អគារនេះ​គ្រោងនឹង​សម្ពោធ​នៅ​ចំថ្ងៃ​ខួប​នៃ​ការបង្កើត​បក្ស

អគារ​ទីស្នាក់ការកណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា តម្លៃប្រមាណ ៤០លានដុល្លារ សង់ជិតរួចជាស្ថាពរហើយ


នៅតាមបណ្ដោយ​មហាវិថី ព្រះនរោត្តម នៅក្នុង​ទឹកដី​ខណ្ឌ​ចម្ការមន កណ្ដាល​រាជធានីភ្នំពេញ អគារ​ពណ៌​ ស ដ៏ធំ​ស្កឹមស្កៃ កំពុង​ផុសឡើង​ បង្អួតរាងគួរជាទីទាក់ភ្នែក​មហាជនទូទៅ។ នេះ​គឺជា​អគារ​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឬ​គេ​ហៅកាត់ថា "គ-៨៥"។
អគារ​ទីស្នាក់ការកណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា តម្លៃប្រមាណ ៤០លានដុល្លារ សង់ជិតរួចជាស្ថាពរហើយ។ រូបភាព៖ ហេង ភារម្យ
ដោយ

អគារ​ដ៏ធំ​ស្កឹមស្កៃ​នេះ សាងសង់អស់ទឹក​ប្រាក់​ប៉ាន់​ស្មាន​ប្រហែល ពី ៣០ ទៅ ៤០លានដុល្លារអាមេរិក។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍ព័ត៌មាន​របស់​វិទ្យុ សំឡេងសហរដ្ឋ​អាមេរិក (VOA) ដែល​ផ្សាយ​កាលពីពេលថ្មីៗ​កន្លង​ទៅនេះ ដោយដក​ស្រង់​សម្ដី​របស់​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា។ 

លោក សុខ ឥសាន បានប្រាប់ វីអូអេ ថា ​អគារ​ទីស្នាក់ការកណ្ដាល​ថ្មី ដ៏ធំស្កឹមស្កៃនេះ គឺ​ជា​សមិទ្ធផល​​ដែល​​បាន​មក​ពី​​វិភាគទាន​ស្ម័គ្រ​ចិត្ត​​របស់​សមាជិក​គណបក្ស​ ប៉ុន្តែ ​លោក​​មិនបាន​បញ្ជាក់​ពី​​ចំនួន​​សមាជិក​​ដែល​​បាន​​ចូល​វិភាគទាន​​នោះ​ទេ​។

បើ​តាម​ការផ្សាយ​របស់​ វីអូអេ អគារ​ស្នាក់ការ​កណ្ដាល​របស់​គណបក្ស​ប្រជាជន​នេះ គ្រោងនឹង​សម្ពោធ​ផ្លូវការ នៅចំថ្ងៃខួប​នៃការបង្កើតគណបក្ស​នេះ គឺថ្ងៃទី​២៨ ​ខែ​មិថុនា​ ដែល​ជា​ថ្ងៃ​ខួប​កំណើត​ទី​៦៩​ របស់​គណបក្ស​​ប្រជាជន​កម្ពុជា៕ 

អគារទីស្នាក់ការកណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅតាមបណ្ដោយមហាវិថី​ ព្រះនរោត្តម កណ្ដាល​រាជធានី​ភ្នំពេញ។ រូបថត៖ ហេង ភារម្យ



អត្ថបទបន្ទាប់


សំឡេងជួងអេស៊ីលីដានៅក្នុងផ្សារមូលបត្រកម្ពុជា នឹងដាស់គ្រឹះស្ថានហិរញ្ញវត្ថុដទៃទៀតឲ្យចាប់អារម្មណ៍ទីផ្សារមូលបត្រកាន់តែខ្លាំង

ព័ត៌មាន
ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី ២៥ ខែឧសភានេះ ធនាគារអេស៊ីលីដា បានសម្រេចចូលទៅគោះជួងនៅក្នុងផ្សារមូលបត្រកម្ពុជា ដើម្បីបោះផ្សាយលក់មូលបត្ររបស់ខ្ល…

មជ្ឈមណ្ឌលកម្សាន្ដថ្មីមួយទៀតហើយ បានលេចរូបរាងលើទឹកដីក្រុងរណបជ្រោយចង្វារ

ព័ត៌មាន
មជ្ឈមណ្ឌលកំសាន្ត Phnom Penh Fantasy World ដែលត្រូវបានគេដឹងជារបស់ថៅកែជនជាតិចិនមួយរូប បានបើកសាកល្បងល្បងឲ្យភ្ញៀវចូលទស្សនាកាលពីពេលថ្មីៗនេះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ