់ នៅក្នុងចំណោមក្រុមប្រ…

វ៉ាក់សាំង​មួយ​ទៀត​ នឹងត្រូវអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ នៅសហរដ្ឋ​អាមេរិក

ក្រុម​និយ័តករ​សហរដ្ឋ​អាមេរិក​ និយាយថា វ៉ាក់សាំងកូវីដ-១៩​របស់​ក្រុមហ៊ុន​អាមេរិក Moderna មាន​សុវត្ថិភាព និង​មានប្រសិទ្ធភាព​ ៩៤% ដែល​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ