សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន

ក្រុមហ៊ុនគណនេយ្យធំៗចំនួនពីរ - KPMG និង PwC - នឹងចាកចេញពីប្រទេសរុស្ស៊ី


ក្រុមហ៊ុនគណនេយ្យ​ ២ ក្នុងចំណោម​ក្រុមហ៊ុន​គណនេយ្យ​ដែលមានឈ្មោះ​ល្បីល្បាញបំផុត​ទាំង​ ៤ នៅលើ​ពិភព​លោក គឺ ក្រុមហ៊ុន KPMG និង PricewaterhouseCoopers នឹង​ដក​ប្រតិបត្តិការ​ចេញពី​ប្រទេស​រុស្ស៊ី ជុំវិញ​សង្គ្រាម​ឈ្លានពានរបស់រុស្ស៊ី​នៅ​អ៊ុយក្រែន ។ នេះ​បើយោងតាម​ការផ្សាយរបស់ Al Jazeera ។
ក្រុមហ៊ុនគណនេយ្យធំៗចំនួនពីរ - KPMG និង PwC - នឹងចាកចេញពីប្រទេសរុស្ស៊ី
ដោយ

ក្រុមហ៊ុនទាំងពីរបាន​និយាយថា ពួកគេ​នឹង​បញ្ចប់​ទំនាក់ទំនង​របស់ខ្លួនជាមួយ​នឹង​ក្រុមហ៊ុន​សមាជិក​ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេសរុស្ស៊ី ។ KPMG បាន​និយាយថា ខ្លួន​ក៏​កំពុង​ដក​ចេញ​ពីប្រទេស​បេឡារុស​ ផងដែរ ។ 

KPMG International បាន​និយាយនៅក្នុង​សេចក្ដីថ្លែងការណ៍ថា វា​ជាការលំបាកខ្លាំងណាស់​ដែល​ត្រូវ​ដក​ក្រុមហ៊ុន​នៅរុស្ស៊ីនិងបេឡារុស​របស់ខ្លួន ចេញពី​បណ្ដាញ ។ KPMG មាន​បុគ្គលិក​ជាង ៤៥០០នាក់ នៅក្នុង​ប្រទេស​ទាំងពីរ រុស្ស៊ី និង​បេឡារុស ។ 

PricewaterhouseCoopers បាននិយាយថា ខ្លួនមាន​បុគ្គលិក ៣៧០០នាក់ នៅ​ក្នុង​ក្រុមហ៊ុន PwC ប្រចាំនៅរុស្ស៊ី ហើយ​ឥឡូវនេះ ខ្លួន​កំពុង«រៀបចំ​អន្តរកាល​ដ៏រលូន​និងមាន​សណ្ដាប់ធ្នាប់» សម្រាប់​អាជីវកម្ម​នេះ ៕




អត្ថបទបន្ទាប់


ធនាគាររុស្ស៊ីប្ដូរមកប្រើប្រព័ន្ធកាត UnionPayរបស់ចិន ក្រោយ Visa និង MasterCard បិទប្រតិបត្តិការនៅរុស្ស៊ី

ព័ត៌មាន
ធនាគាររុស្ស៊ីជាច្រើន បានបញ្ជាក់នៅថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះថា ឆាប់ៗនេះ ពួកគេបានចាប់ផ្ដើមដាក់ឲ្យដំណើរការប្រព័ន្ធប្រតិបត្តិការកាត UnionPa…

អ្នកជំនាញលើកទឹកចិត្តឱ្យពលរដ្ឋឈ្វេងយល់ និងប្រើប្រាស់សេវាបញ្ចាំស្របច្បាប់ ដើម្បីបញ្ចៀសរាល់ហានិភ័យនានា

ព័ត៌មាន
សេវាបញ្ចាំ គឺជាសេវាហិរញ្ញវត្ថុរហ័សមួយ ដែលដើរតួនាទីសំខាន់សម្រាប់ជួយឲ្យពលរដ្ឋដែលកំពុងខ្វះសាច់ប្រាក់ អាចទទួលបានសាច់ប្រាក់លឿន ដើម្បីដោះស្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ