ក្រុងហុងកុងមានមេដឹកនាំថ្មីចាត់តាំងដោយប៉េកាំង

ប៉េកាំងរើសយកអតីតមេប៉ូលីសបង្ក្រាបបាតុកម្មកាលឆ្នាំ២០១៩ មកធ្វើជាមេដឹកនាំហុងកុងបន្ទាប់ពីលោកស្រីខារីឡាម


ក្នុងនាមជាអតីតមេប៉ូលីសបង្ក្រាបបាតុកម្មរបស់ទីក្រុងហុងកុងកាលពីឆ្នាំ២០១៩ លោក ចន លី ត្រូវបានរដ្ឋអំណាចទីក្រុងប៉េកាំងផ្តល់ទំនុកចិត្ត ឲ្យធ្វើជាមេដឹកនាំហុងកុងបន្ទាប់ពីលោកស្រី ខារី ឡាមហើយ កាលពីព្រឹកថ្ងៃអាទិត្យទី៨ឧសភាម្សិលមិញ។ ទីក្រុងប៉េកាំងបានជ្រើសរើស លោក ចន លី ព្រោះលោក ធ្លាប់មានស្នាដៃល្អ ក្នុងការបង្ក្រាបបចលនាបាតុកម្មប្រជាធិបតេយ្យហុងកុងកន្លងមក។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
លោក ចន លី (John Lee) អតីតមេប៉ូលិសហុងកុង ក្នុងវ័យ៦៤ឆ្នាំ
ដោយ

ជាអតីតមេប៉ូលិសហុងកុង ក្នុងវ័យ៦៤ឆ្នាំ លោក ចន លី(John Lee) ជាបេក្ខជនតែម្នាក់គត់ដែលជ្រើសតាំងដោយទីក្រុងប៉េកាំង និងដែលគណៈកម្មការចំនួន ១៤១៦នាក់ បានបោះឆ្នោតសម្រេចកាលពីថ្ងៃអាទិត្យទី៨ឧសភា ប្រគល់តួនាទីជាប្រមុខដឹកនាំតំបន់រដ្ឋបាលស្វយ័តហុងកុង។ ខណៈមានសមាជិកតែ ៨នាក់ប៉ុណ្ណោះ បានជ្រើសរើសបោះឆ្នោតមិនគាំទ្ររូបលោក រីឯការបោះឆ្នោតអនុប្បវាទវិញមាន៣៣សម្លេង។

លោក លី នឹងត្រូវចូលកាន់តំណែងជាផ្លូវការសម្រាប់អាណត្តិ៥ឆ្នាំនៅថ្ងៃទី០១ខែកក្កដា ដែលជាថ្ងៃខួប២៥ឆ្នាំ នៃការប្រគល់ទីក្រុងហុងកុងពីអណានិគមអង់គ្លេស មកឱ្យប្រទេសចិនវិញកាលពីឆ្នាំ១៩៩៧។

គួរកត់សម្គាល់ថា នេះជាលើកទីមួយហើយគិតចាប់តាំងពីឆ្នាំ១៩៩៧មក ដែលហុងកុងមានប្រមុខដឹកនាំមិនប្រសូតចេញពីប្រភពអ្នកជំនួញ និងរដ្ឋបាល តែចេញពីផ្នែកប៉ូលិស។ លោក លី កាលនៅជាមេប៉ូលីសហុងកុង បានអនុវត្តនូវការបង្ក្រាបយ៉ាងចាស់ដៃក្រោមឥទ្ធិពលរបស់ប្រទេសចិន ពិសេសក្រោមច្បាប់សន្តិសុខជាតិដែលដាក់ចេញដោយប៉េកាំង។ ក្នុងនោះមានការចាប់ខ្លួនអ្នកប្រជាធិបតេយ្យជាច្រើននាក់ បំបែកក្រុមសង្គមស៊ីវិល និងបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាច្រើន ដូចជា Apple Daily និង Stand News។

សរុបមកទល់នឹងពេលនេះ អាជ្ញាធរបានចាប់ខ្លួនមនុស្សជាង ១៨០នាក់ក្រោមបទចោទបង្កចលាចលដល់សន្តិសុខជាតិ។ អ្នកទាំងនោះរួមមានសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ មេធាវី និងសមាជិកសភាបក្សប្រឆាំង ខណៈអ្នកកាសែតក៏ត្រូវបានគេចាប់ខ្លួនផងដែរ។

ក្រោយការបោះឆ្នោតកាលពីថ្ងៃអាទិត្យ លោក ចន លីនិយាយថា លោកនឹងបន្តអនុវត្តច្បាប់សន្តិសុខជាតិបន្ថែមទៀតសម្រាប់ហុងកុង ហើយវានឹងក្លាយជារឿងអាទិភាពមួយក្រោមការដឹកនាំរបស់លោក។ លោកលី អះអាងថាហុងកុងគឺជា សង្គមដែលគោរពច្បាប់ ហើយថាមនុស្សគ្រប់រូបត្រូវតែអនុវត្តតាមច្បាប់។

ដោយឡែកចំពោះបញ្ហាសេដ្ឋកិច្ចវិញ ហុងកុង ដែលជាក្រុងហិរញ្ញវត្ថុទីបីរបស់ពិភពលោក ទំនងជាឈានដល់ចំណុចមួយដែលលែងដូចពីមុនទៀតហើយ ក្រោមការដឹកនាំរបស់លោក ចន លី រដ្ឋអំណាចប៉េកាំងចង់នាំហុងកុងឱ្យស្ថិតក្រោមការឃុំគ្រងរបស់ខ្លួនពេញដៃ ជាជាងគិតដល់បញ្ហាសេដ្ឋកិច្ច៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ វិស័យអចលនទ្រព្យរួមចំណែកដ៏សំខាន់ក្នុងការបង់ពន្ធជូនរដ្ឋ

ព័ត៌មាន
អ្នកជំនាញអះអាងថា វិស័យអចលនទ្រព្យ គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យចម្បងៗដទៃ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍនៅកម្ពុជា។ សម្រា…

WHO ប្រមូលភស្តុតាងសម្រាប់ការស៊ើបអង្កេត ជុំវិញករណីឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅក្នុងទីក្រុងគៀវកាលពីពេលថ្មីៗនេះថា ខ្លួនកំពុងតែប្រមូលភស្តុតាង ដើម្បីចងក្រងទុកជាឯកសារសម្រាប់ការស៊ើប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ