នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកក្កដានេះ ក្នុងសន្និសីទស្ដីពីនីតិវិធី និងយន្ដការដាក់ព្យាបាលកូវីដកម្រិតស្រាលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលលើកឡើងពីការពង្រីក និងពង្រឹកបន្ថែមពីយន្តការក្នុងការព្យាបាលកូវីដកម្រិតស្រាល ឬគ្មានសញ្ញាដល់ប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ ដោយក្នុងនោះអ្នកជំងឺកម្រិតស្រាល ឬគ្មានរោគសញ្ញាដែលស្ម័គ្រចិត្តព្យាបាលនៅផ្ទះត្រូវបំពេញបែបបទ និងឆ្លងកាត់ការវាយតម្លៃជាមួយមន្ត្រីជំនាញសុខាភិបាលមុនសិន។
មិនតែប៉ុណ្ណោះ សម្រាប់អ្នកជំងឺកម្រិតស្រាលដែលចង់ព្យាបាលនៅផ្ទះ ត្រូវអនុវតតាមគោលការខាងក្រោម ផ្ទះរបស់ពួកគេត្រូវតែមានបន្ទប់ដាច់ដោយឡែកពីសមាជិកផ្សេងទៀត, ត្រូវតែពាក់ម៉ាស់ រក្សារគម្លាត និងលាងដៃជាប្រចាំជាមួយសាប៊ូឬអាល់កុល, ត្រូវតាមដានសុខភាពនិងផ្ដល់ដំណឹងទៅមណ្ឌលប្រតិបត្តិការសម្រាប់ព្យាបាលកូវីដតាមស្រុក-ខណ្ឌ, បរិភោគអាហារនិងប្រើប្រាស់សម្ភារៈដាច់ពីសមាជិកគ្រួសារ, និងជាសេសត្រូវខ្ចប់សំណល់ពីការប្រើប្រាស់ក្នុងស្បោងប្លាស្ទិកឱ្យបានត្រឹមត្រូវ។ សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនឹងចម្ងល់ផ្សេងៗ លោកអ្នកអាចទូរស័ព្ទទៅលេខ ១២២២ ដើម្បីសួរនាំបន្ថែមទាក់ទងនឹងកូវីដ-១៩កម្រិតស្រាល ក៏ដូចជាការសម្រាកព្យាបាលតាមផ្ទះនេះ។
គួរបញ្ជាក់ថា ការសម្គាល់អ្នកជំងឺកម្រិតស្រាល គឺមានកម្ដៅមិនលើសពី ៣៧អង្សា, ចង្វាក់ដង្ហើមធម្មតា ចន្លោះ ១៤-២០ក្នុង១នាទី និងមានស្មារតីល្អ ដោយអ្នកជំងឺមិនចាំបាច់ប្រើថ្នាំព្យាបាលនោះទេ គ្រាន់ទេអ្នកជម្ងឺត្រូវហាត់ប្រាណ, បរិភោគអាហារមានជីវជាតិឱ្យបានគ្រប់គ្រន់។ យ៉ាងណាមិញ ការលើកទឹកចិត្តពិសំណាក់ក្រុមគ្រួសារ ក៏ជាផ្នែកមួយជួយដល់អ្នកជំងឺការព្យាបាលផងដែរ។ អ្នកជំងឺដែលគ្មានរោគសញ្ញាអាចជាសះស្បើយឡើងវិញនៅរយៈពេល១៤ថ្ងៃ។ នេះបើយោងតាមការបញ្ជាក់ពីលោក ង៉ូវ កាង។
យ៉ាងណាមិញ លោកប្រធានមន្ទីសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បើគិតមកត្រឹមព្រឹកនេះអ្នកព្យបាលជម្ងឺកូវីដកម្រិតស្រាលមានចំនួន ១.០៣៣នាក់ នាក់ និងបានជាសះស្បើយចំនួន ២៦៨នាក់បូកថែមពីលើអ្នកកំពុងព្យាបាល។ ក្នុងនោះ មានចំនួនអ្នកព្យាបាលតាមខណ្ឌនីមួយៗមានចំនួនខុសៗគ្នា ដោយ ក្នុងខណ្ឌ សែនសុខ មានចំនួន២២៦នាក់, ខណ្ឌមានជ័យ មានចំនួន១៣២នាក់, ខណ្ឌពោធិ៍សែនជ័យ មានចំនួន១១៨នាក់, ខណ្ឌបឹងកេងកង ៩៨នាក់, ខណ្ឌដង្កោ ៨៩នាក់, ខណ្ឌឫស្សីកែវ មានចំនួន៦៥នាក់, ខណ្ឌច្បារអំពៅ មានចំនួន៥៨នាក់, ខណ្ឌដូនពេញ មានចំនួន៥៤នាក់, ខណ្ឌចំការមន មានចំនួន៥៣នាក់, ខណ្ឌទួលគោក មានចំនួន៣៩នាក់ និងខណ្ឌកំបូល ៣៤នាក់, ខណ្ឌជ្រោយចង្វារ ៣០នាក់។
យ៉ាងណាមិញ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមានស្មារតីភ្ញាក់រលឹក និងឱ្យចូលរួមជាមួយរដ្ឋាភិបាលក្នុងការអនុវត្តនៅវិធានការនេះដើម្បីជាការទប់ស្កាត់ការឆ្លងរីករាលដាន និងអាចបិទបញ្ចប់ព្រឹត្តការណ៍ ២០កុម្ភៈ។
អត្ថបទ៖ ស៊ើង និមល់