ប្រទេសវៀតណាម

កូវីដ-១៩ នឹងទាញទម្លាក់វៀតណាមពីឱកាសវិនិយោគពីបរទេស ប្រសិនបើមិនអាចស្ដារសេដ្ឋកិច្ចឡើងវិញបានទាន់ពេល


ក្រុមសភាពាណិជ្ជកម្មបរទេសនៅវៀតណាមបានចេញមកព្រមានថា ប្រទេសវៀតណាមអាចបាត់បង់ឱកាសប្រកួតប្រជែងលើការវិនិយោគ និងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ប្រសិនបើមិនចាត់វិធានការភ្លាមៗក្នុងការបើកប្រទេសឡើងវិញឲ្យបានឆាប់នោះទេ។ ក្នុងនោះ យ៉ាងហោចណាស់ មាន២០% នៃសភាពាណិជ្ជកម្មបរទេសដូចជា សភាពាណិជ្ជកម្មអាមេរិក (AmCham), សភាពាណិជ្ជកម្ម (EuroCham) សភាពាណិជ្ជកម្មកូរ៉េខាងត្បូង (KoCham) និងក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-អាស៊ាន បានផ្លាស់ប្តូរសកម្មភាពផលិតមួយចំនួនទៅប្រទេសផ្សេង។
សកម្មភាពធ្វើការរបស់កម្មករវៀតណាមនៅក្នុងក្រុមហ៊ុនរោងចក្រ
ដោយ

។ ដូចនេះ នៅ​ពេល​ដែល​សង្វា​ក់​ផ្គត់ផ្គង់​ត្រូវ​បាន​ផ្លាស់​ប្តូរ វា​នឹង​ពិបាក​សម្រាប់​ក្រុមហ៊ុន​ទាំងនេះ​ក្នុង​ការ​ត្រលប់​មក​វិញ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន VN Express​។

ប្រទេស​វៀតណាម​បាន​ជាប់​ផុងខ្លួន​ក្នុង​វិបត្តិ​កូ​វី​ដ ១៩ កាន់តែ​ជ្រៅ និង​បាន​បិទ​តំបន់​ខ្លះ​នៃ​ប្រទេស​រយៈពេល​ជិត ២ ខែ​មក​ហើយ​។ ប្រការ​នេះ​បាន​ប៉ះពាល់​ដល់​ចរន្ត​សេដ្ឋកិច្ច ក៏​ដូច​ជា​ការ​វិនិយោគ​បរទេស ព្រមទាំង​មាន​ក្រុមហ៊ុន​រោងចក្រ​មួយ​ចំនួន​មានការ​ផ្លាស់​ប្ដូរ​ទីតាំង​ផលិតផល​ពី​វៀតណាម​ទៅ​ប្រទេស​ផ្សេង​ទៀត​ផង​ដែរ​។ ដូចនេះ បើ​គ្មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការ​បើក​ប្រទេស​ឡើង​វិញ​ទេ វិនិយោគិន​ថ្មី​ក៏​មិន​មក ហើយ​វិនិយោគ​គិ​ន​ចាស់​ក៏​អាច​នឹង​ចាកចេញ​ថែម​ទៀត​។

ត្បិត​ថា​បែប​នេះ​ក្ដី តែ​ក្រុម​វិនិយោគិន​បាន​គាំទ្រ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​វៀតណាម ក្នុង​ការ​រៀន​រស់នៅ​ជាមួយ កូ​វី​ដ​-១៩ ព្រមទាំង​ប្តេជ្ញា​ជួយ​សេដ្ឋកិច្ច​ឱ្យ​ងើបឡើង​វិញ​។

ទន្ទឹម​នេះ ពួក​គេ​បាន​បន្ត​ទៀត​ថា រដ្ឋាភិបាល​គួរ​ពិចារណា​ផង​ដែរ លើ​អាជីវកម្ម​ភោជនីយដ្ឋាន ដែល​ជា​ធានា​បាន​នូវ​ការ​ផ្គត់ផ្គង់​អាហារ និង​ការងារ ព្រោះ​ក្នុងអំឡុងពេល​កូ​វី​ដ ១៩ មានការ​រំខាន​ច្រើន​ក្នុង​ការ​ផ្គត់ផ្គង់​ម្ហូបអាហារ​។

សូម​ជម្រាប​ថា​ថ្មី​ៗ​នេះ រដ្ឋាភិបាល​វៀតណាម​បាន​សម្រេចចិត្ត​ក្នុង​ការ​បើក​សកម្មភាព​ទេសចរណ៍​ឡើង​វិញ​ជា​បណ្តើរ​ៗ ដោយ​គ្រោង​នឹង​បើក​កោះ​ភូ​កុក ឬ​កោះត្រល់​មុន​ដំបូង​គេ ដែល​វា​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ឱកាសល្អ​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​តាម​រយៈ​វិស័យ​ទេសចរណ៍​ដែល​ប្រកបដោយ​សុវត្ថិភាព និង​និរន្តរភាព​។

ទោះ​យ៉ា​ណា​ក៏​ដោយ ទីក្រុង​ហូ​ជី​មិ​ញ​កំពុង​បើក​ដំណើរការ​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើង​វិញ​ជា​បណ្តើរ​ៗ​ហើយ  ដោយ​អនុញ្ញាត​ឱ្យ​អ្នក​ដឹក​ជញ្ជូន​អាច​ធ្វើ​សកម្មភាព​កាន់តែ​ច្រើន និង​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង ការ​ដើរ​ទិញ​របស់របរ​នៅ​តំបន់​ខ្លះ​ឡើង​វិញ​ផង​ដែរ​។ ប៉ុន្ដែ វិធានការ​បិទ​ខ្ទប់​តំបន់​ខ្លះ​នៃ​ប្រទេស​នឹង​បន្ត​រហូត​ដល់​ចុងខែ​នេះ​។

សូម​ជម្រាប​ថា គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែកញ្ញា វៀតណាម​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី ប្រមាណ ៨ ពាន់ ៦​រយ ករណី និង​ករណី​ស្លាប់​ថ្មី​មាន​ជាង​២០០​នាក់​បន្ថែម​ទៀត ដែល​បាន​ធ្វើ​ឱ្យ​ករណី​ឆ្លង​សរុប​កើនឡើង​សរុប​ជិត ៧០​ម៉ឺន​ករណី និង​ចំនួន​ស្លាប់​សរុប​ប្រមាណ ១​ម៉ឺន ៧​ពាន់​នាក់​៕

អត្ថបទ៖ ស៊ើង និមល់

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Thai Airways ប្រកាសលក់យន្តហោះ ៣គ្រឿងទៀតហើយ! ដើម្បីស្តារនីតិសម្បទាហិរញ្ញវត្ថុ

ព័ត៌មាន
ក្រុមហ៊ុន Thai Airways របស់ថៃ ដែលជាក្រុមហ៊ុនអាកាសចរណ៍ ដែលជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរនោះ ថ្មីៗនេះកំពុងដាក់លក់យន្តហោះប្រភេទ Airbus ...

បំបាត់​ការធុញថប់​ដោយសារកូវីដ-១៩ យុវជនជាច្រើនចូលរួម​​កម្មវិធី Online Korean Camp ដើម្បី​បាន​ចំណេះដឹងនិងបទពិសោធន៍ថ្មីៗ

ព័ត៌មាន
ការឆ្លងរាលដាលនៃ​មេរោគកូវីដ១៩ នៅទូទាំង​សាកល​លោក​ បានធ្វើ​ឲ្យ​មនុស្ស​ម្នា​ប្ដូរទម្លាប់​ទៅរកការរស់នៅបែបគន្លងថ្មី និង​កាត់​បន្ថយ​ការជួបជ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ