អគារដ៏ធំស្កឹមស្កៃនេះ សាងសង់អស់ទឹកប្រាក់ប៉ាន់ស្មានប្រហែល ពី ៣០ ទៅ ៤០លានដុល្លារអាមេរិក។ នេះបើតាមសេចក្ដីរាយការណ៍ព័ត៌មានរបស់វិទ្យុ សំឡេងសហរដ្ឋអាមេរិក (VOA) ដែលផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ ដោយដកស្រង់សម្ដីរបស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
លោក សុខ ឥសាន បានប្រាប់ វីអូអេ ថា អគារទីស្នាក់ការកណ្ដាលថ្មី ដ៏ធំស្កឹមស្កៃនេះ គឺជាសមិទ្ធផលដែលបានមកពីវិភាគទានស្ម័គ្រចិត្តរបស់សមាជិកគណបក្ស ប៉ុន្តែ លោកមិនបានបញ្ជាក់ពីចំនួនសមាជិកដែលបានចូលវិភាគទាននោះទេ។
បើតាមការផ្សាយរបស់ វីអូអេ អគារស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជននេះ គ្រោងនឹងសម្ពោធផ្លូវការ នៅចំថ្ងៃខួបនៃការបង្កើតគណបក្សនេះ គឺថ្ងៃទី២៨ ខែមិថុនា ដែលជាថ្ងៃខួបកំណើតទី៦៩ របស់គណបក្សប្រជាជនកម្ពុជា៕