ការព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាលនៅតាមផ្ទះ

អ្នកជំងឺកូវីដ-១៩កម្រិតស្រាល ចង់ព្យាបាលពីផ្ទះត្រូវធ្វើដូចម្ដេច?


ការដាក់វិធានការព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាលនៅតាមផ្ទះគិតចាប់តាំងពីដើមខែឧសភាមកត្រឹមថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១ មានចំនួនសរុប ១.០៣៣នាក់ និងបានជាសះស្បើយចំនួន ២៦៨នាក់ហើយ។ នេះបើតាមលោក ងី មានហេង ប្រធានមន្ទីសុខាភិបាលរាជធានីភ្នំពេញ។ តើធ្វើដូចម្ដេចទើបដឹងថាអ្នកវិជ្ជមានកូវីដ-១៩មានស្ថានភាពកម្រិតស្រាល ហើយត្រូវធ្វើដូចម្ដេចទើបអាចស្នាក់នៅផ្ទះបាន?
គោលការណ៍អនុវត្តសម្រាប់អ្នកជម្ងឺកូវីដ-១៩

នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកក្កដានេះ ក្នុងសន្និសីទស្ដីពីនីតិវិធី និងយន្ដការដាក់ព្យាបាលកូវីដកម្រិតស្រាលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលលើកឡើងពីការពង្រីក និងពង្រឹកបន្ថែម​ពីយន្តការក្នុងការព្យាបាល​កូវីដកម្រិតស្រាល ឬគ្មានសញ្ញាដល់ប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ ដោយក្នុងនោះ​អ្នកជំងឺកម្រិតស្រាល ឬគ្មានរោគសញ្ញាដែលស្ម័គ្រចិត្តព្យាបាលនៅផ្ទះត្រូវបំពេញបែបបទ និងឆ្លងកាត់ការវាយតម្លៃជាមួយមន្ត្រីជំនាញសុខាភិបាលមុនសិន។

មិនតែប៉ុណ្ណោះ សម្រាប់អ្នកជំងឺកម្រិតស្រាលដែលចង់ព្យាបាលនៅផ្ទះ ត្រូវអនុវតតាមគោលការខាងក្រោម ផ្ទះរបស់ពួកគេត្រូវតែមានបន្ទប់ដាច់ដោយឡែកពីសមាជិកផ្សេងទៀត, ត្រូវតែពាក់ម៉ាស់ រក្សារគម្លាត និងលាងដៃជាប្រចាំជាមួយសាប៊ូឬអាល់កុល, ត្រូវតាមដានសុខភាព​និងផ្ដល់ដំណឹង​ទៅមណ្ឌល​ប្រតិបត្តិការសម្រាប់ព្យាបាលកូវីដតាមស្រុក-ខណ្ឌ, បរិភោគអាហារនិងប្រើប្រាស់សម្ភារៈដាច់ពីសមាជិក​គ្រួសារ, និងជាសេសត្រូវខ្ចប់សំណល់ពីការប្រើប្រាស់ក្នុងស្បោងប្លាស្ទិកឱ្យបានត្រឹមត្រូវ។ សម្រាប់ព័ត៌មាន​បន្ថែម ទាក់ទង​នឹងចម្ងល់ផ្សេងៗ លោកអ្នកអាចទូរស័ព្ទទៅលេខ ១២២២ ដើម្បីសួរនាំបន្ថែមទាក់ទង​នឹង​កូវីដ-១៩​កម្រិតស្រាល ក៏ដូចជាការសម្រាកព្យាបាលតាមផ្ទះនេះ។

គួរបញ្ជាក់ថា ការសម្គាល់អ្នកជំងឺកម្រិតស្រាល គឺមានកម្ដៅមិនលើសពី ៣៧អង្សា, ចង្វាក់ដង្ហើមធម្មតា ចន្លោះ ១៤-២០ក្នុង១នាទី និងមានស្មារតីល្អ ដោយអ្នកជំងឺ​មិនចាំបាច់ប្រើថ្នាំព្យាបាលនោះទេ គ្រាន់ទេអ្នកជម្ងឺ​ត្រូវហាត់ប្រាណ, បរិភោគអាហារ​មានជីវជាតិ​ឱ្យបានគ្រប់គ្រន់។ យ៉ាងណាមិញ ការលើកទឹកចិត្តពិសំណាក់ក្រុមគ្រួសារ ក៏ជាផ្នែកមួយជួយដល់​អ្នកជំងឺការព្យាបាលផងដែរ។​ អ្នកជំងឺ​ដែលគ្មានរោគសញ្ញាអាចជាសះស្បើយឡើងវិញនៅរយៈពេល១៤ថ្ងៃ។ នេះបើយោងតាមការបញ្ជាក់​ពីលោក ង៉ូវ កាង។

យ៉ាងណាមិញ លោកប្រធានមន្ទីសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បើគិតមកត្រឹមព្រឹកនេះអ្នកព្យបាលជម្ងឺកូវីដកម្រិតស្រាលមានចំនួន ១.០៣៣នាក់ នាក់ និងបានជាសះស្បើយចំនួន ២៦៨នាក់បូកថែមពីលើអ្នកកំពុងព្យាបាល។ ក្នុងនោះ មានចំនួនអ្នកព្យាបាល​តាមខណ្ឌនីមួយៗ​មានចំនួនខុសៗគ្នា ដោយ ក្នុងខណ្ឌ សែនសុខ មានចំនួន២២៦នាក់, ខណ្ឌមានជ័យ មានចំនួន១៣២នាក់, ខណ្ឌពោធិ៍សែនជ័យ មានចំនួន១១៨នាក់, ខណ្ឌបឹងកេងកង ៩៨នាក់, ខណ្ឌដង្កោ ៨៩នាក់, ខណ្ឌឫស្សីកែវ មានចំនួន៦៥នាក់, ខណ្ឌច្បារអំពៅ មានចំនួន៥៨នាក់, ខណ្ឌដូនពេញ មានចំនួន៥៤នាក់, ខណ្ឌចំការមន មានចំនួន៥៣នាក់, ខណ្ឌទួលគោក មានចំនួន៣៩នាក់ និងខណ្ឌកំបូល ៣៤នាក់, ខណ្ឌជ្រោយចង្វារ ៣០នាក់។

យ៉ាងណាមិញ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមានស្មារតីភ្ញាក់រលឹក និងឱ្យចូលរួមជាមួយរដ្ឋាភិបាលក្នុងការអនុវត្តនៅវិធានការនេះដើម្បីជាការទប់ស្កាត់ការឆ្លងរីករាលដាន និងអាចបិទបញ្ចប់ព្រឹត្តការណ៍ ២០កុម្ភៈ។

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងជើងបដិសេធទទួលយកវ៉ាក់សាំង AstraZeneca ពីកូវ៉ាក់

ព័ត៌មាន
កូរ៉េខាងជើងបដិសេធទទួលយកវ៉ាក់សាំង Astra Zeneca ពីកូវ៉ាក់ ដោយបារម្ភពីផលប៉ះពាល់ដល់សុខភាពសាធារណៈ អ្នកជំនាញខាងគោលនយោបាយនិងសេដ្ឋកិច្ចន…

ក្រុមហ៊ុន ទ្រូម៉ាន់នី សហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី ផ្តល់ជូនសេវាបង់សងប្រាក់កម្ចីដោយមិនគិតថ្លៃសេវា

ព័ត៌មាន
ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ