ក្រុមហ៊ុនអចលនទ្រព្យស៊ីភីអិលចាប់អារម្មណ៍លើវិស័យកសិកម្ម

កាលានុវត្តភាពនៃវិស័យកសិកម្មនៅអំឡុងពេលកូវីដ-១៩ ជំរុញឲ្យក្រុមហ៊ុនអចលនទ្រព្យស៊ីភីអិលងាកទៅរកវិស័យកសិកម្មមួយទៀត


ក្រោយពីត្រលប់មកពីប្រទេសស្តេចកសិកម្ម អ៊ីស្រាអែលមក លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលទ្រព្យស៊ីភីអិល ដែលជាក្រុមហ៊ុនផ្តល់សេវាភ្នាក់ងារអចលនទ្រព្យដ៏ល្បីល្បាញនៅកម្ពុជា បានងាកទៅចាប់អារម្មណ៍ការអភិវឌ្ឍលើវិស័យកសិកម្មកាន់តែខ្លាំងឡើង ដោយលោកគិតថា វិស័យនេះ កំពុងតែមានកាលានុវត្តភាពនៅអំឡុងពេលកូវីដ-១៩នេះ។
កាលានុវត្តភាពនៃវិស័យកសិកម្មនៅអំឡុងពេលកូវីដ-១៩ ជំរុញឲ្យក្រុមហ៊ុនអចលនទ្រព្យស៊ីភីអិលងាកទៅរកវិស័យកសិកម្មមួយទៀត

ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​នេះ​ដែរ លោក​ឧកញ៉ា ចេ​ង ខេ​ង បាន​ឲ្យ​ដឹង​ថា កន្លង​មក​ថ្មី​ៗ​នេះ លោក​បាន​បោះ​ជំហាន ទៅ​ក្នុង​វិស័យ​កសិកម្ម​នេះ ដោយសារ​តែ​កម្ពុជា​មាន​អំណោយផល​យ៉ាងច្រើន​សម្រាប់​ការ​អភិវឌ្ឍ​។ លោក​ឧកញ៉ា បាន​បញ្ជាក់​ថា «​ខ្ញុំ​គិត​ថា វា​ជា​ឱកាសល្អ​មែនទែន​នៅ​ក្នុង​ប្រទេស​របស់​យើង ដោយសារ​តែ​រាជរដ្ឋាភិបាល​របស់​យើង​ជំរុញ និង​គាំទ្រ​ទៅ​លើ​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​យើង​ដែរ ជា​ពិសេស​នៅ​ក្នុងអំឡុងពេល​កូ​វី​ដ​-១៩ ដោយ​បាន​កាត់​បន្ថយ​ការ​នាំ​ចូល​ផលិតផល​កសិកម្ម ដូចនេះ​វា​ជា​ចំណុច​មួយ​ដែល​ល្អ​សម្រាប់​អ្នក​ចង់​វិនិយោគ​លើ​វិស័យ​នេះ​»​។

ទោះជា​យ៉ាងណា​ក៏​ដោយ លោក​ឧកញ៉ា​ថា តាម​បទ​ពិសោធន៍​ដែល​លោក​ធ្លាប់​ទៅ​ដល់​ប្រទេស​អ៊ី​ស្រា​អែ​ល​កាល​នា​ពេល​កន្លង​មកនេះ លោក​ពិតជា​ស្ញប់ស្ញែង​នូវ​បច្ចេកទេស និង​បច្ចេកវិទ្យា ដែល​ស្តេច​ប្រទេស​កសិកម្ម​មួយ​នេះ បាន​ធ្វើ​ណាស់ ដោយ​លោក​ថា កម្ពុជា​អាច​យក​ជា​គំរូ​បាន​។

លោក​ឧកញ៉ា ចេ​ង ខេ​ង បន្ថែម​ថា « យើង​ត្រូវ​ដឹង​ថា នៅ​លើ​ពិភពលោក គេ​មិនមែន​ធ្វើ​កសិកម្ម​ដូច​ជំនាន់​បុរាណ​ជំនាន់​មុន​ទៀត​ទេ គេ​គឺ​ធ្វើ​របៀប​ឧស្សាហកម្ម បាន​ន័យ​ថា កសិកម្ម​របៀប​ទំនើប របៀប​ដែល​មាន​បច្ចេកវិទ្យា​ទាន់សម័យ ដែល​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ស្រោចស្រព មាន​អ្នកជំនាញ​ពិតប្រាកដ ហ្នឹង​បាន​គេ​ហៅ​ថា​កសិកម្ម​មួយ​ដែល​អាច​ទ្រទ្រង់​ប្រទេស​ជាតិ​បាន តែបើ​ធ្វើ​ដូច​ពី​មុន​យក​កម្លាំង​មនុស្ស​ទៅ​ធ្វើ​ទាំងស្រុង គឺ​ទៅ​មិន​រួច​ទេ ហើយ​បើសិនជា​យើង​ធ្វើ​វិស័យ​ហ្នឹង​ឲ្យ​ទំនើប មាន​អ្នកបច្ចេកទេស​ពិតប្រាកដ ជា​ពិសេស​យក​ប្រទេស​ដែល​ជា​មហាអំណាច​កសិកម្ម ធ្វើ​ជា​គំរូ នោះ​ប្រទេស​យើង​នឹង​រុងរឿង​ទៅ​លើ​វិស័យ​នេះ »​។

ដោយ​មើលឃើញ​ធនធាន​ដី​កសិកម្ម​ដែល​កម្ពុជា​ប្រើប្រាស់​មិន​ទាន់​អស់​សក្តានុពល អគ្គនាយក​ក្រុមហ៊ុន​អចល​ទ្រព្យ​ស៊ី​ភី​អិ​ល​រូប​នេះ បាន​ចុះ​ទៅ​មើល​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ច្រើន​កន្លែង ព្រមទាំង​បាន​ពិភាក្សា​ជាមួយ​អ្នកជំនាញ​មួយ​ចំនួន ដើម្បី​ធ្វើ​យ៉ាងណា អាច​ប្រើប្រាស់​អចលនវត្ថុ​នៅ​ក្នុងស្រុក​ឲ្យ​មាន​ប្រសិទ្ធភាព​៕

None



អត្ថបទបន្ទាប់


ថៃសម្រេចពន្យារពេលជាលើកទី៣ ក្នុងការដាក់ប្រទេសក្នុងគ្រាអាសន្ន ១ខែទៀត!

នៅថ្ងៃចន្ទនេះ រាជរដ្ឋាភិបាលថៃបានសម្រេច បន្តពន្យារពេលដាក់ប្រទេសរបស់ខ្លួនក្នុងស្ថានភាពអាសន្ន ១ខែបន្ថែមទៀត ពោលគឺរហូតដល់ថ្ងៃទី ៣១ ខែកក្កដា ដោយ…

ប្រទេសថៃនឹង​ដក​បម្រាម​លើ​ការហោះហើរ​អន្តរជាតិ​ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០២០នេះ

ប្រទេស​ថៃ​នឹង​ដក​ចេញ​វិញនូវ​បម្រាម​លើ​ការហោះហើរ​អន្តរជាតិ នៅថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២០) នេះហើយ។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​សា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ