Advertisement
Advertisement
Advertisement
ទេសចរណ៍ថៃ

ថៃរៀបផែនការជំរុញភ្ញៀវទេសចរបរទេស​ឲ្យចំណាយច្រើនជាងមុន ៣០% នៅឆ្នាំ ២០២១ ក្រោយកូវីដ-១៩ បញ្ចប់


អាជ្ញាធរទេសចរណ៍ថៃ បានលើកឡើងអំពី គម្រោងជំរុញវិស័យទេសចរណ៍នៅក្នុងស្រុក នៅក្រោយពេលដែលវិបត្តិកូវីដ-១៩ផុតរលត់ទៅ ដោយក្នុងនោះគឺមានគម្រោងជំរុញការចំណាយរបស់ភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកកម្សាន្តនៅប្រទេសថៃ ឲ្យចំណាយច្រើនជាងមុន ៣០% នៅឆ្នាំ ២០២១ខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកថៃ។
អាជីវកម្មក្នុងវិស័យទេសចរណ៍ថៃជាង ៦០% អាចនឹងត្រូវបិទទ្វារ ដោយសារតែកូវីដ-១៩ (រូបភាព៖http://holidayguidemagazine.com)
ដោយ
Advertisement

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់នៃ អាជ្ញាធរ​ទេសចរណ៍ថៃ បានគូស​បញ្ជាក់ថា ការចំណាយ​របស់​ភ្ញៀវទេសចរ​អន្តរជាតិ ដែលចូល​មកកម្សាន្ត​នៅក្នុង​ប្រទេសថៃ គិតជា​មធ្យម​គឺប្រមាណ ១.៥៥០​ដុល្លារ​អាមេរិក ក្នុងដំណើរ​កម្សាន្ត​មួយលើក ដែលបាន​ធ្លាក់ចុះមកពី ១.៦៥០​ដុល្លារ​អាមេរិក។

យ៉ាងណាក៏ដោយ ក្រោយពេល​វិបត្តិកូវីដ-១៩ បញ្ចប់ ថៃ រំពឹង​នឹងទទួល​បានភ្ញៀវ​ទេសចរ​អន្តរជាតិ ៨លាន​នាក់ នៅក្នុងឆ្នាំ ២០២១ខាងមុខ ហើយ ប្រទេសថៃ នឹងត្រូវ​បានគេ​ទទួល​ស្គាល់ថា ជាគោលដៅ​ទេសចរណ៍​ដ៏ទាក់ទាញ​ដែលមាន​សន្តិសុខ អនាម័យ និងការពារ​ដល់​បរិស្ថាន មិនមែន​ជាកន្លែង​ដែលគ្មាន​សុវត្ថិភាព​ដូច​អំឡុង​ពេល​នៃវិបត្តិ​កូវីដ-១៩នោះទេ។

អាជ្ញាធរ​ទេសចណ៍ថៃ បានសង្កត់ធ្ងន់ថា នឹងធ្វើការ​អភិវឌ្ឍ​ទៅលើ ផលិតផល​ទេសចរណ៍​នានា​ ដើម្បីឲ្យ​កាន់តែ​ទាក់ទាញ និងមាន​តម្លៃខ្ពស់ ក្នុងន័យ​ជំរុញ​ការចំណាយ​របស់​ភ្ញៀវទេសចរ​បរទេស ឲ្យកើនដល់ ២.០៥០​ដុល្លារ​អាមេរិក​ក្នុងមួយ​ដំណើរកម្សាន្ត នៅក្នុង​ឆ្នាំ ២០២១ និង​ ២០២២ខាងមុខ។

បើតាម​ការស្ទង់មតិ​របស់​ការិយាល័យ​នៅក្រៅ​ប្រទេស​ចំនួន ២៩កន្លែង​របស់ អាជ្ញាធរ​ទេសចរណ៍​ថៃ គឺថា ភ្ញៀវទេសចរ​អន្តរជាតិ ចាប់អារម្មណ៍​ខ្លាំង​នឹងការ​ធ្វើដំណើរ​កម្សាន្ត​ទៅក្រៅ​ប្រទេស នៅពេល​ដែល​ស្ថានការណ៍​មេរោគ​កូវីដ-១៩ ល្អប្រសើរ​ជាងនេះ ហើយភ្ញៀវ​មួយចំនួន ក៏មាន​បំណង​ធ្វើដំណើរ​កម្សាន្ត​រយៈពេល​វែងផងដែរ។

សូមជម្រាបដែរថា នាពេលបច្ចុប្បន្ន វិស័យ​ទេសចរណ៍ថៃ បានពឹង​ផ្អែកខ្លាំង​ទៅលើ ការធ្វើ​ដំណើរ​កម្សាន្ត​របស់​ប្រជាជន​ក្នុងស្រុក ហើយអំឡុង​ពេល ១០ខែ ដើមឆ្នាំ​ ២០២០នេះ គឺមាន​ដំណើរកម្សាន្ត​ក្នុងស្រុក កើនដល់ ៦៥លានដងហើយ៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុននាំចេញកង់ធំៗក្នុងប្រទេសចិន កំពុងសម្រុកនាំចេញ ស្របពេលតម្រូវការសកលកំពុងកើនឡើង

ព័ត៌មាន
ក្រុមហ៊ុននាំចេញកង់ធំៗនៅក្នុងប្រទេសចិន បានមើលឃើញពីកំណើននៃបរិមាណនាំចេញកង់របស់ពួកគេទៅកាន់ទីផ្សារក្រៅប្រទេស ខណៈពេលដែលមេរោគរាតត្បាតកូវ...

ធនាគារធំៗនៅវៀតណាម បន្ដកាត់បន្ថយអត្រាការប្រាក់បញ្ញើអតិថិជន ខណៈកំណើនឥណទានធ្លាក់ចុះ

ព័ត៌មាន
ដោយសារតែមេរោគរាតត្បាតកូវីដ-១៩ កំពុងបន្ដវាយប្រហារ និងបានកំពុងទាញទម្លាក់កំណើនឥណទាននៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសវៀតណាមន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ